That's Y! ស្មាតហ្វូន vivo Y21 ដែលមានតម្លៃក្រោម $200 ដំបូងគេមានបំពាក់ដោយបច្ចេកវិទ្យា Ram ជំនួយ ចេញលក់ជាផ្លូវការលើទីផ្សារ

https://s9.kh1.co/3b/3b880478fce56c14d6edf6aae707c5b2e87bdb8b.jpg
បច្ចេកវិទ្យា
 10-Sep-2021 10am · a year ago

សម្រាប់ការទន្ទឹងរង់ចាំបានមកដល់ហើយ! ក្រោយពីបានធ្វើការសម្ពោធជាផ្លូវការ នឹងដាក់ឲ្យធ្វើការ (កុម្មង់ទុកមុន) អស់រយៈពេល ១ សប្តាហ៍មក ពេលនេះ That's Y ស្មាតហ្វូនលំដាប់ថវិកា vivo Y21 ដែលមានតម្លៃត្រឹម $169 ដំបូងគេដែលមានបំពាក់ដោយបច្ចេកវិទ្យា Ram ជំនួយ ចេញលក់ជាផ្លូវការលើទីផ្សារកម្ពុជាហើយ។ ចំពោះបងប្អូនដែលមានចំណាប់អារម្មណ៍ស្នេហាលើស្មាតហ្វូន vivo Y21 អាចធ្វើការរកជាវបានឥឡូវនេះ នៅតាមបណ្តាហាងលក់ទូរស័ព្ទដែលមានស្លាកសញ្ញាសម្គាល់ vivo ទូទាំងប្រទេសបានចាប់ពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ នេះតទៅ។

ភ្នំពេញ៖ សម្រាប់ការទន្ទឹងរង់ចាំបានមកដល់ហើយ! ក្រោយពីបានធ្វើការសម្ពោធជាផ្លូវការ និងដាក់ឲ្យធ្វើការ (កុម្មង់ទុកមុន) អស់រយៈពេល ១ សប្តាហ៍មក ពេលនេះ That's Y ស្មាតហ្វូនលំដាប់ថវិកា vivo Y21 ដែលមានតម្លៃត្រឹម $169 ដំបូងគេដែលមានបំពាក់ដោយបច្ចេកវិទ្យា Ram ជំនួយ ចេញលក់ជាផ្លូវការលើទីផ្សារកម្ពុជាហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើនិយាយទៅលើគុណសម្បត្តិរបស់ vivo Y21 គឺជាស្មាតហ្វូនដែលត្រូវបានធ្វើការរចនាឡើងយ៉ាងល្អឥតខ្ចោះជាមួយនិងរូបរាងដ៏ស្តើងកម្រាស់ត្រឹម 8.0mm ទម្ងន់ 182g ផ្តល់មកជាមួយនឹងជម្រើសពីរពណ៌គឺ ពណ៌ខៀវ ហៅថា Metallic Blue និង ពណ៌ត្បូងពេជ្រ ហៅថា Diamond Glow ផ្ទៃខ្នងខាងក្រោយរបស់ vivo Y21 ស្រោបដោយជ័រ Plastic មានភាពរលោងដូចកញ្ចក់។ ចំពោះផ្ទៃអេក្រង់ធំទូលាយទំហំ 6.51 អ៊ីញ មានកម្រិតបង្ហាញ HD+ ទំហំ 1600×720px នៅលើផ្ទៃបង្ហាញចេញសរុប 89% ធៀបនឹងអេក្រង់ទៅរៀងទាំងមូល។

That's Y ស្មាតហ្វូនលំដាប់ថវិកា vivo Y21
That's Y ស្មាតហ្វូនលំដាប់ថវិកា vivo Y21

រីឯសម្រាប់ផ្នែកកាមេរ៉ារបស់វាវិញ គឺត្រូវបានបំពាក់មកជាមួយនិង លែនកាមេរ៉ាក្រោយ AI 2គ្រាប់ លែនគោលទំហំ 13MP  មាន aperture 2.2 ជាប្រភេទលែន wide Angle អាចផលិតសាច់វីដេអូបានក្នុងកម្រិត 1080p ក្នុងល្បឿន 30fps អាចធ្វើការថតបានជាមួយមុខងារ Portrait, Panorama, Live Photo, Slow-Mo, Time-Lapse, Pro Mode និង DOC ជាដើម។

ចំណែកឯលែនទី2 ទំហំ 2MP មាន aperture 2.4 ជា Macro Lens អាចធ្វើការផ្តិតយកនូវវត្ថុដែលមានភាពល្អិតក្នុងគម្លាតជិត 4cm។ សម្រាប់កាមេរ៉ា មុខ ទំហំ 8 មេហ្គាភិចសែល មានកម្រិត aperture f/2.0 អាចធ្វើការថតរូបសែលហ្វីបានយ៉ាងស្រស់ស្អាត ជាមួយនិងស្បែក មុខ ភ្លឺរលោងដូចធម្មជាតិ។

That's Y ស្មាតហ្វូនលំដាប់ថវិកា vivo Y21
That's Y ស្មាតហ្វូនលំដាប់ថវិកា vivo Y21

vivo Y21 ដំណើរការលើបន្ទះឈីប MediaTek Helio P35 មានរ៉េមទំហំ 4GB បូកបន្ថែមរ៉េមជំនួយ 1GB និងមានម៉េមូរីក្នុងម៉ាស៊ីនទំហំ 64GB អាចធ្វើការបន្ថែមម៉េមូរីខាងក្រៅបានដល់ទៅ 1000TB។ ហើយវាក៏ប្រតិបត្តិការដោយប្រព័ន្ធដំណើរការ Funtouch OS11.1 គាំទ្រដោយ Android 11 ថ្មទំហំធំដល់ទៅ  5000mAh ផ្តល់មកជាមួយបច្ចេកវិទ្យាសាកថ្មលឿន 18W តាមរយៈរន្ធ USB-C។

មួយវិញទៀតចំពោះបងប្អូនដែលមានចំណាប់អារម្មណ៍ស្នេហាលើស្មាតហ្វូន vivo Y21 អាចធ្វើការរកជាវបានឥឡូវនេះ នៅតាមបណ្តាហាងលក់ទូរស័ព្ទដែលមានស្លាកសញ្ញាសម្គាល់ vivo ទូទាំងប្រទេសបានចាប់ពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ នេះតទៅ ជាមួយនឹងតម្លៃ $169 រួមបន្ថែមកាដូមានដូចជា៖ ស៊ីមកាត Smart តម្លៃ 16.5$ និងកាស That’s Y ដ៏ស្រស់ស្អាត ចំនួនមួយគូទៀតផងដែរ៕

That's Y ស្មាតហ្វូនលំដាប់ថវិកា vivo Y21
That's Y ស្មាតហ្វូនលំដាប់ថវិកា vivo Y21
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង