អបអរសាទរ! ពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំរបស់ Man UTD រកឃើញអ្នកឈ្នះហើយ

//s9.kh1.co/b4/b40a56c2eed0f0c778ef88c2a9e30f51ee83e093.jpg
កីទ្បា

 ១៩-ឧសភា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

Bruno Fernandes ឈ្នះពានកីឡាករឆ្នើមប្រចាំឆ្នាំនៅ Man UTD

អង់គ្លេស៖ ខ្សែបម្រើ Bruno Fernandes បានឈ្នះពានរង្វាន់កីឡាករឆ្នើមបំផុតប្រចាំឆ្នាំរបស់ក្លិបបិសាចក្រហម Manchester United (Sir Matt Busby Player of the Yearដែលនេះជាលើកទី២ហើយដែលគេស្រវាយកពានរង្វាន់ដ៏គួរឲ្យរំភើបនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែបម្រើ Bruno Fernandes
ខ្សែបម្រើ Bruno Fernandes
ខ្សែបម្រើ Bruno Fernandes ឈ្នះពាន Sir Matt Busby Player of the Yearរដូវកាលមុន
ខ្សែបម្រើ Bruno Fernandes ឈ្នះពាន Sir Matt Busby Player of the Yearរដូវកាលមុន

អ្នកគាំទ្ររបស់ Manchester United ទូទាំងពិភពលោកបានបោះឆ្នោតឲ្យគេឈ្នះពាននេះដោយទទួលបានលទ្ធផលសំឡេងឆ្នោតដល់ទៅ៦៣ភាគរយ បន្ទាប់ពីកីឡាករសញ្ជាតិព័រទុយកាល់រូបនេះរកបាន២៨គ្រាប់និងស៊ុតបញ្ចូលទី១៧គ្រាប់នៅរដូវកាលនេះ។

ខ្សែបម្រើ Bruno Fernandes
ខ្សែបម្រើ Bruno Fernandes

ឯជ័យលាភីរងបានទៅលើខ្សែការពារ Luke Shaw ដែលកំពុងឡើងជើងជាខ្លាំង ខណៈលេខ៣បានទៅលើ ខ្សែប្រយុទ្ធ Edinson Cavani ដែលទើបតែផ្ទេរមកទឹកដី Old Trafford បានមួយឆ្នាំ។

ខ្សែការពារ Luke Shaw
ខ្សែការពារ Luke Shaw
ខ្សែប្រយុទ្ធ Edinson Cavani 
ខ្សែប្រយុទ្ធ Edinson Cavani 

ខ្សែប្រយុទ្ធវ័យក្មេង Mason Greenwood ជាប់ចំណាត់ថ្នាក់លេខ៤ ឯ Marcus Rashford ដែលទើបជាពីរបួសនៅរដូវកាលនេះទទួលបានលេខ៥ផងដែរ។

ខ្សែប្រយុទ្ធ Mason Greenwood
ខ្សែប្រយុទ្ធ Mason Greenwood
ខ្សែប្រយុទ្ធ Marcus Rashford
ខ្សែប្រយុទ្ធ Marcus Rashford

Bruno Fernandes ផ្ទេរមក Man UTD នៅខែមករាឆ្នាំមុន ប៉ុន្តែចំណាយពេលត្រឹមមួយឆ្នាំជាង គេបានវិវត្តន៍ខ្លួនក្លាយជាកីឡាករស្នូលដែលក្រុមមិនអាចខ្វះបាន ហើយថ្មីៗនេះគេទើបតែបំបែកកំណត់ត្រារបស់អតីតខ្សែបម្រើ Frank Lampard ដោយក្លាយជាខ្សែបម្រើដែលរកគ្រាប់បាល់បានច្រើនបំផុតនៅ Premier League បើគិតក្នុងមួយរដូវកាលទើបវាពិតជាស័ក្តិសមដែលគេទទួលបានពានដ៏ពិសេសនេះ៕

ខ្សែបម្រើ Bruno Fernandes
ខ្សែបម្រើ Bruno Fernandes

ប្រភពunitedinfocus

Join us📲 : https://t.me/keylatop  ដើម្បីទស្សនាវីដេអូហាយឡាយ EPL កម្រិតច្បាស់ និងព័ត៌មានកីឡាសម្បូរបែប

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T