អង់គ្លេស៖ ខ្សែបម្រើក្លិប Manchester United កីឡាករ Donny van de Beek បានសម្រេចចិត្តស្នាក់នៅកីឡដ្ឋាន Old Trafford មួយរដូវកាលទៀតដើម្បីព្យាយាមដណ្តើមកៅអីជម្រើសដំបូងឲ្យបានក្រោមការដឹកនាំរបស់លោក Ole Gunnar Solskjaer។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ ក្នុងរដូវកាលដំបូងរបស់ Van de Beek នៅ Man Utd គឺ រូបគេមិនសូវទទួលបាននាទីបង្ហាញខ្លួននៅលើទីលានឡើយ ដោយ រូបគេបានលេងជាជម្រើសដំបូងបានតែបួនប្រកួតប៉ុណ្ណោះ ខណៈ កីឡាករសញ្ជាតិហូលឡងើ ខាងលើ ក៏មានពាក្យចចាមអារ៉ាមក្នុងការផ្លាស់ទៅកាន់ Real Madrid ផងដែរ។
យ៉ាងណាក្តី បើយោងទៅតាមរបាយការណ៍មួយចំនួនបានលើកឡើងថា Van de Beek មិនចង់ចាកចេញពី Man Utd ឡើយ ហើយ គេក៏នឹងមិនបោះបង់ការព្យាយាមដដែល គឺ ខ្លួននឹងខំប្រឹងប្រែងយ៉ាងណាដើម្បីទាក់ចិត្តលោក Solskjaer ឲ្យប្រើប្រាស់គេនៅក្នុងជម្រើសដំបូងនៃការប្រកួត៕
ប្រភព៖ metro