ថៃ៖ ជាការពិតសម្រាប់អ្នកចូលចិត្តតាមដានវិស័យកម្សាន្តថៃ និងភាពយន្តថៃច្បាស់ជាបានដឹងរួចហើយថា ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៣ ថៃ គឺបានប្រមូលផ្តុំដោយភាពយន្តល្បី រឿងភាគថ្មីៗ ពិសេសប្រជុំដោយតារាប្រុសស្រីល្បីៗជួរមុខជាច្រើនថែមទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សហើយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ចាប់អារម្មណ៍ឃើញថា តារាថៃ ៦ រូបដែលពោរពេញដោយសម្រស់ស្រស់ស្អាត ស្រស់សង្ហា និងមានទេពកោសល្យសម្តែងខ្ពស់ បានទទួលប្រជាប្រិយភាព និងទីផ្សារខ្ពស់ពីអ្នកគាំទ្រសឹងតែគ្រប់មជ្ឈដ្ឋាន។
១. Mario Maurer
សម្រាប់ភាគយន្ត «Pee Mak» ដែលសម្តែងដោយកំពូលតារាប្រុសកម្លោះសង្ហា Mario Mauer និង Mai Davika បានផ្ទុះការគាំទ្រខ្លាំងក្លានៅពាសពេញបណ្តាប្រទេស។ ហើយបើតាមដឹង ភាគយន្តមួយនេះអាចរកប្រាក់ចំណូលបានច្រើនមិនធម្មតាតែម្តង។

២. Nadech Kugimiya
ប៉ុន្មានឆ្នាំចុងក្រោយនេះកំពូលតារាសម្តែងជួរមុខ Nadech Kugimiya បានលេចមុខនៅក្នុងខ្សែភាពយន្តល្បី ៗ ចំនួន ២ រឿងដែលមានចំណងជើងថា «The Con-Heartist» និងរឿង «Nakee 2»។

៣. Yaya Urassaya
កាលពីឆ្នាំ ២០១៨ Yaya Urassaya បានធ្វើឲ្យមហាជនលាន់មាត់សរសើរមិនស្ទើរនៅក្នុងភាពយន្ត «Brother of The Year» ដែលមានការចូលរួមសម្តែងដោយ Sunny Suwanmethanont និង 2PM’s Nickhun។

៤. Nine Naphat
អាចនិយាយបានថា នៅក្នុងឆ្នាំ ២០១៩ គឺជាឆ្នាំមាសឆ្នាំប្រាក់របស់តារាប្រុស Nine Naphat ដែលលោកបានដើរជាតួឯកក្នុងរឿង «Friend Zone» ជាមួយកំពូលតារាសម្តែងស្រីជូរមុខ Baifern Pimchanok។

៥. Bella Ranee
ក្នុងរយៈពេល ៤ ឆ្នាំចុងក្រោយមកនេះឃើញថា កំពូលតារាសម្តែងស្រី Bella Ranee ហាក់មានទីផ្សារ និងការគាំទ្រខ្ពស់ជាមួយនឹងការសម្តែងរឿងភាគល្បីៗជាច្រើន។ ហើយរឿងចុងក្រោយដែលទទួលបានការគាំទ្រខ្លាំងមានចំណងជើងថា «E-Riam Sing»។

៦. Ken Theeradeth
ជាមួយនឹងការសម្តែងភាពយន្តភាគ «Bangkok Traffic Love Story» របស់តារាប្រុសស្រី Ken Theeradeth និង Cris Horwang ក៏កំពុងទទួលបានការគាំទ្រខ្លាំងមិនធម្មតាផងដែរ៕

ប្រភព៖ thaistarupdate