ប្រភេទមនុស្សស្រីទាំងនេះហើយ ដែលមិនងាយនឹងចាញ់បោកមនុស្សប្រុស - Khmerload

ប្រភេទមនុស្សស្រីទាំងនេះហើយ ដែលមិនងាយនឹងចាញ់បោកមនុស្សប្រុស

https://s9.kh1.co/79/799277e8fce2b8a3dc7f8dbe3324f799f655a09b.jpg
មេរៀនជីវិត
 07-Jul-2021 1pm · 7 months ago

មនុស្សស្រីឱ្យតែអ្នក ស្ថិតនៅក្នុងប្រភេទមនុស្សស្រីទាំងនេះ ច្បាស់ណាស់ថាអ្នក នឹងមិនងាយចាញ់បោក ការបោកប្រាស់របស់នរណាម្នាក់ បានដោយងាយឡើយ។

យល់ដឹង៖ មនុស្សដែលតែងតែរងគ្រោះ ដោយសារតែត្រូវបានគេក្បត់ចិត្ត ឬបោកប្រាស់ទំនុកចិត្តនោះ ភាគច្រើនគឺជាមនុស្សស្រី ព្រោះថាមនុស្សស្រី ជាមនុស្សដែលមានចិត្តទន់ ឆាប់ជឿរាល់អ្វីដែលអ្នកដទៃបានបង្ហាញ ទើបជាហេតុធ្វើឱ្យពួកគេ ងាយនឹងត្រូវបានគេបោកប្រាស់ចិត្ត។

ប៉ុន្តែផ្ទុយទៅវិញ ក៏មានមនុស្សស្រីមួយចំនួន ដែលពួកគេមិនងាយនឹងត្រូវ បាននរណាម្នាក់ មកបោកប្រាស់ចិត្តបានទេ នោះក៏ដោយសារតែពួកគេ ស្ថិតនៅក្នុងប្រភេទមនុស្សស្រី ដែលបានរៀបរាប់នៅខាងក្រោមនេះ ទើបធ្វើឱ្យពួកគេមានភាពផ្លូវចិត្តរឹងមាំ និងមិនចេះតែជឿអ្នកដទៃនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភេទមនុស្សស្រីទាំងនេះ ដែលមិនងាយនឹងឱ្យនរណាម្នាក់ មកបោកប្រាស់ចិត្តបានដោយងាយៗទេ៖

១. មនុស្សស្រីចូលចិត្តកត់សម្គាល់អ្នកដទៃ

https://s9.kh1.co/__image/w=650,h=643,q=100/91/912fdcf9a12345863e5855afacb32eac052c0d69.jpg
រូបតំណាង

ភាគច្រើននៃមនុស្សស្រី ដែលមិនងាយ នឹងត្រូវបានគេ មកបោកប្រាស់ចិត្តនោះ ពួកគេតែងតែជាមនុស្សស្រី​ ដែលចូលចិត្តកត់សម្គាល់ នូវអ្វីៗដែលមាននៅជុំវិញខ្លួនពួកគេ ជាពិសេស ពួកគេអាចមើលធ្លុះ ដល់ការគិតរបស់នរណាម្នាក់ បានយ៉ាងលឿន ហេតុនេះហើយ ទើបបានជាមនុស្សស្រី ដែលចូលកត់សម្គាល់ តែងតែជាមនុស្សស្រី ដែលមិនអាចឱ្យនរណាម្នាក់ មកបោកប្រាស់ចិត្ត ដោយងាយៗឡើយ។

២. ជាមនុស្សស្រីដែលចូលចិត្តរាប់អានមិត្តភក្តិជាមនុស្សប្រុស

https://s9.kh1.co/__image/w=650,h=564,q=100/2d/2d0a446480fd5274445015b00a935ca2d5c52995.jpg
រូបតំណាង

ជាទូទៅមនុស្សស្រី តែងតែត្រូវបានរងគ្រោះ និងការបោកប្រាស់ចិត្តពីមនុស្សប្រុស ប៉ុន្តែសម្រាប់មនុស្សស្រី ដែលមិនងាយនឹងឱ្យនរណាម្នាក់ មកបោកប្រាស់ចិត្តបានដោយងាយនោះ ភាគច្រើនពួកគេតែងតែជាមនុស្សស្រី ដែលចូលចិត្តរាប់អានមិត្តភក្តិ ជាមនុស្សប្រុស ទើបជាហេតុធ្វើឱ្យពួកគេ មានការយល់ដឹងច្រើនពីមនុស្សប្រុស ហើយវាក៏ជាអ្វី ដែលធ្វើឱ្យមនុស្សស្រីទាំងនោះ មិននឹងចាញ់បោកមនុស្សប្រុសឡើយ។

៣. ជាមនុស្សស្រីដែលធ្លាប់ត្រូវបានគេបោកប្រាស់

https://s9.kh1.co/__image/w=650,h=813,q=100/c4/c4493f3679b41605877dd5571b04c04fbb3f0f15.jpg
រូបតំណាង

មនុស្សស្រី ប្រសិនបើឈឺម្តង ឆ្អែតឆ្អន់ហើយ ច្បាស់ណាស់ថាគ្មានមនុស្សស្រីណាម្នាក់ ចង់ឈឺម្តងទៀតឡើយ ដូច្នេះ មនុស្សស្រីដែលធ្លាប់ឈឺម្តងរួចមកហើយ ពួកគេតែងតែជាមនុស្សស្រី ដែលមានការប្រុងប្រយ័ត្នខ្ពស់ មុននឹងទុកចិត្ត ទៅលើនរណាម្នាក់ ម្យ៉ាងវិញ ដោយសារតែពួកគេ ជាមនុស្សស្រីដែលធ្លាប់ត្រូវបានគេបោកប្រាស់ ហេតុនេះហើយ បានជាពួកគេមានបទពិសោធន៍ និងអាចមើលដឹងថា អ្នកណាដែលមានគំនិតល្អ ឬមានគំនិតអាក្រក់ មកលើពួកគេ៕

ប្រភពphunuvagiadinh.vn

Kong Sokmetheany
T.N

អត្ថបទទាក់ទង