សហគមន៍ Border Sâmaki រៀបចំកម្មវិធីសប្បុរសធម៌តាមរយៈការសម្តែងសិល្បៈ Hip-Hop ប្រមូលថវិកាជួយគ្រួសារជនភៀសខ្លួន នៅតាមព្រំដែនកម្ពុជា–ថៃ និងជួយកុមារក្រីក្រនៅកម្ពុជា

//s9.kh1.co/03/03d39941d334f3a60eb20f988f2a363348e2b93c.jpg
តារា & កម្សាន្ដ

 ០៤-កញ្ញា-២០២៥ ៨ព្រឹក · ៦ ម៉ោងមុន

កម្មវិធីសប្បុរសធម៌ តាមរយៈសិល្បៈ Hip-Hop ដ៏ពិសេសមួយ នឹងមានការរៀបចំឡើង នៅ Bbox Factory Phnom Penh, Fragmentis Vitae Asia និង Peace & Solidarity Collective, ជាមួយដៃគូ (Rombak, Tiny Toones, KlapYaHandz, Factory Phnom Penh, WBC Crew…) ដែលកម្មវិធីនេះដែរ នឹងធ្វើឡើង នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ ចាប់ពីវេលាម៉ោង ៦ល្ងាច ដល់ម៉ោង ២ព្រឹក។

ភ្នំពេញ៖ កម្មវិធីសប្បុរសធម៌ តាមរយៈសិល្បៈ Hip-Hop ដ៏ពិសេសមួយ នឹងមានការរៀបចំឡើង នៅ Bbox Factory Phnom Penh, Fragmentis Vitae Asia និង Peace & Solidarity Collective, ជាមួយដៃគូ (Rombak, Tiny Toones, KlapYaHandz, Factory Phnom Penh, WBC Crew…) ដែលកម្មវិធីនេះដែរ នឹងធ្វើឡើង នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ ចាប់ពីវេលាម៉ោង ៦ល្ងាច ដល់ម៉ោង ២ព្រឹក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កម្មវិធីដ៏ពិសេសនេះ ដែលមានការចូលរួមពីសិល្បករល្បីៗ នឹងត្រូវបានធ្វើឡើងក្នុងគោលបំណងប្រមូលថវិកាពីសប្បុរជន ជួយគ្រួសារជនភៀសខ្លួន នៅតាមព្រំដែនកម្ពុជា–ថៃ ក្នុងស្ថានភាពមានវិបត្តិដោយសារសង្គ្រាម ជាពិសេស ក៏បានរួមចំណែកក្នុងការសាងសង់សាលា Tiny Toones ដើម្បីជួយកុមារក្រីក្ររាប់ពាន់នាក់ ឲ្យមានអនាគតល្អ ព្រមទាំងផ្តល់ឱកាសឲ្យក្មេងៗ Tiny Toones ឡើងឆាកបង្ហាញទេពកោសល្យ និងកសាងទំនុកចិត្តឡើងវិញ និងជំរុញយុវជនកម្ពុជា ឲ្យចូលរួមជាធ្លុងមួយ និងប្រើប្រាស់សិល្បៈ ដើម្បីការផ្លាស់ប្តូរសង្គម។ ថវិកាដែលប្រមូលបាន ១០០% នឹងចូលជាមូលនិធិរួម ហើយនឹងត្រូវបានប្រើប្រាស់ ប្រកបដោយតម្លាភាពត្រឹមត្រូវ។

នៅក្នុងកម្មវិធី ការសម្តែងសិល្បៈ Hip-Hop នៅរាត្រីថ្ងៃទី០៦ ខែកញ្ញាខាងមុខនេះ ក៏មានវត្តមានសិល្បករល្បីៗ ក៏ដូចជាមាន ការសម្តែង Rap ខ្មែរ យ៉ាងពិសេស ជាមួយ KlapYaHandz (Vuthea, Izame Siva, 4mara) & OG Golden, Toro, Tagmez, Zoker & 2MDIE។

លើសពីនេះ ក៏មានការរាំ Hip-Hop Freestyle ពីកុមាររបស់ Tiny Toones និងក្រុមរាំ Breaking ជាតិអូឡាំពិកកម្ពុជា (B-Boy Slick, B-Girl Nailaa និងសិល្បកររាំដទៃទៀត…) + WBC Crew និងមានការសម្តែងពី DJ Sets ពី CP5 Crew (Deejay Jackson & DJ Illest), Larry Zinc & Miss Wii ផងដែរ។

គួរបញ្ជាក់ថា Border Sâmaki មិនមែនត្រឹមតែជាការប្រគំតន្ត្រីនោះទេ តែវាជាសហគមន៍ Hip-Hop ដែលបានជួយបង្រួបបង្រួមយុវជន ឆ្លងកាត់ឧបសគ្គ និងកសាងអនាគតយ៉ាងភ្លឺស្វាង៕

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T