កម្សាន្ត៖ តារាសម្ដែងស្រី Shu Qi បានទាក់ទាញការចាប់អារម្មណ៍ ដោយបានបង្ហាញរូបរាងដ៏មានមន្តស្នេហ៍ ពេលដើរលើកម្រាលព្រំក្រហម ក្នុងមហោស្រពភាពយន្ត Venice នៅថ្ងៃទី ៤ ខែកញ្ញា កន្លងទៅ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
តារាសម្ដែងស្រី Shu Qi បានចូលរួមលើកម្រាលព្រំក្រហមក្នុងការបញ្ចាំងខ្សែភាពយន្ត 'Girl' នៅមហោស្រពភាពយន្ត Venice ឆ្នាំ 2025 នៅរសៀលថ្ងៃទី ៤ ខែកញ្ញា ។ នៅឆ្នាំនេះ រូបនាងបានមកទីក្រុង Venice ក្នុងតួនាទីជាអ្នកដឹកនាំរឿង។ ការងារដែល Shu Qi សរសេរស្គ្រីប និងដឹកនាំជាលើកដំបូង បានឈានចូលវគ្គចុងក្រោយនៃប្រភេទសំខាន់នៃមហោស្រពភាពយន្ត។

នៅលើកំរាលព្រំក្រហម Shu Qi បានបង្ហាញខ្លួន ដោយបានពាក់ឈុត Spring/Summer 2025 Haute Couture របស់ Gaurav Gupta។ សម្លៀកបំពាក់ពណ៌ខ្មៅទាំងអស់ ត្រូវបានចាត់ទុកថា មិនប្លែកអ្វីទេ ដែលអាចជួយឱ្យនាងបង្ហាញសម្រស់ស្អាត នៅក្នុងស្ទីលស្លៀកពាក់របស់ខ្លួន ជាមួយនឹងការបង្ហាញរូបរាងដ៏ទាក់ទាញ បង្ហាញចង្កេះតូចស្ដើងនៅលើកម្រាលព្រំក្រហម ផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖









