ខ្សែភាពយន្តខ្មែរខ្នាតធំ រឿង «ពេលម៉ែចាស់ទៅ» កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង សាច់រឿងចាក់ដោតដល់បេះដូងអ្នកគាំទ្រ

//s9.kh1.co/0d/0dff554b7ace1d0b2bf71c5eb873782e0dfc668d.jpg
តារា & កម្សាន្ដ

 ១៥-មិថុនា-២០២២ ១ល្ងាច · ២ ឆ្នាំមុន

រឿង «ពេលម៉ែចាស់ទៅ» ដែលជាស្នាដៃដឹកនាំរបស់អ្នកស្រី ពាន់ ភួងបុប្ផា បានធ្វើអោយអ្នកនិយមតាមដានភាពយន្តខ្មែរ មានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែចំណងជើងនៃភាពយន្តនេះ ហាក់បីដូចជាចាក់ដោតដល់មនុស្សគ្រប់ស្រទាប់វណ្ណៈ ដែលបានមើលរំលងចំពោះម្ដាយ និង ទឹកចិត្តរបស់គាត់ ក្រោយពេលចាស់ទៅ។ ពិធីបើកសម្ពោនេះ​ ត្រូវបានធ្វើឡើងនៅផ្សារទំនើបជីបម៉ុង សែនសុខ ដោយមានតារាៗ និង ភ្ញៀវកុះករ ចូលរួមនោះផង។

ភ្នំពេញ៖ ក្រោយការប្រកាសដាក់បញ្ចាំងភាពយន្ត រឿង «ពេលម៉ែចាស់ទៅ» ដែលជាស្នាដៃដឹកនាំរបស់អ្នកស្រី ពាន់ ភួងបុប្ផា បានធ្វើអោយអ្នកនិយមតាមដានភាពយន្តខ្មែរ មានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែចំណងជើងនៃភាពយន្តនេះ ហាក់បីដូចជាចាក់ដោតដល់មនុស្សគ្រប់ស្រទាប់វណ្ណៈ ដែលបានមើលរំលងចំពោះម្ដាយ និង ទឹកចិត្តរបស់គាត់ ក្រោយពេលចាស់ទៅ។ ពិធីបើកសម្ពោនេះ​ ត្រូវបានធ្វើឡើងនៅផ្សារទំនើបជីបម៉ុង សែនសុខ ដោយមានតារាៗ និង ភ្ញៀវកុះករ ចូលរួមនោះផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ពិធីសម្ពោធខ្សែភាពយន្ត «ពេលម៉ែចាស់ទៅ»
ពិធីសម្ពោធខ្សែភាពយន្ត «ពេលម៉ែចាស់ទៅ»

អ្នកស្រី ពាន់ ភួងបុប្ផា បានបង្ហាញនូវការរំពឹងយ៉ាងខ្លាំង ថាភាពយន្តនេះនឹងអាចដាស់អារម្មណ៍កូនៗភាគច្រើន  បន្ទាប់ពីស្នាដៃរបស់អ្នកស្រី គឺរឿង «ទឹកចិត្តម្ដាយ» និង រឿង «ទឹកចិត្តម្ដាយសម័យថ្មី» ទទួលបានជោគជ័យភ្លួកទឹកភ្លូកដី។ អ្នកស្រីបញ្ជាក់ថា បទពិសោធន៍ជាម្ដាយដែលទទួលបានការយកចិត្តខ្លះ និងសោះអង្គើយខ្លះ បានជំរុញអោយអ្នកស្រី កាន់តែមានគំនិតច្រើនក្នុងសាច់រឿងមួយនេះ ហើយក៏ជាឱកាសផងដែរ ដែលអ្នកស្រីអាចបំលែងប្រលោមលោកមួយដ៏ល្បី គឺរឿង «ពេលចាស់ទៅ» អោយក្លាយជាភាពយន្ត ដើម្បីអោយកាន់តែមានការចង់ទស្សនា។

ពិធីសម្ពោធខ្សែភាពយន្ត «ពេលម៉ែចាស់ទៅ»
ពិធីសម្ពោធខ្សែភាពយន្ត «ពេលម៉ែចាស់ទៅ»

លោកស្រីថា ស្នាដៃមួយនេះ គឺជាវណ្ណកម្មធំមួយក្រោមការផលិតរបស់ផលិតកម្មកងចក្រ ដែលល្អទាំងក្រុមផលិត និង ផ្នែកបច្ចេកទេស ដែលកាន់តែធ្វើអោយអ្នកស្រី និង តួសម្ដែងកាន់តែមានសម្រស់ និងមានកម្លាំងចិត្តក្នុងការផលិត។ ភាពយន្តនេះ ក៏រំពឹងផងដែរថានឹងជោគជ័យខ្លាំង ដោយសារតែអ្នកស្រីបានឆ្លុះបញ្ចាំងពីម្ដាយជាច្រើនគ្រួសារយកមកបង្ហាញ ហើយក៏ផ្ដល់ការអប់រំអោយកូនៗកាន់តែយល់ពីម្ដាយ នៅពេលម្ដាយកាន់តែចាស់ ដែលកាន់តែចង់បានការយកចិត្តទុកដាក់នោះ។ ជំនឿចិត្តដ៏ខ្ពស់នេះ ក៏ដោយសារផ្ទៃរឿងទាំងមូល ត្រូវបានចូលរួមសម្ដែង ដោយតារាល្បីៗ ដែលសុទ្ធតែពូកែលេង ខ្លាំងផ្នែកសម្ដែង និ មានប្រជាប្រិយភាពខ្ពស់ ដោយអ្នកស្រីបង្ហើបថា គ្រាន់តែចំណាយលើតួសម្ដែង ក៏អស់ច្រើន ក៏ព្រោះតែចង់អោយស្នាដៃនេះទាក់ទាញ។

ពិធីសម្ពោធខ្សែភាពយន្ត «ពេលម៉ែចាស់ទៅ»
ពិធីសម្ពោធខ្សែភាពយន្ត «ពេលម៉ែចាស់ទៅ»

ក្រោយការដាក់សម្ពោធជាផ្លូវការនេះ ភាពយន្ត «ពេលម៉ែចាស់ទៅ» នឹងដាក់បញ្ចាំងគ្រប់រោងភាពយន្ត ចាប់ពីថ្ងៃទី១៦ មិថុនា តទៅ ដោយភាពយន្តនេះក៏ត្រូវបានមហាជនមិនតិចនាក់ផងដែរចាប់អារម្មណ៍ចង់ទស្សនា។ ស្នាដៃនេះ ចូលរួមសម្ដែងសុទ្ធតែតារាល្បីៗតែម្ដង ដូចជា អ្នកស្រី ឌី សាវ៉េត, អ្នកស្រី កាន់ សុវណ្ណនី ដែលល្បីជាតួអង្គយាយផាន់, អ្នកនាង ស្វែង សុជាតា, អ្នកនាង និន សុធារ៉ា, កញ្ញា មាន សូនីតា, លោក អែតវីន, លោក ពៅ ពិសិដ្ឋ, អ្នកនាង លី ច័ន្ទសីហា, កញ្ញា យ៉ែម ស្រីពេជ្រ, និង តារាល្បីៗ ជាច្រើនរូបទៀត។ អ្នកទន្ទឹងចង់ទស្សនាភាពយន្តនេះអាចទស្សនាបានគ្រប់រោង ចាប់ពីថ្ងៃទី ១៦ មិថុនា ឆ្នាំ២០២២នេះ៕

ពិធីសម្ពោធខ្សែភាពយន្ត «ពេលម៉ែចាស់ទៅ»
ពិធីសម្ពោធខ្សែភាពយន្ត «ពេលម៉ែចាស់ទៅ»
ពិធីសម្ពោធខ្សែភាពយន្ត «ពេលម៉ែចាស់ទៅ»
ពិធីសម្ពោធខ្សែភាពយន្ត «ពេលម៉ែចាស់ទៅ»
ពិធីសម្ពោធខ្សែភាពយន្ត «ពេលម៉ែចាស់ទៅ»
ពិធីសម្ពោធខ្សែភាពយន្ត «ពេលម៉ែចាស់ទៅ»
ពិធីសម្ពោធខ្សែភាពយន្ត «ពេលម៉ែចាស់ទៅ»
ពិធីសម្ពោធខ្សែភាពយន្ត «ពេលម៉ែចាស់ទៅ»
ពិធីសម្ពោធខ្សែភាពយន្ត «ពេលម៉ែចាស់ទៅ»
ពិធីសម្ពោធខ្សែភាពយន្ត «ពេលម៉ែចាស់ទៅ»
ពិធីសម្ពោធខ្សែភាពយន្ត «ពេលម៉ែចាស់ទៅ»
ពិធីសម្ពោធខ្សែភាពយន្ត «ពេលម៉ែចាស់ទៅ»
ពិធីសម្ពោធខ្សែភាពយន្ត «ពេលម៉ែចាស់ទៅ»
ពិធីសម្ពោធខ្សែភាពយន្ត «ពេលម៉ែចាស់ទៅ»
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T