បាល់​ហ្រ្វីឃីក​ ១គ្រាប់​ដ៏​អស្ចារ្យ​របស់ Lionel Messi ជួយ​ឱ្យ FC Barcelona អាចបន្តក្តីសង្ឃឹមក្នុងការឈ្នះពាន La Liga

//s9.kh1.co/70/70076c337fc387a68e4cee4ef47bf3a7991406d5.jpg
កីទ្បា

 ០៣-ឧសភា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

បាល់ហ្រ្វីឃីក ១គ្រាប់ដ៏អស្ចារ្យរបស់Lionel Messi ជួយឱ្យក្រុម FC Barcelona អាចបន្តក្តីសង្ឃឹមក្នុងការឈ្នះពាន La Liga របស់ខ្លួន

ក្នុងការប្រកួតរបស់ក្រុម Valencia ទល់នឹង FC Barcelona គឺជាជំនួបដ៏តានតឹងមួយនៅសប្តាហ៍ទី៣៤ នៃក្របខ័ណ្ឌ La Liga ស្របពេលតំបន់TOP 4 កំពុងមានការក្តៅកគុក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ការប្រកួតរវាង Valencia ទល់នឹង FC Barcelona
ការប្រកួតរវាង Valencia ទល់នឹង FC Barcelona

ការប្រកួតនេះផងដែរFC Barcelona ត្រូវការ៣ពិន្ទុជាចាំបាច់ដើម្បីបន្តឈរលេខ៣តាមពីក្រោយក្រុមលេខ២ Real Madrid និងមានពិន្ទុស្មើរគ្នា។

ការប្រកួតរវាង Valencia ទល់នឹង FC Barcelona
ការប្រកួតរវាង Valencia ទល់នឹង FC Barcelona

នៅក្នុងការប្រកួតនេះផងដែរបញ្ចប់ទៅដោយលទ្ធផល២ទល់នឹង៣ ដែលមានការស៊ុតបញ្ចូលទីពីសំណាក់កីឡាករ Paulista ១គ្រាប់នៅនាទីទី៥០ និង Lionel Messi ២គ្រាប់នៅនាទី៥៧ និងនាទី៦៩ដោយបាល់ហ្វ្រីឃីកពីចម្ងាយ និង១គ្រាប់ដោយកីឡាករAntoine Griezmann នាទី៦៣ និងមួយគ្រាប់ចុងក្រោយដោយកីឡាករ​ Carlos Soler នៅនាទី៨៣ ដែលជាគ្រាប់បាល់ស៊ុតពីចម្ងាយដ៏អស្ចារ្យនិងជាគ្រាប់បាល់តាមពីក្រោយ២ទល់នឹង៣ ហើយរក្សា​លទ្ធផល​នេះរហូតដល់ចប់៩០នាទី។

ការប្រកួតរវាង Valencia ទល់នឹង FC Barcelona
ការប្រកួតរវាង Valencia ទល់នឹង FC Barcelona
ការប្រកួតរវាង Valencia ទល់នឹង FC Barcelona
ការប្រកួតរវាង Valencia ទល់នឹង FC Barcelona

គួរបញ្ជាក់ផងដែរថាក្រុមFC Barcelona បច្ចុប្បនមាន៧៤ពិន្ទុស្មើរReal Madrid និងឈរលេខរៀងទី៣ តាម​ពីក្រោយ​ដោយក្រុមSevilla មាន៧០ពិន្ទុដោយនៅសល់១ប្រកួតក្នុងដៃ ហើយគួរបញ្ជាក់ផងដែរថាFC Barcelona ត្រូវបើកទ្វាកីឡដ្ឋានខ្លួនទទួលស្វាគមន៍ក្រុមលេខមួយAtlectico Madrid នៅសប្តាហ៍ខាងមុខដែលជា​ការប្រកួត​ប្រជែងមួយដ៏ជក់ចិត្ត និងជាឱកាសសម្រាប់Real Madrid ក្នុងការឡើងទៅកាន់កំពូលតារាងបើសិនក្រុមទាំង​ពីរ​ស្មើគ្នា ឬ FC Barcelona ជាអ្នកឈ្នះ៕

តារាងពិន្ទុLa Liga ត្រឹមសប្តាហ៍ទី៣៤
តារាងពិន្ទុLa Liga ត្រឹមសប្តាហ៍ទី៣៤
Sao Sovanndy
សុវណ្ណឌី (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T