មកបែបជឿជាក់! កុំកុំ បោះសម្ដី គ្មានអ្នកណាអាចបំបាក់យកឈ្នះលោកទេ

//s9.kh1.co/c3/c339153f85a889da8e36372c21018add7dfea1a2.jpg
តារា & កម្សាន្ដ

 ២១-មិថុនា-២០២១ ២ល្ងាច · ៤ ឆ្នាំមុន

ឈរជើងក្នុងវិស័យខ្សែភាពយន្តជាច្រើនឆ្នាំ តែ Donnie Yen ឬ កុំកុំ នៅតែអាចរក្សាប្រជាប្រិយភាព ថែមទាំងនិយាយពាក្យទាំងនេះថា....

ចិន៖ កុំកុំ ជាឈ្មោះតារាសម្ដែងចិនហុងដ៏ឆ្នើមម្នាក់ ដែលប្រជាជនស្ទើរគ្រប់ស្រទាប់វណ្ណៈនៅកម្ពុជា ដែលស្គាល់​រូប​លោក​មកជាហូរហែរ តាមរយៈខ្សែភាពយន្តក្បាច់គុន និងភាពយន្តបែបបាញ់បោះ វាយប្រហារជាដើម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមសារព័ត៌មានចិនបានរាយការណ៍ថា នៅថ្ងៃទី ២០ ខែមិថុនា Donnie Yen ឬ កុំកុំ បានចូលរួមសន្និសីទសារព័ត៌មានដើម្បីផ្សព្វផ្សាយខ្សែភាពយន្តរឿង«Raging Fire» ដោយនៅទីនេះតារាសម្តែងហុងកុងរូបនេះបានចែករំលែកភាពជោគជ័យរបស់លោកផងដែរ។

យ៉ាងណាមិញ កំពូលតារាក្បាច់គុនជើងចាស់ ដែលកើតក្នុងឆ្នាំ ១៩៦៣ បានប្រាប់ឲ្យដឹងថា ដើម្បីឱ្យខ្សែភាពយន្តសកម្មភាពបង្កើតភាពរំជើបរំជួល និង រំភើបសម្រាប់អ្នកទស្សនាអ្នកដឹកនាំរឿងដំបូងត្រូវចាប់យកចង្វាក់នៃខ្សែភាពយន្តតាមរយៈការដាល់និងចលនាក្បាច់គុនដើម្បីទាក់ទាញអារម្មណ៍។ លើសពីនេះទៀត លោកក៏បានបន្ថែមថា ក្រៅពីក្បាច់គុនដែលប៉ិនប្រសប់ អ្នកសម្តែងខ្សែភាពយន្តត្រូវមានលទ្ធភាពសម្តែងនិងគ្រប់គ្រងការបញ្ចេញមតិ ដើម្បីបង្កើនភាពត្រឹមត្រូវនៅក្នុងឆាកប្រយុទ្ធនីមួយៗ។

ជាក់ស្ដែង នៅក្នុងសន្និសីទសារព័ត៌មាននោះ កំពូលតារាក្បាច់គុនដ៏ជោគជ័យលោក  Donnie Yen បាននិយាយថា៖

នៅក្នុងជីវិតពិតអ្នកអាចវាយខ្ញុំបាន ប៉ុន្តែនៅលើកញ្ចក់អេក្រង់ធំគ្មាននរណាអាចវាយខ្ញុំបានទេពីព្រោះនេះជាកន្លែងដែលខ្ញុំទទួលបានជោគជ័យ

 Donnie Yen 

សូមទស្សនារូបភាពខាងក្រោម៖

 Donnie Yen ឬ កុំកុំ
 Donnie Yen ឬ កុំកុំ
 Donnie Yen ឬ កុំកុំ
 Donnie Yen ឬ កុំកុំ
 Donnie Yen ឬ កុំកុំ
 Donnie Yen ឬ កុំកុំ
 Donnie Yen ឬ កុំកុំ
 Donnie Yen ឬ កុំកុំ
 Donnie Yen ឬ កុំកុំ
 Donnie Yen ឬ កុំកុំ

ប្រភព៖ zingnews

Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T