ភ្នំពេញ៖ ប៉ុន្មានម៉ោងចុងក្រោយនេះ បទថ្មី Dj Snake ច្រៀងជាមួយ Lisa ថាស្រដៀងទៅនឹង ចង្វាក់សាច់ភ្លេងបទចម្រៀងរបស់ តារាចម្រៀងស្រី មាស សុខសោភា ដែលចំណងជើងថា «Friday Night» ដែលចេញផ្សាយកាលពី ៤ឆ្នាំមុន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញរហូតដល់ពេលនេះ រឿងរ៉ាវក្តៅគគុលមួយនេះ បានក្លាយជាប្រធាន ដែលអ្នកនិយមលេងអ៉ីនធើណែត លើកយកមកធ្វើជាប្រធានបទ ដែលបន្តការបង្ហោះ ក៏ដូចជាចែករំលែក នៃគំនិតផ្ទាល់ខ្លួន ក្នុងការបញ្ចេញមតិរៀងៗខ្លួន ជុំវិញបញ្ហានេះ។
ទោះជាយ៉ាងណាក្តី កាលពីថ្មីៗនេះ អ្នកបណ្តាញសង្គមហ្វេសប៊ុក បានចែករំលែកវីដេអូមួយ ដែលត្រូវបានឆានែល យូធូបម្នាក់ បានធ្វើការ ការដាក់បទទាំងពីរនេះ បញ្ចូលគ្នា ដោយបានធ្វើការបង្ហោះ ទទួលការលើកឡើងថា បានស៊ីចង្វាក់គ្នាខ្លាំងតែម្តង និងបានចែករំលែកវីដេអូមួយនេះ ទៅកាន់បណ្តាញសង្គមនានា ដូច្នេះដែរ៕
សូមទស្សនាវីដេអូខាងក្រោម៖