អឺរ៉ុប៖ ក្លិបបិសាចក្រហម Manchester United ត្រូវគេរាយការណ៍ថា មិនទាន់បានកំណត់ថ្ងៃពិនិត្យសុខភាពសម្រាប់ខ្សែការពារ Raphael Varane នៅឡើយទេ ដោយសារតែរូបគេនឹងត្រូវធ្វើចត្តាឡីស័កជាមុនសិន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ ក្លឹប Manchester United ទើបតែប្រកាសអំពីការបញ្ចប់កិច្ចព្រមព្រៀងនាំយកខ្សែការពារឆ្នើម Varane ពីក្លិប Real Madrid ជាផ្លូវការកាលពីថ្ងៃច័ន្ទ ដោយបានចុះកុងត្រារយៈពេល៤ឆ្នាំ ក្នុងតម្លៃខ្លួន៣៥លានផោន បូករួមប្រាក់រង្វាន់ផ្សេងៗទៀត។
គួរបញ្ជាក់ដែរថា កាលពីពេលថ្មីៗនេះ Varane បានត្រលប់ទៅហ្វឹកហាត់ជាមួយនឹងក្លិប Real Madrid ដូច្នេះមានន័យថារូបគេប្រាកដជាបានធ្វើតេស្តអវិជ្ជមានជំងឺកូវីដ-១៩ រួចហើយផងដែរ៕
ប្រភព៖ sportsmole