ដូចAngel ដើរដីពិតៗ ជាមួយនឹងរូបថត Rose និង Jisoo ប៉ុន្មានសន្លឹកនេះ

//s9.kh1.co/ad/ad167eae9884df7e37cd994afff117959d93c12e.jpg
តារា & កម្សាន្ដ

 ២៧-កញ្ញា-២០២១ ១០ព្រឹក · ៤ ឆ្នាំមុន

អ្នកគាំទ្រ Rose និង Jisoo សមាជិកក្រុម BLACKPINK ភ្ញាក់ផ្អើលជាមួយនឹងរូបរាងដ៏ស្រស់ស្អាតរបស់ពួកគេ នៅព្រលានយន្តហោះ

កូរ៉េខាងត្បូង ៖ Rose និង Jisoo សមាជិកក្រុម BLACKPINK ត្រូវបានគេប្រទះឃើញនៅឯព្រលានយន្តហោះអន្ដរជាតិ Incheon សម្រាប់ការហោះហើររបស់ខ្លួន ទៅកាន់ទីក្រុង Paris ដូចដែលបានរាយការណ៍ពីមុន នៅថ្ងៃទី ២៤ ខែកញ្ញា សមាជិក BLACKPINK ទាំង ៤ នឹងចាកចេញពីប្រទេសកូរ៉េ ដើម្បីចូលរួមកម្មវិធី “Paris Fashion Week” ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៨ ខែកញ្ញា ដល់ថ្ងៃទី ៥ ខែតុលា នៅ Paris ប្រទេសបារាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បច្ចុប្បន្ននេះ សមាជិកទាំង ៤ របស់ក្រុម BLACKPINK មានសកម្មភាពជាឯកអគ្គរដ្ឋទូតសកល សម្រាប់ការមួយចំនួននៃម៉ាកប្រណីតបារាំង តំណាងច្រើនបំផុតនៅក្នុងម៉ូដដែល Jisoo គឺជាឯកអគ្គរដ្ឋទូតសម្រាប់ Dior ចំណែក Lisa គឺឯកអគ្គរដ្ឋទូតសម្រាប់ Celine និង Rose គឺឯកអគ្គរដ្ឋទូតសម្រាប់ Yves Saint Laurent ព្រមទាំង Jennie គឺជាឯកអគ្គរដ្ឋទូតសម្រាប់ Chanel។  

ស្របគ្នានេះ នៅថ្ងៃទី ២៥ ខែកញ្ញា Rose ត្រូវបានគេមើលឃើញថា កំពុងធ្វើឲ្យរង្គោះរង្គើសម្រាប់រដូវស្លឹកឈើជ្រុះនេះ ដោយស្លៀកពាក់ "Yves Saint Laurent" ខណៈពេលដែល Jisoo ត្រូវបានគេឃើញពាក់រ៉ូបដ៏ទំនើបនៅរបស់ Dior នៅឯអាកាសយានដ្ឋានអន្តរជាតិ Incheon បង្អួតសម្រស់ដូចជាទេពធីតារបស់ពួកគេ ឲ្យហ្វេនរំជើបរំជួល៕

ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម ៖

Jisoo
Jisoo
Jisoo
Jisoo
Jisoo
Jisoo
Jisoo
Jisoo
Rose
Rose
Rose
Rose
Rose
Rose
Rose
Rose

ប្រភព : Allkpop

Hort Vasomatey
M.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T