លោក ព្រហ្ម ម៉ាញ​ បង្ហាញពីអារម្មណ៍រំភើប ក្រោយទទួលបានដំណឹងថា រឿងដែលខ្លួនសម្តែងជាតួឯកលើកដំបូង ត្រៀមបោះជំហានចូលទីផ្សារអន្តរជាតិ

//s9.kh1.co/0b/0bf8571cc8b5c62050d30c153a0c47295ddc07af.jpg
តារា & កម្សាន្ដ

 ០៤-តុលា-២០២២ ៩ព្រឹក · ២ ឆ្នាំមុន

រឿង «លោកគ្រូប្រពន្ធល្អ» ដែលសម្តែងដោយវិរៈសិល្បករជើងចាស់ លោក ព្រហ្ម ម៉ាញ និងតារាល្បីៗជាច្រើនទៀតត្រូវបានកំណត់ដាក់លក់សំបុត្រគ្រប់រោងភាពយន្តចាប់ពីថ្ងៃទី០៥ តុលា តទៅ។ ហើយអ្វីដែលកាន់តែពិសេស រឿងនេះនឹងត្រៀមវាយលុកទីផ្សារអន្តរជាតិទៀតផង នេះបើយោងតាមការលើកឡើងរបស់អ្នកដឹកនាំសម្ដែង លោក ឆាយ បូរ៉ា។

ភ្នំពេញ៖ តាមរយៈកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ក្នុងពិធីប្រកាសសម្ពោធរឿង «លោកគ្រូប្រពន្ធល្អ» កាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ វិរៈសិល្បករជើងចាស់ លោក ព្រហ្ម ម៉ាញ បានបង្ហាញពីអារម្មណ៍រីករាយយ៉ាងខ្លាំង  ដោយលោកបញ្ជាក់ថា ភាពយន្តដែលលោកសម្ដែងជាតួឯកនេះ នឹងគ្រោងយកទៅផ្សព្វផ្សាយក្នុងមហោស្រពភាពយន្តអន្តរជាតិនៅក្រៅប្រទេស និងត្រៀមដាក់បញ្ចាំង លក់សំបុត្រនៅតាមរោងភាពយន្ត នាបណ្ដាប្រទេសមួយចំនួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កម្មវិធីសម្ពោធរឿង «លោកគ្រូប្រពន្ធល្អ» 
កម្មវិធីសម្ពោធរឿង «លោកគ្រូប្រពន្ធល្អ» 

យោងតាមការលើកឡើងរបស់ លោក ព្រហ្ម ម៉ាញ ភាពយន្តនេះផលិតករកងចក្រភាពយន្ត ក្រោមការសហការជាមួយផលិតកម្មដើមត្នោត របស់ លោក ឆាយ បូរ៉ា បានបញ្ជាក់ពីគម្រោងរួចហើយថា នឹងយកភាពយន្តនេះទៅកាន់ឆាកអន្តរជាតិ។

កម្មវិធីសម្ពោធរឿង «លោកគ្រូប្រពន្ធល្អ» 
កម្មវិធីសម្ពោធរឿង «លោកគ្រូប្រពន្ធល្អ» 

លោកបានបន្ថែមថា នេះមិនមែនជាស្នាដៃលើកដំបូងទេដែលលោកបានសម្ដែង តែគឺជារឿងដំបូងដែលលោកបានសម្ដែងជាតួឯក និងជារឿងដែលលោកបានសម្ដែងក្រោយល្បីជាតារាអាយ៉ៃ ដោយកាលពីមុនសង្គ្រាម លោកបានសម្ដែងកុនជាច្រើនរឿងណាស់តែមិនល្បីនោះទេ ទើបលោកមានអារម្មណ៍រីករាយយ៉ាងខ្លាំង ដែលត្រូវបានផលិតករជ្រើសអោយសម្ដែងជាតួលោកគ្រូ ដែលធ្វើអោយលោកពេញចិត្តយ៉ាងខ្លាំង ព្រោះជាការសម្ដែងដែលត្រូវនឹងជំនាញជាគ្រូកន្លងមករបស់លោក ដែលតែងតែបង្ហាត់អាយ៉ៃ និង សិល្បៈផ្សេងៗផងដែរ។ ក្នុងរឿងនេះ ក៏បានបន្សល់នូវប្លង់ដែលធ្វើអោយលោកតែងតែអួលដើមករគ្រប់ពេលនឹកដល់ផងដែរ គឺប្លង់ដែលត្រូវបាននាយកសាលាបណ្ដេញចេញ ហើយធ្វើអោយលោកត្រូវបោះបង់អាជីពដែលលោកស្រលាញ់។

លោក ឆាយ បូរ៉ា
លោក ឆាយ បូរ៉ា

មិនខុសពីការលើកឡើង លោក ឆាយ បូរ៉ា ដែលជាអ្នកដឹកនាំសម្ដែងមួយរូប បានអះអាងថា ភាពយន្តគឺពិតជាបានត្រៀមខ្លួនដើម្បីឆ្ពោះទៅកាន់ទីផ្សារពិតប្រាកដមែន ទើបស្នាដៃមួយនេះត្រូវបានផលិតកម្មរបស់លោក និង ផលិតកម្មកងចក្រ សម្រិតសម្រាំងទាំងគុណភាព និងស្ដង់ដា ព្រោះតែចង់អោយមានការទទួលស្គាល់ក្នុងពេលឆ្ពោះទៅកាន់ទីផ្សារខាងក្រៅនេះឯង។

ភាពយន្តនេះត្រូវបានកំណត់ដាក់លក់សំបុត្រគ្រប់រោងភាពយន្តចាប់ពីថ្ងៃទី០៥ តុលា តទៅ ហើយគម្រោងនាំយកទៅក្រៅប្រទេស មិនទាន់កំណត់ថ្ងៃច្បាស់នៅឡើយទេ។ លោកក៏បង្ហាញមោទនភាពខ្ពស់ផងដែរ ដែលក្នុងពិធីសម្ពោធរឿងនេះ គឺមានតារាសិល្បៈ និង ភ្ញៀវកិត្តិយសចូលរួមកុះករ ហើយក្នុងពិធីដាក់បញ្ចាំងសាកល្បងកាលពីប៉ុន្មានថ្ងៃមុន ក៏មានអ្នកបានទស្សនាជាច្រើនសរសើរថាភាពយន្តនេះល្អមើល៕

កម្មវិធីសម្ពោធរឿង «លោកគ្រូប្រពន្ធល្អ» 
កម្មវិធីសម្ពោធរឿង «លោកគ្រូប្រពន្ធល្អ» 
កម្មវិធីសម្ពោធរឿង «លោកគ្រូប្រពន្ធល្អ» 
កម្មវិធីសម្ពោធរឿង «លោកគ្រូប្រពន្ធល្អ» 
កម្មវិធីសម្ពោធរឿង «លោកគ្រូប្រពន្ធល្អ» 
កម្មវិធីសម្ពោធរឿង «លោកគ្រូប្រពន្ធល្អ» 
កម្មវិធីសម្ពោធរឿង «លោកគ្រូប្រពន្ធល្អ» 
កម្មវិធីសម្ពោធរឿង «លោកគ្រូប្រពន្ធល្អ» 
កម្មវិធីសម្ពោធរឿង «លោកគ្រូប្រពន្ធល្អ» 
កម្មវិធីសម្ពោធរឿង «លោកគ្រូប្រពន្ធល្អ» 
កម្មវិធីសម្ពោធរឿង «លោកគ្រូប្រពន្ធល្អ» 
កម្មវិធីសម្ពោធរឿង «លោកគ្រូប្រពន្ធល្អ» 
កម្មវិធីសម្ពោធរឿង «លោកគ្រូប្រពន្ធល្អ» 
កម្មវិធីសម្ពោធរឿង «លោកគ្រូប្រពន្ធល្អ» 
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T