កាន់តែសម្បូរបែប ងាយស្រួល និងរហ័សទាន់ចិត្ត ជាមួយមុខងារថ្មី pandamart នៅក្នុងកម្មវិធី foodpanda! (មានវីដេអូ) - Khmerload

កាន់តែសម្បូរបែប ងាយស្រួល និងរហ័សទាន់ចិត្ត ជាមួយមុខងារថ្មី pandamart នៅក្នុងកម្មវិធី foodpanda! (មានវីដេអូ)

https://s9.kh1.co/9e/9e925858ff0f352aeae137347ac9166bbe7e0557.jpg
បច្ចេកវិទ្យា
 20-Sep-2021 9am · 2 months ago

ដូចដែលអ្នកទាំងអស់គ្នាបានដឹងហើយថា foodpanda គឺជាក្រុមហ៊ុនដឹកជញ្ចូនម្ហូបអាហារ និងសម្ភារៈប្រើប្រាស់ឈានមុខគេនៅកម្ពុជា

ភ្នំពេញ៖ ដូចដែលអ្នកទាំងអស់គ្នាបានដឹងហើយថា foodpanda គឺជាក្រុមហ៊ុនដឹកជញ្ចូនម្ហូបអាហារ និងសម្ភារៈប្រើប្រាស់ឈានមុខគេនៅកម្ពុជា ក៏ដូចជានៅតំបន់អាស៊ីផងដែរ។ ជាមួយនឹងសន្ទុះនៃការរីកចម្រើនយ៉ាងខ្លាំងនេះ foodpanda នៅតែងតែព្យាយាមពង្រឹង និងអភិវឌ្ឍនសេវាកម្មរបស់ខ្លួនបន្ថែម ដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជនបន្ថែមទៀត ជាពិសេសក្នុងកំឡុងពេលដែលមានជំងឺរាតត្បាតកូវីដ១៩ នេះតែម្តង។ 

https://s9.kh1.co/__image/w=650,h=434,q=100/fb/fb1c37805a80eed67edeecbd4624a2b03615463b.jpg
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅថ្ងៃទី១៩ ខែកញ្ញា នេះ foodpanda ក៏បានសម្ពោធដាក់ឲ្យប្រើប្រាស់មុខងារដ៏ថ្មីស្រឡាងមួយនៅក្នុងកម្មវិធីទូរសព្ទរបស់ខ្លួនថែមទៀតគឺ pandamart​​។ 

https://s9.kh1.co/__image/w=650,h=367,q=100/d7/d78c6d0f62541561ddaca1dc6e87382efed41aa7.png
foodpanda

មុខងារថ្មីនេះត្រូវបានដាក់ឲ្យប្រើប្រាស់ក្នុងគោលបំណងបង្កើនភាពងាយស្រួលដល់អតិថិជនរបស់ foodpanda ទាំងអស់ ពោលអ្នកទាំងអស់គ្នាអាចរកកុម្ម៉ង់ទំនិញជាច្រើនដល់ទៅជាង ៣០០០មុខ​ ឯណោះ។ កាន់តែងាយស្រួល កាន់តែសុវត្ថិភាព ជាមួយនឹងសេវាកម្មដឹកជញ្ជូនរហ័សទាន់ចិត្ត មិនឲ្យលើសពី ៣០នាទីនោះទេ។ 

https://s9.kh1.co/__image/w=650,h=650,q=100/64/64d0ec54f57267d980f6ed082ed7ddbea3195b0f.jpg
foodpanda

ចំណែកការប្រើប្រាស់មុខងារថ្មី pandamart នៅក្នុងកម្មវិធី foodpanda គឺពិតជាមានភាពងាយស្រួលមែនទែន ដោយអ្នកលោកអ្នកគ្រាន់តែបើក App foodpanda ហើយចុចទៅលើផ្នែកដែលមានពាក្យថា គ្រឿងទេសនិងច្រើនទៀត (ឬ Grocery and more ជាភាសាអង់គ្លេស) នោះនឹងឃើញមានឈ្មោះហាងជាច្រើន ដែលអ្នកទាំងអស់គ្នាអាចធ្វើការជ្រើសរើសកុម្ម៉ង់ទំនិញតាមតម្រូវការបានរួមមាន គ្រឿងទេសជាច្រើនមុខ អាហារ និងភេសជ្ជៈកំប៉ុង ទឹកដោះគោ ប័រ សម្ភារៈផ្ទះបាយ លើសពីនេះក៏មានជាគ្រឿងសម្អាង និងទំនិញជាច្រើនមុខទៀតដល់ទៅជាង ៣០០០ប្រភេទ ផងដែរ។ 

https://s9.kh1.co/__image/w=650,h=434,q=100/60/605cd683cf9ecbac0b7e1cb8470b27f2da5ea47b.jpg
foodpanda

ហើយអ្វីដែលកាន់តែពិសេសនោះគឺ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី៣០ ខែកញ្ញានេះ រាល់អតិថិជនដែលធ្វើការកុម្ម៉ង់តាម pandamart នឹងមានឱកាសក្នុងការឈ្នះរង្វាន់ជាច្រើនដូចជា Play station 5, iPad pro, JBL speaker​ និងរង្វាន់ផ្សេងៗជាច្រើនទៀត។ មួយវិញទៀតសម្រាប់អតិថិជនដែលធ្វើការកុម្ម៉ង់ពីកម្មវិធី foodpanda ជាលើកដំបូងអ្នកលោកអ្នកអាចប្រើប្រម៉ូកូដ MART នឹងទទួលបានការបញ្ចុះតម្លៃដល់ទៅ $2 ក្នុងការកុម្ម៉ង់ចាប់ពី $7 ឡើងទៅ។ 

https://s9.kh1.co/__image/w=650,h=650,q=100/88/88f5af435b9ff4138693c38215ea24cbb58b4621.jpg
foodpanda

ជាការពិតណាស់ foodpanda កំពុងតែផ្តល់ភាពងាយស្រួលជាច្រើនដល់អតិថិជន ពោលអ្នកទាំងអស់គ្នាមិនចាំបាច់ចេញក្រៅក៏អាចកុម្ម៉ង់ម្ហូបអាហារឆ្ងាញ់ៗ របស់របរប្រើប្រាស់ និងទំនិញជាច្រើនមុខ ប្រកបដោយទំនុកចិត្ត និងសុវត្ថិភាពខ្ពស់ រួមជាមួយនឹងសេវាកម្មដឹកជញ្ជូនរហ័សទាន់ចិត្ត និងមានការបញ្ចុះតម្លៃដ៏សន្ធឹកសន្ធាប់ផងដែរ។ 

  • ដោនឡូតកម្មវិធី foodpanda ឥឡូវនេះ៖ http://onelink.to/fpkh 
  • Subscribe Channel Telegram របស់ foodpanda KHhttps://t.me/foodpandakh ដើម្បីទទួលបានព័ត៌មានប្រូម៉ូសិនពិសេសៗ និងប្រម៉ូកូដបញ្ចុះតម្លៃជាច្រើនមុនគេ៕ 
វីដេអូ
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង