កូរ៉េខាងត្បូង៖ កំពូលតារាសម្ដែង Lee Minho ជារឿយៗនាពេលកន្លងមក អ្នកណាក៏ដឹងដែរថា លោកជាតារាប្រុសមួយរូប ដែលមានទេពកោសល្យសិល្បៈពូកែ និងមានរូបសម្បត្តិស្រស់សង្ហាដូចព្រះរាជបុត្រយ៉ាងដូច្នោះ។ ហេតុនេះហើយ ទើបលោកតែងត្រូវបានអ្នកនិយមលេងបណ្ដាញសង្គមនៅស្ទើរតែជុំវិញពិភពលោក មានការស្រលាញ់ ពេញចិត្តមិនចេះតិចនោះឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះផងដែរ ឲ្យតែដល់ថ្ងៃខួបកំណើតរាល់ឆ្នាំរបស់តារារូបនេះ យើងតែងឃើញ លោកទទួលបានកាដូពីហ្វេនៗមកពីគ្រប់ទិសទីយ៉ាងច្រើនសន្ធឹកសន្ធាប់ ស្ទើរមិនគួរឲ្យជឿ។
ជាក់ស្ដែង ម្សិលមិញនេះ ក៏ជាថ្ងៃខួបរបស់ Lee Minho ផងដែរ ហើយឆ្នាំនេះក៏មិនខុសពីរាល់ដងនោះឡើយ ដោយយើងឃើញ តារាប្រុសរូបនេះបានបង្ហោះរូបភាពមួយចំនួននៅលើបណ្ដាញសង្គម បង្ហាញពីការដូជាច្រើន មានទាំងបាច់ផ្កា នំខេក និងរបស់របរមានតម្លៃផ្សេងទៀតជាច្រើនពាសពេញបន្ទប់ ពោលគឺច្រើនស្ទើរតែរកកន្លែងដាក់គ្មានតែម្ដង ដែលរឿងមួយនេះ អ្នកណាៗឃើញហើយក៏លាន់មាត់ភ្ញាក់ផ្អើលសឹងគ្រប់គ្នាផងដែរ៕
ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖




