ចៀវៃ និង ស្វាមី បង្ហាញភាពផ្អែមល្ហែម បែបនេះ ធ្វើឲ្យហ្វេនៗ សរសើរពី ទំនាក់ទំនងនាង និងស្វាមី

//s9.kh1.co/87/876c1c5b0db5685063f6e3cd36139cbcb5a9376a.jpg
តារា & កម្សាន្ដ

 ០២-កញ្ញា-២០២៥ ៤ល្ងាច · ១៥ ម៉ោងមុន

តារាសម្ដែងប្រុស លោក Wallace Huo និងភរិយា Ruby Lin បានបង្ហាញសកម្មភាពយ៉ាងផ្អែមល្ហែម ពេលកំពុងទស្សនាការប្រគុំតន្ត្រី។

កម្សាន្ត៖ តារាសម្ដែងប្រុស លោក Wallace Huo និងភរិយា Ruby Lin បានបង្ហាញសកម្មភាពថើបគ្នាយ៉ាងផ្អែមល្ហែម ពេលកំពុងទស្សនាការប្រគុំតន្ត្រីរបស់ Jiang Hui ជាមួយគ្នា កាលពីថ្ងៃទី ៣១ ខែសីហា កន្លងទៅនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Ruby Lin 
Ruby Lin 

យោងតាម ប្រភព ​​Sinchew បានឱ្យដឹងថា លោក Wallace Huo និង Ruby Lin បានចូលរួមការប្រគុំតន្ត្រីរបស់ Jiang Hui នៅទីក្រុងតៃប៉ិ។ នៅពេលដែលកាមេរ៉ា មកដល់ ពួកគេទាំងពីរបានដោះរបាំងមុខ Wallace Huo ឱបកញ្ចឹងក Ruby Lin ហើយថើបនាងយ៉ាងទន់ភ្លន់។ បន្ទាប់មក ពួកគេក៏ដាក់របាំងមុខវិញយ៉ាងរហ័ស ហើយបន្តរីករាយនឹងបទចម្រៀង ខណៈដែលកាយវិការរបស់ពួកគេមានលក្ខណៈធម្មជាតិ និងស្និទ្ធស្នាល។ មួយ​រំពេច​នោះ​ បាន​ធ្វើ​ឲ្យ​ទស្សនិកជន​រំភើប​រីករាយ​ស្រែក​ហៅ​ឈ្មោះ​អ្នក​ទាំង​ពីរ ផងដែរ។

Ruby Lin និង Wallace Huo
Ruby Lin និង Wallace Huo

នេះជាលើកទីមួយហើយ ដែលគូស្វាមីភរិយា មួយគូនេះ បង្ហាញភាពស្និទ្ធស្នាលជាសាធារណៈ បន្ទាប់ពីសាងគ្រួសារនឹងគ្នាអស់រយៈពេល ៩ឆ្នាំ ដោយបានស្រលាញ់គ្នា និងរៀបការនៅឆ្នាំ ២០១៦។ មុននោះ ពួកគេកម្របានទាក់ទងគ្នា ឬបង្ហាញមុខជាមួយគ្នាណាស់។ ទង្វើ​នេះ ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ ជា​ការ​ឆ្លើយ​តប​ដោយ​ផ្ទាល់​ចំពោះ​ពាក្យ​ចចាម​អារ៉ាម​អំពី​ការ​លែង​លះគ្នា ​នៅ​លើ​បណ្ដាញ​សង្គម។

Ruby Lin និង Wallace Huo
Ruby Lin និង Wallace Huo

គួររំឮកផងដែរថា Ruby Lin និង Wallace Huo បានប្រារព្ធខួបអាពាហ៍ពិពាហ៍លើកទីប្រាំបួន របស់ពួកគេតាមបែបសាមញ្ញមួយ នៅចុងខែកក្កដា​ ផងដែរ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Ruby Lin និង Wallace Huo
Ruby Lin និង Wallace Huo
Ruby Lin និង Wallace Huo
Ruby Lin និង Wallace Huo
Ruby Lin 
Ruby Lin 
Ruby Lin 
Ruby Lin 
Ruby Lin 
Ruby Lin 
Ruby Lin 
Ruby Lin 
Ruby Lin 
Ruby Lin 
Ruby Lin 
Ruby Lin 
Ruby Lin 
Ruby Lin 
Ruby Lin 
Ruby Lin 
Ruby Lin 
Ruby Lin 
Ruby Lin 
Ruby Lin 
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T