គង់ ច័ន្ទស្រីមុំ លេចធ្លោខ្លាំងជាមួយគ្រឿងសង្ហារឹមប្រណីត បិតដោយមាស 24K - Khmerload

គង់ ច័ន្ទស្រីមុំ លេចធ្លោខ្លាំងជាមួយគ្រឿងសង្ហារឹមប្រណីត បិតដោយមាស 24K

https://s9.kh1.co/94/94edb7fb0be48a0652e0348b308a9cee778b9ea0.jpg
តារា & កម្សាន្ដ
 04-Oct-2021 9am · 2 months ago

មានការចាប់អារម្មណ៍មិនតិចទេ បន្ទាប់ពី ពិធីការិនី និងជាតារាសម្ដែង អ្នកនាង គង់ ច័ន្ទស្រីមុំ បង្អួតវីដេអូជ្រើសរើសទិញគ្រឿងសង្ហារឹមបិតដោយមាស២៤K ពី ក្រុមហ៊ុន ថានី ដានី ដែលត្រូវបានគេស្គាល់ថាជាក្រុមហ៊ុននាំចូលផ្ដាច់មុខនូវផលិតផលពូក និង គ្រឿងសង្ហារឹមល្អផ្ដាច់គេមកពីបរទេស។

ភ្នំពេញ៖ មានការចាប់អារម្មណ៍មិនតិចទេ បន្ទាប់ពី ពិធីការិនី និងជាតារាសម្ដែង អ្នកនាង គង់ ច័ន្ទស្រីមុំ បង្អួតវីដេអូជ្រើសរើសទិញគ្រឿងសង្ហារឹមបិតដោយមាស២៤K ពី ក្រុមហ៊ុន ថានី ដានី ដែលត្រូវបានគេស្គាល់ថាជាក្រុមហ៊ុននាំចូលផ្ដាច់មុខនូវផលិតផលពូក និង គ្រឿងសង្ហារឹមល្អផ្ដាច់គេមកពីបរទេស។

https://s9.kh1.co/__image/w=650,h=372,q=100/73/7382269fb01ea0a9b6d36c322cddc1321c177f8d.jpg
គង់ ច័ន្ទស្រីមុំ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដ្បិតថានេះជាវីដេអូដែលអ្នកនាងប្រូម៉ូតអោយក្រុមហ៊ុន តែក៏ជួយឲ្យអ្នកនាងទទួលបានការចាប់អារម្មណ៍មិនអន់ដែរ  បន្ទាប់ពីអ្នកនាងបានក្លាយជាតារាដែលមានឱកាសថត និងប្រើប្រាស់ដោយផ្ទាល់ជាមួយផលិតផលប្រណីតនេះ។ តំណែងរបស់អ្នកនាង បានធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារផលិតផលគ្រឿងសង្ហារឹម ដែលក្រុមហ៊ុន ថានី ដានី មានទីតាំងជាប់មន្ទីរពេទ្យសែនសុខ ជិតផ្សារដីហុយ តម្រូវអោយអ្នកនាងថតប្រម៉ូត គឺជាផលិតផលប្រណិតបិតដោយសន្លឹកមាស24K ដែលជាផលិតផលមានការចាប់អារម្មណ៍ខ្លាំង។

វត្តមានរបស់នាងកាន់តែធ្វើឲ្យអ្នកនាងលេចធ្លោ ក្នងនាមជាអ្នកផ្សព្វផ្សាយ ស្របពេលដែល ក្រុមហ៊ុនថានី ដានី បានបោះទុននាំចូលផលិតផលគ្រឿងសង្ហារឹមដ៏ប្រណីតរបស់ប្រទេសអ៊ីតាលី បិតដោយសន្លឹកមាស24K ដែលជាទីចាប់អារម្មណ៍នៅទូទាំងកម្ពុជា។ អ្នកនាងត្រូវបានគេអះអាងថា នឹងមាននាទីថតប្រូម៉ូតគ្រឿងសង្ហារឹមដែលបិតដោយមាស 24K បែបនេះ ជាច្រើនម៉ូដ ជាច្រើនម៉ាកបន្ថែមទៀត ដើម្បីបង្ហាញពីប្រណីតភាពនៃការនាំចូលរបស់ ក្រុមហ៊ុនថានី ដានី

https://s9.kh1.co/__image/w=650,h=385,q=100/88/885a0c3697b33af9cd989b05dc79f9bb03f1850b.jpg
គង់ ច័ន្ទស្រីមុំ

អ្នកនាង គង់ ច័ន្ទស្រីមុំ បានបង្ហាញនូវអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង បន្ទាប់ពីក្រុមហ៊ុនថានី ដានី ជ្រើសរើសអ្នកនាងឲ្យក្លាយជាអ្នកផ្សព្វផ្សាយ ខណៈដែលផលិតផលគ្រឿងសង្ហារឹមប្រណីតៗ ហើយបិតដោយសន្លឹកមាស 24K របស់ក្រុមហ៊ុននេះ គឺជាផលិតផលថ្មី និង កំពុងឈានមុខគេនៅកម្ពុជា។ ផលិតផលនេះ គឺជាទីពេញនិយម និងទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងការផ្គត់ផ្គង់តម្រូវការរបស់គ្រួសារក្រុមអភិជន ដែលត្រូវការតែងផ្ទះដោយភាពប្រណីត និងភាពថ្លៃថ្នូរ។ ទៀតសោតក៏នឹងជួយឲ្យនាងលេចធ្លោ ក្នុងនាមជាតារាផ្សព្វផ្សាយផងដែរ ដោយសារតែវីដេអូប្រូម៉ូតមួយ ត្រូវបានផលិតឡើងដោយស្តង់ដារខ្ពស់ ដែលកាន់តែជួយលើកសម្រស់ និង កេរ្តិ៍ឈ្មោះរបស់អ្នកនាង។ នៅលើផេករបស់ក្រុមហ៊ុនថានី ដានី ក៏បង្ហាញពីរូបថត និង វីដេអូជាច្រើនជុំវិញសកម្មភាពផ្សព្វផ្សាយរបស់អ្នកនាងផងដែរ។

Link: facebook.com/watch/?v=556014392327290

https://s9.kh1.co/__image/w=650,h=374,q=100/55/5577973c567dc0f8b4b3397d82468881c38833ac.jpg
គ្រឿងសង្ហារឹមប្រណីតៗ 
https://s9.kh1.co/__image/w=650,h=366,q=100/3b/3bc9e64d6da987b301f8ab540d90f38c1f1ded1e.jpg
គ្រឿងសង្ហារឹមប្រណីតៗ 
https://s9.kh1.co/__image/w=650,h=408,q=100/0d/0d6c7829fe396f0884b7d395892cd800b2e08008.jpg
គ្រឿងសង្ហារឹមប្រណីតៗ 
https://s9.kh1.co/__image/w=650,h=352,q=100/db/db85f10bd21a0d95c87e3383282dc8520d46159b.jpg
គ្រឿងសង្ហារឹមប្រណីតៗ 
https://s9.kh1.co/__image/w=650,h=369,q=100/d1/d189559c2438312083d5e0e3a8b765414614740e.jpg
គ្រឿងសង្ហារឹមប្រណីតៗ 
https://s9.kh1.co/__image/w=650,h=389,q=100/87/87f9fddf24512c0ec447cd802531a6008c4e52e9.jpg
គង់ ច័ន្ទស្រីមុំ
https://s9.kh1.co/__image/w=650,h=382,q=100/0a/0a6efdd0fb5eb0e0c06b30c34b181e125676abdb.jpg
គង់ ច័ន្ទស្រីមុំ
វីដេអូ
គង់ ចាន់ស្រីមុំ
Pan Leakhena
ប៉ាន់ លក្ខិណា

អត្ថបទទាក់ទង