មកមុន មកក្រោយ មិនសំខាន់ អ្នកណាធ្វើឲ្យមានក្តីសុខជាង​ គេជ្រើសរើសអ្នកនោះ

https://s9.kh1.co/c0/c019f050203c43cba2cb825550f2ca7b465fe89e.jpg
ប្រលោមលោក & អប់រំ
 29-Apr-2021 8pm · a year ago

អ្នកណាមកមុនមកក្រោយ មិនសំខាន់តែបើអ្នកនោះអាចផ្តល់សេចក្តីសុខនិងស្នាមញញឹមដល់អ្នកបានជ្រើរើសគេចុះ។

មនុស្សជាច្រើនតែងតែនិយាយថាការមានស្នេហាគឺជាការឈឺចាប់បំផុត ប៉ុន្តែវាមិនមែនទាំងអស់នោះទេ វាអាស្រ័យទៅតាមដៃគូម្នាក់ៗ។ ប៉ុន្ដែអ្វីដែលធ្វើឲ្យអ្នកឈឺចាប់បំផុតនោះគឺភាពឯកកោ និងការរស់នៅជាមួយមនុស្សដែលធ្វើឲ្យអ្នកពិបាកចិត្តគ្រប់ពេលវេលា។ ប្រសិនបើទំនាក់ទំនងស្នេហារបស់អ្នកមិនមានដំណើរការល្អទេ តើហេតុអ្វីអ្នកត្រូវនៅទ្រាំនោះ! អ្នកអាចចាប់ផ្តើមសារជាថ្មី ជាមួយមនុស្សថ្មីដែលគេគោរពឲ្យតម្លៃអ្នក ស្រឡាញ់អ្នក និងចង់បានអ្នកជាគូអនាគតជាមួយគេ ដូច្នេះចូរជ្រើសរើសមនុស្សដែលធ្វើឲ្យអ្នកមានក្តីសុខ រាល់ពេលដែលអ្នកនៅជាមួយគេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបតំណាង
រូបតំណាង

មនុស្សសម័យទំនើបនេះ គេមិននៅដេកអោបទុក្ខនិងការឈឺចាប់ជាមួយមនុស្សដែលមិនស្មោះត្រង់ មិនគោរពឲ្យតម្លៃគ្នានោះទេ ជាពិសេសគេមិនខ្លាចនឹងទទួលយកអ្វីដែលថ្មី ហើយផ្លាស់ប្តូររបស់ចាស់ដែលគ្មានប្រយោជន៍ គ្មានតម្លៃហើយនាំមកតែទុក្ខរឿងមិនសប្បាយចិត្តគ្មានក្តីសុខនោះទេ។ បើទោះបីជាអ្នកនោះមកក្រោយជាអ្នកថ្មីប៉ុន្តែបើគេអាចផ្តល់ស្នាមញញឹមយល់សុខទុក្ខ រាល់ពេលនៅជាមួយគេមានសេចក្តីសុខ​ នោះគេនឹងជ្រើសរើសអ្នកក្រោយហើយ។ 

រូបតំណាង
រូបតំណាង

មិនតែប៉ុណ្ណោះ បើទោះបីគេជាអ្នកក្រោយតែ គេជាមនុស្សដែលស្រឡាញ់អ្នកដោយផ្អែកទៅលើបុគ្គលិកលក្ខណៈ និងមិនប្រកាន់ គេតែងតែជួយអ្នកជានិច្ចទាំងតម្រូវការប្រចាំថ្ងៃ និងតម្រូវការផ្លូវចិត្ត គេតែងលះបង់គ្រប់យ៉ាងដើម្បីអ្នក និងដើម្បីអ្នកទាំងពីរ ហើយគាត់តែងគោរពឲ្យតម្លៃអ្នកជានិច្ចទោះក្នុងកាលៈទេសៈណាក៏ដោយ។ បើអ្នកបានជួបមនុស្សបែបនេះជ្រើសរើសគេចុះមិនខុសទេ៕

រូបតំណាង
រូបតំណាង
Heng Sivchean
S.C

អត្ថបទទាក់ទង