មិនឲ្យចាញ់តារាផ្សេងទៀត! ស្រីស្អាត IU ទិញ​ផ្ទះ​តម្លៃ ១១.៧​លាន​ដុល្លារ ​សម្រាប់ជាកាដូជូនខ្លួនឯង

//s9.kh1.co/24/2469ab4563468cb6eaf0f5af3832e4c61f07a29d.jpg
តារា & កម្សាន្ដ

 ០៤-មិថុនា-២០២១ ៨ព្រឹក · ៤ ឆ្នាំមុន

មិនឲ្យចាញ់តារាផ្សេងទៀត! ស្រីស្អាត IU ទិញ​ផ្ទះ​តម្លៃ ១១.៧​លាន​ដុល្លារ​សម្រាប់ជាកាដូជូនខ្លួនឯង

កូរ៉េខាងត្បូង៖ ស្រីស្អាត IU បានសម្រេចចិត្តទិញផ្ទះថ្មីតម្លៃប្រមាណជា ១១.៧​លានដុល្លារជាងសម្រាប់ខ្លួនជូនឯង  ដោយលុយនោះនាងមិនបានខ្ចីបុលពីនរណាម្នាក់ឡើយ ពោលគឺជាញើសឈាមរបស់នាងដែលបានមកការច្រៀង និងការងារសិល្បៈសុទ្ធសាធ។ ខុនដូរមួយនោះត្រូវបាននាងទិញនៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ នៅចំកណ្ដាលទីក្រុង សេអ៊ូល តែម្ដងដែលវាស្ថិតក្នុងគម្រោង Eterno Chungdam

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
IU
IU

បន្ទាប់ពីទិញផ្ទះរួចតារាស្រីវ័យក្មេងរូបនេះបានរើមកកាន់ទីនោះភ្លាមៗតែម្ដង ដោយមិនបង្អង់យូរនោះទេ។ ផ្ទះថ្មីនាងត្រូវបានគេបង្ហើបថាមានទំហំ ២៤៣​ម៉ែត្រ ស្ថិត​នៅ​ជាន់​ទី​១០ ហើយនៅទល់មុខខុនដូរបស់នាង គឺ​ជា​ទន្លេ Han ចំណែក សំណង់មួយនេះត្រូវបានរចនាដោយ ស្ថាបត្យករ​ជនជាតិ​អេស្បាញ ឈ្មោះ Rafael Moneo

IU
IU

    ប្រភព៖ news.zing.vn

Sophanna Rorn
Sophanna (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T