យ៉ាងម៉េចចេះ? Jae សារភាពថា ឈប់និយាយរក Sana រយៈពេល៧ឆ្នាំ

//s9.kh1.co/6e/6e451cefa217333db1aafa2d3693df00bac07127.jpg
តារា & កម្សាន្ដ

 ២៧-វិច្ឆិកា-២០២១ ២ល្ងាច · ២ ឆ្នាំមុន

Jae សមាជិកក្រុម Day6 និយាយថាលោក មិនដែលបាននិយាយជាមួយ Sana សមាជិកក្រុម TWICE ទេ ក្នុងរយៈពេល ៧ ឆ្នាំកន្លងមកនេះ

កូរ៉េខាងត្បូង ៖ Jae សមាជិកក្រុម Day6 បង្ហើបឱ្យដឹងថាលោកមិនដែលបាននិយាយ Sana សមាជិកក្រុម TWICE ទេធ្វើឲ្យប្រធានបទ​នេះ​ បាន​ទាក់ទាញ​អ្នក​គាំទ្រ​តាម​អ៊ីនធើណែត​នាពេល​ថ្មីៗ​នេះបានច្រើន។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងអំឡុងពេលសម្ភាសន៍តាមអនឡានមួយ ត្រូវបានគេបង្ហាញថា Jae បានស្នើសុំការចុះហត្ថលេខាលើអាល់ប៊ុម TWICE ពីអ្នកគ្រប់គ្រងរបស់លោក ហើយអ្នកសម្ភាសន៍បានសួរថា ហេតុអ្វីបានជា Jae មិនគ្រាន់តែសុំអាល់ប៊ុម ដែលបានចុះហត្ថលេខាពីសមាជិកម្នាក់ ក្នុងក្រុម TWICE ហើយនោះគឺជាពេលដែល Jae បានសារភាពថា លោកមិនដែលបាននិយាយជាមួយ Sana ទេក្នុងអំឡុងពេល ៧ ឆ្នាំដែលខ្លួនបានចំណាយពេលនៅ ក្នុងផលិតកម្ម JYP Entertainment រួមទាំងមុនពេលការបង្ហាញខ្លួនលើកដំបូង របស់ TWICE ផងដែរ។

ក្រោយមក អ្នកនិយមលេងអ៊ីនធើណែតមានការងឿងឆ្ងល់ថា ហេតុអ្វីបានជា Jae មិនដែលនិយាយជាមួយ Sana ពីមុនមក ទោះបីជាពួកគេនៅក្នុងក្រុមហ៊ុនតែមួយក៏ដោយ ហើយអ្នក​និយម​លេង​អ៊ីនធើណែត​មួយ​ចំនួន​បានយល់​ថា នោះអាចគ្រាន់​តែ​មក​ពី​ទំហំ​ក្រុមហ៊ុន​ដ៏​ធំ ខណៈ​អ្នក​ខ្លះ​ទៀត​ឆ្ងល់​ថា តើ​មាន​ហេតុផល​ពិសេស​ផ្សេង​ទៀត​ឬ​អត់?

សូមទស្សនារូបភាពខាងក្រោម 

Jae
Jae
Jae
Jae
Jae
Jae
Sana
Sana
Sana
Sana
Sana
Sana

ចុះប្រិយមិត្តយ៉ាងណាដែរ?

Hort Vasomatey
M.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T