តារាកម្សាន្ត÷ ជឿជាក់ថាប្រិយមិត្ត ពុកម៉ែ បងប្អូន ជាពិសេសអ្នកនិយមគាំទ្រតារាចម្រៀងស្រីដ៏ល្បី កញ្ញា វីរ:និច្ច ច្បាស់ជាមានការភ្ញាក់ផ្អើលជាខ្លាំង ដោយនៅថ្ងៃនេះ តារាស្រីដ៏ល្បីរូបនេះ និងគូដណ្តឹងបានដឹកដៃគ្នាចូលរោងការហើយ នេះបើយោងតាមរូបថតជាច្រើនសន្លឹក បង្ហាញពីពិធីកាត់សក់ និងតុបតែងខ្លួនរបស់ វីរ: និច្ច និងគូស្នេហ៍។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសូមរំលឹកផងដែលថា តារាចម្រៀងដ៏ល្បីប្រចាំផលិតកម្មសាន់ដេ កញ្ញា វីរ: និច្ច និងគូដណ្តឹងដ៏ស្រស់សង្ហាបាននាំចាស់ទុំមកចូលចែចូវចូលស្ដីដណ្ដឹង តាមច្បាប់ប្រពៃណីខ្មែរនៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ បន្ទាប់ពួកគេបានស្វែងយល់ចិត្តថ្លើមគ្នាអស់រយៈពេលជាច្រើនឆ្នាំ និងសម្រេចចិត្តរៀបពិធីមង្គលការនៅថ្ងៃនេះ៕
ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ÷




