កម្ពុជា ៖ ជឿជាក់ថា បងប្អូនជាច្រើន ប្រាកដជាស្គាល់ហើយ ម្ចាស់ទំព័រហ្វេសប៊ុក Frost ZK Cambodia MotoVlog ដែលហ្វេនៗនិយមហៅរូបលោកថា «ZK» ជាអ្នកជិះម៉ូតូ ល្បីឈ្មោះម្នាក់នៅកម្ពុជា ដោយក្នុងទំព័រហ្វេសប៊ុករបស់រូបលោក ជាញឹកញាប់តែង បង្ហោះចែករំលែក សកម្មភាពការជិះម៉ូតូ ឫបើកបង្ហាញសម្ភារថ្មីៗ សម្រាប់ការជិះម៉ូតូ ព្រមទាំងភ្ជាប់ជាមួយចំណេះដឹងខ្លះៗ ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ កាលពីម្សិលមិញ រូបលោក បានធ្វើឲ្យ បណ្តាអ្នកគាំទ្រ ភ្ញាក់ផ្អើលជាខ្លាំង ក្រោយឃើញ រូបលោក បានសុំដៃគូរបស់ខ្លួន រៀបការ យ៉ាងរ៉ូមែនទិក គ្រាន់តែឃើញ ក៏មហាជនរំភើបចិត្តជំនួសដែរ លើសពីនេះទៅទៀត ការសុំរៀបការ ក៏មានតាំងម៉ូតូយ៉ាងច្រើន ដោយសារតែ អ្នកទាំងពីរ ជាអ្នកជិះម៉ូតូដូចគ្នា។
ជាមួយគ្នានេះ បងZK ក៏បានបង្ហើបឃ្លា យ៉ាងមានន័យ ជូនចំពោះអនាគតភរិយា ថា ៖
ជិះម៉ូតូផ្សងព្រេងអស់ជាងកន្លះលានគីឡូម៉ែត្រហើយ ទីបំផុតខ្ញុំក៏បានជួបគាត់។ ចង់ផ្សងព្រេងៗ ចង់ចូលព្រៃៗ ចង់ឆ្លងប្រទេសៗ ចង់ម៉ូតូត្រៃៗ ចង់ម៉ូតូហោះៗ ចង់ប្រណាំងៗ ចង់ហ្វឹកហាត់ៗ អស់រយៈពេលជាងពីរឆ្នាំកន្លងមកនេះគាត់គឺជាដៃគូរដ៏ល្អរបស់ខ្ញុំ ហើយឥឡូវនេះខ្ញុំក៏បានសុំគាត់ធ្វើជាដៃគូជីវិត ហើយគាត់ក៏បានឆ្លើយថា ព្រម! គាត់បានធ្វើអោយខ្ញុំមានអារម្មណ៍ថា ខ្ញុំគឺជាមនុស្សដែលមានសំណាងបំផុតនៅក្នុងពិភពលោក៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

















