សម្រស់ ចៀវៃ មើលឃើញចាស់ជាងមុន ក៏នៅតែមានអ្នកសរសើរ....

//s9.kh1.co/e1/e1a9e8f91d21c383b89b007c5c72fc0022aa5686.jpg
តារា & កម្សាន្ដ

 ២៥-វិច្ឆិកា-២០២១ ៤ល្ងាច · ២ ឆ្នាំមុន

វាមិនពិបាកទេក្នុងការដឹងថាពេលនេះភាពស្រស់ស្អាតរបស់ Ruby Lin មិនអាចត្រឡប់ទៅដូចពីមុនបាន តែរូបនាងក៏មានស្រស់ស្រស់ស្អាតទៅតាមវ័យរបស់នាងផងដែរ។

តៃវ៉ាន់៖ អាចនិយាយបានថា សម្រាប់តារាស្រីដែលធ្វើការក្នុងវិស័យសិល្បៈ ការមានសម្រស់ក្មេងជាងវ័យ និងរស់រវើកស្រស់ស្អាត គឺជាក្តីស្រមៃរបស់មនុស្សជាច្រើន ដែលមានសម្រស់មិនខ្ចីចេះចាស់ ដូចទៅនឹងតារាស្រីទាំងនោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាងតារាល្បីៗជាច្រើនជ្រើសរើសធ្វើការវះកាត់កែសម្ផស្ស ដើម្បីរក្សាភាពក្មេងជាងវ័យ ប៉ុន្តែសញ្ញានៃភាពចាស់គឺជាបញ្ហាដែលមនុស្សគ្រប់គ្នាត្រូវប្រឈមមុខ ហើយស្ទើរតែមិនអាចលាក់បាំងបាន ទោះបីយើងព្យាយាមពន្យាប៉ុណ្ណា គ្រាន់តែ មុនហើយនឹងក្រោយតែប៉ុណ្ណោះ។

ជាក់ស្តែងទំព័រ ១៦៣ កាលពីថ្ងៃទី ២៤ ខែវិច្ឆិកា មានអត្ថបទមួយចែករំលែកនូវកម្រងរូបភាពដែលមិនកាត់តបានថតរូបរបស់តារាសម្តែងស្រី Ruby Lin នៅក្នុងព្រឹត្តិការណ៍សម្ពោធភាពយន្តនាពេលថ្មីៗនេះ កំពុងក្លាយជាប្រធានបទនូវរូបរាងរបស់តារាស្រីរូបនេះ កម្របានបង្ហាញ។

ទៀតសោត តារាស្រីរូបនេះ មានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលបង្ហាញសម្រស់ពិតរបស់នាង ដែលខុសប្លែកពីរូបភាពដែលបានកាត់ត ដែលតែចែករំលែកនៅលើបណ្តាញសង្គម វាមិនពិបាកក្នុងការដឹងថាស្បែកជ្រីវជ្រួញលេចឡើងច្រើន ដែលបញ្ជាក់អាយុពិតរបស់អ្នកម្តាយកូនមួយរូបនេះ។

ទោះជាយ៉ាងណា ក៏មហាជន ជាពិសេសអ្នកគាំទ្រ នៅតែសរសើរ នូវភាពស្រស់ស្អាត មិនចេញរីកស្ងួតនៃ តួអង្គ ព្រះនាងចៀវៃ រូបនេះ ទោះបីភាពស្រស់ស្អាតរបស់ Ruby Lin មិនអាចត្រឡប់ទៅដូចពីមុនបាន តែគេត្រូវបានមើលឃើញ នាងមានភាពស្អាតទៅតាមវ័យ ដែលតារាស្រីរូបនេះ មានអាយុក្បែរ ៥០ ទៅហើយ តែសម្រស់របស់នៅតែទាក់ភ្នែក ថ្វីត្បិតតែសម្រស់បានធ្លាក់ចុះទៅតាមអាយុទៅហើយក្តី៕

ប្រភព៖ https://kenh14.vn/

សូមទស្សនារូបភាពខាងក្រោម៖

Ruby Lin រូបគេកាត់ត
Ruby Lin រូបគេកាត់ត
Ruby Lin រូបហ្ស៊ីន
Ruby Lin រូបហ្ស៊ីន
Ruby Lin រូបហ្ស៊ីន
Ruby Lin រូបហ្ស៊ីន
Ruby Lin រូបហ្ស៊ីន
Ruby Lin រូបហ្ស៊ីន
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T