រាជធានីភ្នំពេញ ៖ ពិតណាស់ ល្បីខ្លាំង បន្ទាប់ពី តារាចម្រៀង សុខ ពិសី សម្តែងការគាំទ្ររបស់ខ្លួន ដែលស្រដៀងនឹងមហាជនខ្មែរជាច្រើន ដោយក្នុងនោះ កញ្ញា បានគាំទ្រ គំនិតចង់ឲ្យ កូនតោឈ្មោលនោះ ទៅនៅជាមួយម្ចាស់ដើមវិញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាងនេះទៅទៀត បន្ទាប់ពីតារាចម្រៀងរូបស្រស់ រូបនេះមក ពេលនេះ ក៏មានវត្តមានសិល្បករមួយរូបទៀតហើយ ដែលសម្តែង ការគាំទ្រដូច្នេះដែរ នោះគឺ តារាសម្តែងប្រុស អ៊ុន សិទ្ធា។
ជាមួយគ្នានេះ រូបលោកក៏បានប្រាប់ឲ្យដឹងពី មូលហេតុធំៗទាំំងនេះហើយ ទើបធ្វើឲ្យរូបលោក មានអំណះអំណាងគ្រប់គ្រាន់ ក្នុងការគាំទ្រ ដោយរូបលោកផ្ទាល់ បានលើកឡើងយ៉ាងដូច្នេះថា ៖
មិនមែនខ្ញុំចង់អោយគ្រប់គ្នា ល្មេីសច្បាប់ដូចជាគាត់ទេ តែយោងទៅតាមរូបភាព នឹងvideo ជាក់ស្តែង តោសុីសាច់ឆ្អឹន គ្មានចង្កោម គ្មានក្រញ៉ាម់ ហេីយស្លូតរស់នៅបានជាមួយឆ្កែ ឆ្មា ពពែ ហេីយវាសាំជាមួយមនុស្សដូចជាឆ្មាទៅហេីយ ។ ដូច្នេះគួរតែអោយម្ចាស់តោធ្វេីកិច្ចសន្យា ដេីម្បីទទួលខុសត្រូវចំពោះរឿងដែលបានកេីតឡេីងទៅថ្ងៃក្រោយដោយសារតោនេះ។ ជាក់ស្តែងនៅស្រុកខ្មែរអ្នកចិញ្ចឹមសត្វព្រៃក៏មិនតិចដែរ បេីចាប់ផាកពិន័យក៏មិនអស់ដែរ ហេីយនៅមានអ្នកមួយចំនួនតូចខ្លះ ប្រម៉ាញ់សត្វព្រៃកាប់សាចលក់ ផង។ អរគុណសំរាប់ការអានរបស់លោកអ្នក វាគ្រាន់តែជាអារម្មណ៍ខ្ញុំជាអ្នកស្រលាញ់សត្វមួយរូប សេចក្តីគួរពុំគួរសូមមេត្តាអភ័យទោសផងចុះ ️ស្រលាញ់អ្នកទាំងអស់គ្នា៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖





