លោក Daniel Levy ត្រៀមទិញផ្ដាច់កីឡាកររូបនេះពីលក្ខខណ្ឌខ្ចីជើង

//s9.kh1.co/fb/fb2e7a28d0a81f1cba32b098f2501dd89fdf8302.jpg
កីទ្បា

 ០៤-ឧសភា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

លោក Daniel Levy ត្រៀមទិញផ្ដាច់កីឡាកររូបនេះពីលក្ខខណ្ឌខ្ចីជើង

បរទេស៖ ប្រធានក្លិបរបស់មាន់ខ្នាយមាស Tottenham Hotspur លោក Daniel Levy បានសម្រេចចិត្តរួចហើយដើម្បីរៀបចំផែនការទិញផ្ដាច់កីឡាករ Gareth Bale ដើម្បីឲ្យរូបគេបន្តស្នាក់នៅ Spurs ហួសពីលក្ខខណ្ឌខ្ចីជើងដែលបានព្រមព្រៀងជាមួយ Real Madrid ។ កីឡាកររាងសង្ហា Gareth Bale នឹងត្រូវត្រឡប់ទៅចូលរួមនឹង Real Madrid វិញនៅដើមរដូវកាលក្រោយ ក៏ប៉ុន្តែដោយសារតែទម្រង់លេងបែបប្រយុទ្ធរបស់រូបគេតែងតែទាកទាញទឹកចិត្តអ្នកគាំទ្រ លោក Daniel Levy ហាក់មិនចង់ឲ្យរូបគេត្រឡប់ទៅវិញឡើយ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Gareth Bale
កីឡាករ Gareth Bale

គួរបញ្ជាក់ផងដែរថា ទោះជាមិនសូវទទួលបាននូវឧកាសចូលលេងនៅដើមរដូវកាលក្តីក៏រូបគេនៅតែអាចរក្សទម្រង់លេងដ៏ល្អជាពិសេសរូបគេបានស៊ុត Hat-trick កាលពីចុងសប្ដាហ៍កន្លងទៅទល់នឹង Sheffield United ក្នុងក្របខណ្ឌ EPL ទៀតផង៕

កីឡាករ Gareth Bale
កីឡាករ Gareth Bale
Songkrea Oueng
ReaRea (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T