មូលហេតុនេះ ធ្វើឲ្យបវរកញ្ញា Miss Grand Cambodia ចំនួន៣នាក់នេះ គ្មានវាសនាប្រកួតលើឆាកអន្តរជាតិ

//s9.kh1.co/b7/b7aa426a21c0b00781db42de6c6e78ff3ac1055a.jpg
តារា & កម្សាន្ដ

 ២០-កក្កដា-២០២១ ៤ល្ងាច · ៤ ឆ្នាំមុន

ការពិតព្រោះ មូលហេតុទាំងនេះសោះ​ ទើបធ្វើឲ្យ បវរកញ្ញា Miss Grand Cambodia ចំនួន៣នាក់នេះ គ្មានវាសនាប្រកួតឆាកអន្តរជាតិ

រាជធានីភ្នំពេញ ៖ ពិតណាស់ ដូចដែរបានដឹងហើយថា ការប្រកួតប្រជែង Miss Grand International ជាកម្មពិធីប្រកួតប្រជែងសម្រស់មួយ ដែលមានប្រជាប្រិយភាពខ្លាំង មិនតែប៉ុណ្ណោះ ប្រទេសកម្ពុជា ក៏ជាប្រទេសមួយក្នុងចំណោមប្រទេសដទៃផ្សេងទៀត ដែលបាន បញ្ជូនបេក្ខនារីតំណាងប្រទេសខ្លួន ដើម្បីប្រកួតស្វែងរក ម្ចាស់មកុដ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ ដើម្បីឈានជើងទៅដល់ ការប្រកួត Miss Grand International បេក្ខនារីម្នាក់ ត្រូវតែជា ម្ចាស់មកុដ Miss Grand តាមបណ្តាប្រទេសរបស់ខ្លួន ជាមុនសិន។

ទន្ទឹមនឹងនេះ បវរកញ្ញាកម្ពុជា ៣រូបនេះ ជាម្ចាស់មកុដ Miss Grand Cambodia ក៏ពិតមែន តែបែរជា គ្មានវាសនា ដើរលើឆាក ចូលរួមការប្រកួត Miss Grand International ទៅវិញ ខណៈប្រទេសកម្ពុជា ចាប់ផ្តើមបញ្ជូនបេក្ខនារីចូលរួម តាំងពីឆ្នាំ ២០១៤​។

ខាងក្រោមនេះ គឺជា មូលហេតុដែល ធ្វើឲ្យ បវរកញ្ញា Miss Grand Cambodia ទាំង៣រូបនេះ មិនអាចចូលរួមការប្រកួតបាន ៖

១. កញ្ញា ហេង ចន្ថា (២០១៦)

មូលហេតុមិនអាចចូលរួម ក្នុងការប្រកួតបាន ក៏ព្រោះតែ រូបនាង ទទួលបាន ការបដិសេធពីសំណាក់ស្ថានទូតកម្ពុជា មិនឱ្យនាងធ្វើដំណើរចេញទៅចូលរូមការប្រកួតប្រជែងវគ្គផ្តាច់ព្រ័ត្រនៅរដ្ឋ Las Vegas សហរដ្ឋអាមេរិក។

កញ្ញា ហេង ចន្ថា
កញ្ញា ហេង ចន្ថា
កញ្ញា ហេង ចន្ថា
កញ្ញា ហេង ចន្ថា
https://s9.kh1.co/__image/w=650,h=975,q=100/1c/1c29d45c22310aa164ec8cf78fa438baebbc10e8.png

២. កញ្ញា ដេត ស្រីនាឌ(២០១៩)

មូលហេតុមិនអាច ទៅចូលរួមប្រកួតបាននោះ ព្រោះ មានការខ្វាយខ្វល់ពី សុខសុវត្ថិភាព កំឡុងពេលការប្រកួតត្រូវ ធ្វើឡើងនៅប្រទេស Venezuela ជាប្រទេសដែលកំពុងមានចលាចលព្រោះសង្គ្រាម ដូច្នេះរូបនាង ក្រុមគ្រួសារ និងក្រុមហ៊ុន បានសម្រេចចិត្តមិនឲ្យកញ្ញាទៅ។

កញ្ញា​ ដេត ស្រីនាឌ
កញ្ញា​ ដេត ស្រីនាឌ
កញ្ញា​ ដេត ស្រីនាឌ
កញ្ញា​ ដេត ស្រីនាឌ
កញ្ញា​ ដេត ស្រីនាឌ
កញ្ញា​ ដេត ស្រីនាឌ

៣.កញ្ញា សេង រដ្ឋា(២០២០)

មិនអាចចូលរួមការប្រកួតបាន ព្រោះ រូបនាងបានមានបញ្ហាជាមួយក្រុមហ៊ុន ទើបធ្វើឲ្យរូបនាង ត្រូវបានដកតំណែង ខណៈ អ្នករៀបចំកម្មពិធី ទៅអ្នកលំដាប់រងទី២ កញ្ញា លីវ ជីលី ទៅប្រកួតជំនួសវិញ៕

កញ្ញា សេង រដ្ឋា
កញ្ញា សេង រដ្ឋា
កញ្ញា សេង រដ្ឋា
កញ្ញា សេង រដ្ឋា
https://s9.kh1.co/__image/w=650,h=976,q=100/26/265b5dbdda00168c9d451a53197ec29c66c0c4a1.png
ហេង ចន្ថាដេត ស្រីនាដ
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

//s9.kh1.co/03/03d39941d334f3a60eb20f988f2a363348e2b93c.jpg

សហគមន៍ Border Sâmaki រៀបចំកម្មវិធីសប្បុរសធម៌តាមរយៈការសម្តែងសិល្បៈ Hip-Hop ប្រមូលថវិកាជួយគ្រួសារជនភៀសខ្លួន នៅតាមព្រំដែនកម្ពុជា–ថៃ និងជួយកុមារក្រីក្រនៅកម្ពុជា

 ០៤-កញ្ញា-២០២៥ 
 ៨ព្រឹក · ៣ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T