អាល្លឺម៉ង់៖ ក្លិប Bayern Munich ជាក្លិបមួយដែលមានរបៀបរបៀបរយក្នុងការចាយវាយពោលគឺពុំសូវចាយវាយទិញកីឡាករច្រើនខ្លាំងពេកនោះទេ ហើយឥលូវនេះដើម្បីកុំឲ្យក្លិបឈានដល់ការក្ស័យធនដោយសារវិបត្តិកូវីដ១៩គឺ ថ្នាក់ដឹកនាំរបស់ Bayern Munich បានប្រកាសហើយថាគ្មានកីឡាករណាក្នុងក្រុមដែលអាចទទួលបានប្រាក់ប្រចាំឆ្នាំលើសពី២០លានអឺរ៉ូ(ស្មើនឹងប្រមាណ២៣.៥លានដុល្លារ)នោះឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្លិបនឹងបែកចែកក្រុមកីឡាករទៅជា៤ក្រុមដែលទទួលបានប្រាក់ខែតាមចំណាត់ថ្នាក់ខុសៗគ្នា ដោយយោងតាមសារព័ត៌មាន Bild គឺ ខ្សែប្រយុទ្ធ Robert Lewandowski គឹជាកីឡាករតែម្នាក់គត់ដែលទទួលបានប្រាក់ប្រចាំឆ្នាំដល់២៣.៥លានដុល្លារ។
កីឡាករក្រុមទី១រកបានពី១៥ទៅ២០លានអឺរ៉ូ (១៧.៦ទៅ ២៣.៥លានដុល្លារ) ដែលមាន ខ្សែប្រយុទ្ធ Robert Lewandowski, Manuel Neuer,Thomas Muller និង Leroy Sane។
កីឡាករលំដាប់ទី២ដែលទទួលបានប្រាក់ប្រចាំឆ្នាំចន្លោះពី ១០ ទៅ ១៥ លានអឺរ៉ូ (ស្មើនឹងចន្លោះពី ១១.៧ ទៅ ១៧.៦លានដុល្លារ) គឺ Joshua Kimmich , Kinsley Coman និង Serge Gnabry ។
កីឡាករលំដាប់ទី៣ដែលទទួលបានប្រាក់ប្រចាំឆ្នាំចន្លោះពី ៥ ទៅ ១០លានអឺរ៉ូ(ស្មើនឹងប្រមាណ ៥.៨ ទៅ ១១.៧លានដុល្លារ) មាន Niklas Sule និង Leon Goretzka។
ឯចំណែកកីឡាករលំដាប់ទី៤គឺទទួលបានប្រាក់ប្រចាំឆ្នាំលើសពី៥លានអឺរ៉ូ (លើសពី ៥.៨លានដុល្លារ) ក្នុងមួយឆ្នាំ។
ដោយឡែក Joshua Kimmich,Leon Goretzka និង Kingsley Coman អាចចាត់ចូលកីឡាករដែលទទួលបានប្រាក់់ប្រចាំឆ្នាំលំដាប់លេខ១បានលុះត្រាណាតែពួកគេបន្តកុងត្រាថ្មី៕
ប្រភព៖ marca