ការចាក់បញ្ចាំងភាពយន្តជាប្រវត្តិសាស្ត្ររឿង «ការរស់ឡើងវិញនៃគុនល្បុក្កតោ» នៅអង្គរវត្ត!

//s9.kh1.co/62/6209c9ba09949e0dff5e2a1dae67240aeaa670fc.jpg
តារា & កម្សាន្ដ

 ២១-ធ្នូ-២០២២ ១០ព្រឹក · មួយឆ្នាំមុន

កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ ផលិតកម្ម Cineboxx Films នៅកាណាដា និងផលិតកម្ម កងចក្រភីកឈ័រ នៅកម្ពុជា បានប្រកាសពីភាពជោគជ័យនៃការចាក់បញ្ចាំងជាប្រវត្តិសាស្ត្រនៃភាពយន្តដែលជាប់ពានរង្វាន់អន្តរជាតិរឿង «ការរស់ឡើងវិញនៃគុនល្បុក្កតោ» នៅបរិវេណប្រាសាទអង្គរវត្ត។

សៀមរាប៖ កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ ផលិតកម្ម Cineboxx Films នៅកាណាដា និងផលិតកម្ម កងចក្រភីកឈ័រ នៅកម្ពុជា បានប្រកាសពីភាពជោគជ័យនៃការចាក់បញ្ចាំងជាប្រវត្តិសាស្ត្រនៃភាពយន្តដែលជាប់ពានរង្វាន់អន្តរជាតិរឿង «ការរស់ឡើងវិញនៃគុនល្បុក្កតោ» នៅបរិវេណប្រាសាទអង្គរវត្ត។ នេះជាលើកទីមួយហើយដែលភាពយន្តបែបពិតបែបនេះ ត្រូវបានចាក់បញ្ចាំងនៅបរិវេណប្រាសាទ។ ខ្សែភាពយន្តតែមួយគត់ផ្សេងទៀត ដែលត្រូវចាក់បញ្ចាំងនៅទីនោះគឺរឿង «ដំបូងខ្មែរក្រហមសម្លាប់ប៉ាខ្ញុំ» ដែលដឹកនាំដោយអ្នកស្រី Angelina Jolie នៅឆ្នាំ២០១៧។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=1022,q=100/da/dae8767ac773a5f46917600652c0139cd5b12a4a.jpg

«ការរស់ឡើងវិញនៃគុនល្បុក្កតោ» ត្រូវបានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អញ្ជើញចូលរួមរំលឹកដល់ការចុះឈ្មោះគុនល្បុក្កតោ ទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបិយនៃមនុស្សជាតិរបស់អង្គការយូណេស្កូ ដែលទើបទទួលបានកាលពីខែវិច្ឆិកាកន្លងទៅ។ ការអបអរមួយនេះជាចំណែកនៃពិធីដ៏ធំមួយ ដែលប្រព្រឹត្តទៅរយៈពេលបីថ្ងៃនៅឯប្រាសាទបុរាណនេះ ពោលគឺការប្រារព្ធខួបលើកទី៣០ នៃការចុះឈ្មោះឧទ្យានបុរាណវិទ្យាអង្គរវត្តក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ កាលពីឆ្នាំ១៩៩២។

https://s9.kh1.co/__image/w=650,h=434,q=100/07/0766880bb2f796dd821d7348288de852248c374d.jpg

«ការរស់ឡើងវិញនៃគុនល្បុក្កតោ» គឺជារឿងបែបជីវិតពិត ស្តីពីការរស់ឡើងវិញនៃក្បាច់គុនល្បុក្កតោ។ ជាដំណើររឿងដ៏អស្ចារ្យអំពីជ័យជំនះ ការបាត់បង់ និងការរស់រានមានជីវិត ដើម្បីទាមទារអត្តសញ្ញាណ វប្បធម៌ខ្មែរឡើងវិញ និងកសាងសម្ព័ន្ធភាពរពីជំនាន់មួយទៅជំនាន់មួយ។ ចំណាយពេលថតជាង៥ឆ្នាំ ភាពយន្តនេះតាមដានដំណើរតស៊ូរបស់លោកគ្រូតា គុនល្បុក្កតោ សាន គឹមស៊ាន អ្នករស់រានមានជីវិតពីរបបប្រល័យពូជសាសន៍កម្ពុជា ដែលជួយឱ្យក្បាច់គុនបុរណនេះរស់ឡើងវិញ និងរក្សាគុននេះឱ្យគង់នៅសម្រាប់កូនខ្មែរជំនាន់ក្រោយ។ គុនល្បុក្កតោបានប្រឈមនឹងការបាត់បង់ក្នុងសម័យខ្មែរក្រហម ដូចនឹងប្រពៃណីវប្បធម៌ជាច្រើនទៀតរបស់កម្ពុជាផងដែរ។ ដោយសារតែការខិតខំប្រឹងប្រែងរបស់លោកគ្រូតា និងគ្រូដែលនៅរស់រានមានជីវិត សព្វថ្ងៃនេះល្បុក្កតោបានក្លាយជានិមិត្តរូបនៃមោទនភាពជាតិ និងកម្លាំងចិត្តរបស់ខ្មែរ។

ការចាក់បញ្ចាំងនេះបានប្រព្រឹត្តទៅកាលពីថ្ងៃព្រហស្បតិ៍ ទី១៥ ខែធ្នូ នៅឯទីលានជល់ដំរី ដោយទាក់ទាញ ទស្សនិកជនបានប្រមាណ ២០០០ នាក់។

https://s9.kh1.co/__image/w=650,h=434,q=100/57/57fa5f94502826e58b69931a343a0501cc7e0eb8.jpg
https://s9.kh1.co/__image/w=650,h=488,q=100/15/15be497f2e6c1ac8fd46f09366e7387917a417b5.jpg

ព្រឹត្តិការណ៍នេះត្រូវបានស្វាគមន៍ដោយឯកឧត្តម ស៊ីយ៉ុន សុភារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌នៃក្រសួងវប្បធម៌។ ក្នុងនោះក៏មានការចូលរួមពីអ្នកដឹកនាំរឿង គឺលោក Mark Bochsler មកពីកាណាដា និងតារាភាពយន្តកម្ពុជា និងអ្នកប្រយុទ្ធ MMA គឺកញ្ញា សំ ថារ័ត្ន ហៅ «កូនកង្កែប» ដែលជាតួអង្គសំខាន់ក្នុងភាពយន្តនេះដែរ។ មុនបញ្ចាំង ក៏មានការសម្ដែងគុនល្បុក្កតោដោយក្លឹបសៀមរាបរបស់លោកគ្រូ រស់ សេរី។ ក្រុមការងារផលិតភាពយន្ត សូមថ្លែងអំណរគុណជាពិសេសចំពោះអាជ្ញាធរជាតិអប្សរា ដែលបានផ្តល់ការគាំទ្រផ្នែកពស្តុភារដល់កម្មវិធីនេះ។

https://s9.kh1.co/__image/w=650,h=488,q=100/df/dfbd7d7f73235751892ef7d1a4ece502eb668377.jpg

ដកស្រង់ប្រសាសន៍ដោយ៖

លោក Mark Bochsler

«ខ្ញុំបាទមានកិត្តិយសខ្លាំងណាស់ ដែលបានចូលរួមជាមួយប្រជាជនកម្ពុជាក្នុង ឱកាសដ៏សំខាន់នេះ នៅក្នុងប្រវត្តិសាស្រ្តនៃការរស់ឡើងវិញរបស់គុនល្បុក្កតោ។»

បន្ទាប់ពីភាពជោគជ័យនៃការចាក់បញ្ចាំងរឿងនេះ ផលិតកម្ម Cineboxx Films នៅកាណាដា និងផលិតកម្ម កងចក្រភីកឈ័រ នៅកម្ពុជា ដែលសហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ពីភាពជាដៃគូក្នុងការនាំយកខ្សែភាពយន្តរឿង «ការរស់ឡើងវិញនៃគុនល្បុក្កតោ» ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីអ្នកវិភាគ មកចាក់បញ្ចាំងក្នុងរោងភាពយន្ត និងប្រព័ន្ធផ្សាយផ្សេងទៀតដែលមាននៅក្នុងប្រទេសកម្ពុជា នាដើមឆ្នាំ២០២៣ នេះ។ មុននេះគម្រោងចាក់បញ្ចាំងភាពយន្តនៅតាមរោងភាពយន្តនានាក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០២០ ត្រូវបានពន្យារពេលដោយសារជំងឺកូវីដ-១៩។

https://s9.kh1.co/__image/w=650,h=488,q=100/38/389abc972d91653725bd81430a81e55d5ec3e7bc.jpg
https://s9.kh1.co/__image/w=650,h=488,q=100/80/801b68b3f616953abcc97b22eb2e4cf0c18b39cc.jpg

ចាប់តាំងពីការបញ្ចាំងភាពយន្តរបស់កម្ពុជានៅក្នុងមហោស្រពភាពយន្តអន្តរជាតិកម្ពុជាឆ្នាំ២០១៨ មក រឿង «ការរស់ឡើងវិញនៃគុនល្បុក្កតោ» បានចាក់បញ្ចាំងនៅមហោស្រពភាពយន្តជុំវិញពិភពលោក ដោយទទួលបានពានរង្វាន់ជាច្រើន និងទទួលបានការកោតសរសើរពីអ្នកវិភាគ។ រឿងនេះជាភាពយន្តដែលបើកសម្ពោធនៅមហោស្រពសិល្បៈក្បាច់គុនពិភពលោក Chungbuk Film Festival នៅកូរ៉េខាងត្បូង ដែលចាក់បញ្ចាំងលើឆាកតែមួយ ដែលក្រុមល្បុក្កតោទទួលបានមេដាយជាលើកដំបូង ដែលជាប្រវត្តិសាស្ត្ររបស់ខ្លួនក្នុងការប្រកួតក្បាច់គុនសិល្បៈអន្តរជាតិ WOMAU ឆ្នាំ២០១០។ រឿងនេះបានទទួលកិត្តិយសខ្ពស់បំផុតពីរដង ផ្នែកភាពយន្តបែបកីឡាអន្តរជាតិ ដោយឈ្នះទាំងនៅមហោស្រព FICTS World Championship of Sports Cinema, នៅទីក្រុង Milano និងនៅមហោស្រពកីឡាចំណាស់ជាងគេបំផុតរបស់ពិភពលោកគឺ Paladino Sport Film Festival, ក្រុង Palermo នៅអ៉ីតាលី។

រឿង «ការរស់ឡើងវិញនៃគុនល្បុក្កតោ» ត្រូវបានតំណាងផ្តាច់មុខនៅប្រទេសកម្ពុជា ដោយផលិតកម្ម កងចក្រ ភីកឈ័រ ដែលមានលោក តែ ឡូយ ជាផលិតករប្រតិបត្តិ និងជាអគ្គនាយកប្រតិបត្តិ។

សូមចុចទីនេះ ដើម្បីអានសំណុំឯកសារព័ត៌មានអនឡាញ (EPK)។ ដើម្បីបានដឹងខ្លះៗ សូមទស្សនាវីដេអូឈុតខ្លីត្រង់នេះ៖ Surviving Bokator Khmer trailer។ លោកអ្នកក៏អាចដឹងថា តើទស្សនិកជននិយាយថាដូចម្តេចខ្លះអំពីខ្សែភាពយន្តនេះ។

https://s9.kh1.co/__image/w=650,h=434,q=100/9f/9f57c8e841b74d52fad3bcf96af8cddd8f38e814.jpg
https://s9.kh1.co/__image/w=650,h=434,q=100/d3/d3e710b6cfda8a1922c120ba3db51370d1749879.jpg
https://s9.kh1.co/__image/w=650,h=383,q=100/c5/c53d90088824c57785efd6ecc5b4f8be08cfde4c.jpg

គេហទំព័រ៖ survivingbokator.com ទំព័រហ្វេសប៊ុក៖ facebook.com/bokatorfilm

សម្រាប់ព័ត៌មានបន្ថែម ទំនាក់ទំនង៖
Mark Bochsler Sandra Leuba
អ្នកដឹកនាំរឿង ផលិតករ

Cineboxx Film & Television Inc.
P: +1 (416) 523-4590 P: +1 (416) 616-4251
(WhatsApp ឬ Telegram) (WhatsApp ឬ Telegram)
អ៉ីម៉ែល៖ [email protected] អ៊ីម៉ែល៖ [email protected]
លោក តែ ឡូយ ផលិតករនិងជានាយកប្រតិបត្តិ ផលិតកម្ម កងចក្រភីកឈ័រ កម្ពុជា

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T