ក្នុងជីវិតមនុស្សម្នាក់ៗ អាចនឹងស្គាល់មនុស្សជាច្រើន ក៏ប៉ុន្តែមានមនុស្សតិចតួចប៉ុណ្ណោះដែលយើងអាចចាត់ទុកជាមិត្តល្អ និងជាមនុស្សដែលយើងអាចពឹងពាក់បាននៅពេលជួបទុក្ខលំបាក។ទន្ទឹមនោះ មនុស្សយើងប្រហែលជាអាចជួបមនុស្សមួយ ប្រភេទទៀតដែលអាចនៅក្បែរ មើលថែ ហើយវាមានភាពស្និតស្នាលលើសពីពាក្យថាមិត្តភក្តិ្ត ដែលគេនោះហើយ ត្រូវបានគេឲ្យឈ្មោះថាជា “សង្សារ” ។
ខាងក្រោមនេះជាចំណុចសំខាន់ ៥យ៉ាង ដែលអ្នកអាចទទួលបានពេលមាន “សង្សារ” ៖
ចំណុចសំខាន់ទី១- គាត់តែងតែគាំទ្រយើងជានិច្ច មិនថាពេលយើងជួបទុក្ខលំបាកឬជោគជ័យឡើយ។
ចំណុចសំខាន់ទី ២- គាត់ជាមនុស្សស្មោះត្រង់ដែលយើងអាចនិយាយរឿងក្នុងចិត្តបានគ្រប់រឿងដោយមិនបារម្ភ។
ចំណុចសំខាន់ទី ៣- គាត់នឹងជួយយើងនៅពេលដែលយើងត្រូវការជំនួយ។
ចំណុចសំខាន់ទី ៤- គាត់នឹងធ្វើឱ្យយើងរីករាយនៅពេលដែលយើងពិបាកចិត្ត ។
ចំណុចសំខាន់ទី ៥- គាត់តែងផ្តល់ក្តីស្រឡាញ់ ការលើកទឹកចិត្ត និងស្តាប់រាល់បញ្ហាដែលយើងបានជួបប្រទះ៕
