តារាកម្សាន្ត: កាលពីពេលថ្មីៗកន្លងទៅនេះ តារាចម្រៀងស្រីសំនៀងផ្អែម ជ្រកក្រោមទ្រនំផលិតកម្មដ៏ធំ រស្មីហង្សមាស គឺ កញ្ញា ចំរើន សុភ័ក្រ្ត បានធ្វើឲ្យមហាជន ជាពិសេសហ្វេនៗដែលជាអ្នកនិយមគាំទ្រនាងមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពេលដែលនាងបានធ្វើដំណើរទៅកាន់ទឹកដីសហរដ្ឋអាមេរិកទាំងស្ងាត់ៗ ធ្វើឲ្យអ្នកគាំទ្រភ្ញាក់តែម្តង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ក្រោយពេលបានទៅដល់ទឹកដីសហរដ្ឋអាមេរិករួចហើយ តារាចម្រៀងស្រីរូបនេះ ក៏បានបង្អួតរូបថតជាច្រើនសន្លឹក ដ៏ស្រស់ស្អាត បញ្ចេញសាច់ជើងឡើងស្រលូន អមដោយពាក្យប៉ុន្មានម៉ាត់នេះថា:
អ្នកណាថានៅអាមេរិចអត់មានដេីមចេក
សូមរំលឹកផងដែលថា តារាចម្រៀងស្រីដ៏ល្បីមួយរូបប្រចាំនៅផលិតកម្មហង្សមាស កញ្ញា ចំរើន សុភ័ក្រ្ត បានធ្វើដំណើរទៅកាន់ទីក្រុង Missouri រដ្ឋតិចសាស់ សហរដ្ឋអាមេរិក ដោយនាងបានបញ្ជាក់ប្រាប់ថាគម្រោងធ្វើដំណើរទៅកាន់ទឹកដីសហរដ្ឋអាមេរិកនេះមានរយ:ពេលតែ១ខែតែប៉ុណ្ណោះ៕
ចង់ឃើញថាតើកញ្ញា ចំរើន សុភ័ក្រ្ត ស្រស់ស្អាតកម្រិតណានោះ សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖



