កូរ៉េខាងត្បូង ៖ យោងតាមរបាយការណ៍ នៅថ្ងៃទី ៨ ខែកញ្ញា ថ្មីៗនេះ Kim Jong Kook បានបរិច្ចាគប្រាក់ ដែលបានពី Channel YouTue របស់លោក ទៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Samsung Medical Center និងមូលនិធិវេជ្ជសាស្ត្រ Hyewon មន្ទីរពេទ្យ Sejong។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតារាចម្រៀង និងតារាសម្តែងក្នុងកម្មវិធី Running Man នេះ កាលពីមុនបានសន្យាថា នឹងបរិច្ចាគប្រាក់ចំណេញទាំងអស់ពី Channel YouTue របស់លោក នៅខែកក្កដា នេះហើយលោកបានបរិច្ចាគជាផ្លូវការ ចំនួន ៧០ លានវ៉ុន (៦០,០៩៨.២៦ ដុល្លារ) ដល់មន្ទីរពេទ្យ។
វាត្រូវបានគេរាយការណ៍ថា មន្ទីរពេទ្យទាំងពីរ នឹងប្រើប្រាក់នេះដើម្បីជួយដល់ អ្នកជំងឺបេះដូងនិងអ្នកដែលស្ថិតក្នុងស្ថានភាពលំបាក ផ្នែកហិរញ្ញវត្ថុ គ្មានលទ្ធភាពក្នុងការចេញថ្លៃព្យាបាល សព្វថ្ងៃ៕
សូមទស្សនារូបភាពខាងក្រោម ៖





ប្រភព : Allkpop