ប្រុងប្រៀបទៅ! តារាជួរមុខរបស់ Liverpool ប៉ុន្មាននាក់នេះនឹងត្រឡប់មកលេងរដូវកាលថ្មី ក្រោយសម្រាកព្យាបាលរបួស

//s9.kh1.co/f8/f8fffa5ceddc3889406f34caa20ae2d6774b8cad.jpeg
កីទ្បា

 ១០-កក្កដា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

Liverpool បង្ហើបថឋ Van dijk,Joe Gomez និង Joel Matip នឹងត្រឡប់ចូលទីលានវិញ

អង់គ្លេស៖ ក្លិបហង្សក្រហម Liverpool បានប្រកាសជាផ្លូវការថា ខ្សែការពារ Virgil van DijkJoe Gomez និង Joel Matip នឹងវិលត្រឡប់មកលេងលើទីលានវិញនៅការប្រកួតបើករដូវកាលថ្មីបន្ទាប់ពីពួកគេទាំងបីត្រូវរបួសញំញីនិងតម្រូវឲ្យសម្រាកព្យាបាលរយៈពេលវែង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែការពារ Virgil van Dijk, Joel Matip និង Joe Gomez
ខ្សែការពារ Virgil van Dijk, Joel Matip និង Joe Gomez

Van Dijk បានបាត់មុខពីទីលានតាំងពីខែតុលាឆ្នាំមុន ដោយសាររបួសធ្ងន់ក្នុងការប្រកួត Merseyside Derby ជាមួយ Everton ដែលធ្វើឲ្យគេអាក់ខានពេញមួយរដូវកាល ឯ Joe Gomez បានរងរបួសផ្នែកសរសៃកែងជើងតាំងពីខែមករា។

ខ្សែការពារ Virgil van Dijk
ខ្សែការពារ Virgil van Dijk
ខ្សែការពារ Joe Gomez
ខ្សែការពារ Joe Gomez

យ៉ាងណាមិញដំណឹងដ៏រីករាយនេះមានន័យថាកីឡាករទាំងបីនាក់នឹងអាចធ្វើដំណើរទៅប្រទេស អូទ្រីស ជាមួយលោកគ្រូបង្វឹក Jurgen Klopp ដោយមាន Mohamed SalahSadio Mane និង Ibrahima Konate ទៅជាមួយផងដែរ។

កីឡាករ Liverpool
កីឡាករ Liverpool

កីឡាករ Liverpool ទាំងអស់នឹងចំណាយពេលនៅឯជំរុំហ្វឹកហាត់មួយទៀតឯប្រទេសអូទ្រីស ដែលនៅជិតក្រុង Salzburg ហើយនិងមានគម្រោងទៅហ្វឹកហាត់នៅតំបន់ Tyrol ដែរ ប៉ុន្តែយោងតាមសារព័ត៌មាន Goal គឺក្លិបមិនទាន់ច្បាស់នៅឡើយទេដោយសារបញ្ហារីករាលដាលនៃជំងឺកូវីដ១៩៕

កីឡាករ Liverpool 
កីឡាករ Liverpool 

ប្រភពgoal

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T