អាយុច្រើនប៉ុណ្ណា សុខ ពិសី នៅតែរក្សាសម្រស់បានដដែល មិនចាញ់ក្មេងប៉ុន្មានទេ

//s9.kh1.co/58/5837a5d056dde0e76d0f5b8d24382cf873b4cc92.jpg
តារា & កម្សាន្ដ

 ២៨-សីហា-២០២១ ៦ល្ងាច · ៤ ឆ្នាំមុន

ចូលឆ្នាំ២០២១នេះ សម្រស់កញ្ញា សុខ ពិសី នៅតែខ្ញង់ដដែល ទោះបីជាអាយុតារាចម្រៀងរូបនេះ បានកើនឡើងអាយុរាងជ្រេបន្តិចមែនក្តី។

ភ្នំពេញ៖ សុខ ពិសី គឺជាតារាចម្រៀងជើងចាស់មួយរូប ដែលបានប្រឡូកក្នុងវីថីសិល្បៈជាច្រើនឆ្នាំ រហូតឈានជើងដល់ចំណុចជោគជ័យយ៉ាងខ្លាំងមួយ ដែលទស្សនិកជនបានទទួលស្គាល់ថាជាអាយដលដែលស្ថិតនៅក្នុងស្រទាប់បេះដូងយុវវ័យទៅហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ រហូតមកទល់ពេលនេះ តារាចម្រៀង សម្លេងផ្អែមស្រទន់មានមន្តស្នេហ៍រូបនេះ នៅតែមានប្រជាប្រិយភាពដដែល ដោយកត្តាទាំងនេះ គឺដោយសារតែកញ្ញាមិនមែនមានតែទេពកោសល្យការច្រៀង និងសម្តែងនោះឡើយ ក្រៅពីនេះសម្រស់កញ្ញា ក៏ស្អាតខ្លាំងមិនចាញ់តារាសម្តែងមួយចំនួនប៉ុន្មានទេ។

ដោយឡែក ចូលក្នុងឆ្នាំ២០២១ជិតចូលឆ្នាំ២០២២នេះ ឃើញថា សម្រស់កញ្ញា សុខ ពិសី គឺហាក់បីដូចជាមិនបានផ្លាស់ប្តូរទៅណាឡើយ ដោយមើលទៅហាក់បីដូចជានៅក្មេងជាងវ័យដដែល បើមើលតាមរូបភាពជាក់ស្តែងដែលតារារូបនេះ បង្ហោះនៅក្នុងបណ្តាញសង្គម គឺចំពោះសភាពស្បែកមុខគឺនៅរលោងស្រិល ម៉ត់ខៃ ចំណែករូបរាងវិញគឺតូចច្រឡឹង និងស្វែលដូចមុនដដែល ដោយសរុបមកប្រសិនជាមើលតែមួយភ្លែតអាចនឹងច្រឡំថា កញ្ញាមានវ័យត្រឹមតែ២០ឆ្នាំស្តើងតែប៉ុណ្ណោះ។

ចំណែកអ្នកគាំទ្រ ក៏ពោលពាក្យសរសើរជាហូរហែរចំពោះសម្រស់របស់តារារូបនេះ ដែលនៅតែថែរក្សាភាពក្មេងជាងវ័យនៅគង់វង្សដដែល មិនចាញ់ក្មេងៗប៉ុន្មាននោះទេ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

សុខ ពិសី
សុខ ពិសី
សុខ ពិសី
សុខ ពិសី
សុខ ពិសី
សុខ ពិសី
សុខ ពិសី
សុខ ពិសី
សុខ ពិសី
សុខ ពិសី
សុខ ពិសី
សុខ ពិសី
សុខ ពិសី (រូបថ្មី)
សុខ ពិសី (រូបថ្មី)
សុខ ពិសី (រូបថ្មី)
សុខ ពិសី (រូបថ្មី)
សុខ ពិសី (រូបថ្មី)
សុខ ពិសី (រូបថ្មី)
សុខ ពិសី
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T