តិចអត់ដឹងថាស្រីៗ មើលមនុស្សប្រុស មើលលើចំណុចត្រង់ណាខ្លះ?

//s9.kh1.co/58/58a8ab5ae7c5daa6cbf20fb105bb3d84d747d505.jpg
ប្រលោមលោក & អប់រំ

 ២០-មេសា-២០២១ ៦ល្ងាច · ៣ ឆ្នាំមុន

តិចអត់ដឹងថាស្រីៗ មើលមនុស្សប្រុស មើលលើចំណុចត្រង់ណាខ្លះ? បុរសៗមានចំណុចទាំងនេះដឹងតែស្រីៗបាក់ស្រិបៗ

យល់ដឹង៖ វា​មិន​មែន​ជា​ការ​ងាយ​ស្រួល​ឡើយ​ក្នុង​ការ​ទាក់​ចិត្ត​នារីៗ​ ឱ្យ​ចាប់​ចិត្ត​ទៅ​លើ​បុរស​ណា​ម្នាក់។ ពេល​ខ្លះ​បុរស​ខំប្រឹងយ៉ាងខ្លាំង ​ធ្វើ​រឿង​ជា​ច្រើន​ ដើម្បី​ឱ្យ​នារី​យក​ចិត្ត​ទុក​ដាក់​ និង ផ្តោត​អារម្មណ៍​ទៅ​លើ​ពួក​គេ។ តែលទ្ធផល គឺខុសការរំពឹងទុក និង​មិន​ងាយ​បាន​សម្រេច​ដូច​បំណង​។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ផ្ទុយស្រឡះពេល​ខ្លះ​ទៀត​ បុរស​ធ្វើ​បានធ្វើសកម្មភាព​​ដ៏សាមញ្ញ​ៗ ដោយ​មិន​ដឹងខ្លួន​សោះ ចេញពីចិត្ត និងជាធម្មជាតិរបស់បុរស តែ​ត្រូវ​បាន​នារី​ខ្លះគិត​ថា​ សកម្មភាព​ទាំង​នោះ​មាន​ភាព​ទាក់​ទាញ​ទៅ​វិញ។ តែបុរសៗគួរដឹងចំណុចអស់នេះហើយដែលនារីៗតែងតែមើលទៅលើប្រុសៗ។

រូបតំណាង
រូបតំណាង

១. ចរិតសមរម្យ

ទោះជា​ សម្រស់ទាក់ទាញមុន តែ​មាយាទជាចំណុចដែលត្រូវពិចារណានិងសំខាន់ជាងគេនៅពេលរើសគូស្រករ។ ត្បិតតែមនុស្សប្រុសអាចមានសិទ្ធិធ្វើអ្វីបានតាមអំពើចិត្តក៏ពិតមែន  តែយ៉ាងហោចក៏គួរមានចរិយាខ្លះ​ ដែល​សមល្មមនឹងតស៊ូ​ឆ្លងកាត់ជីវិត​ជាមួយគ្នាបានដែរ ។ បើបុរសជាសង្សារចេះតែខាងរករឿងគ្មានហេតុផល ស្រើបស្រាល និយាយស្តី មិនស្គាល់ចាស់ទុំ ទោះជាស្រលាញ់ប៉ុនណា រៀបការហើយក្ដី ក៏ពិបាកចុះសម្រុងនឹងគ្នាណាស់។

រូបតំណាង
រូបតំណាង

២.គេជាមនុស្សដែលកំប្លែង

នារីជាច្រើនចូលចិត្តបុរសដែលចេះនិយាយលាយឡំជាមួយនឹងពាក្យពេចន៍លេបខាយ និងកំប្លែងដែលអាចផ្តល់នូវភាពរីករាយក៏ដូចជាស្នាមញញឹមដល់រូបគេស្ទើរតែគ្រប់ពេលវេលា។ ហេតុនេះហើយ កុំធ្វើខ្លួនជាមនុស្សសោះកក្រោះ ដែលមិនចេះមាត់អីសោះ តែក៏កុំធ្វើជាមនុស្សដែលនិយាយច្រើនហួសដែរ។

៣.គេជាមនុស្សមានមហិច្ឆិតា 

បុរសដែលមានមន្តស្នេហ៍ទាក់ទាញខ្លាំង ជាបុរសដែលមានគោលដៅ មានមហិច្ឆតា និងផែនការនៃជីវិតច្បាស់លាស់។ វាប្រៀបបាននឹងទំនុកចិត្តមួយដែលអាចឲ្យនារីមើលឃើញថា អ្នកជាមនុស្សគួរឲ្យពឹងពាក់បាន និងមានកម្លាំងចិត្តក្នុងការដើរលើផ្លូវដែលខ្លួនបានកំណត់ទុក។ នារីមិនចូលចិត្តបុរសដែលមួយថ្ងៃៗគិតតែពីអង្គុយសំកុក មិនដឹងថាអនាគតទៅ ខ្លួនធ្វើអ្វីនោះឡើយ។

រូបតំណាង
រូបតំណាង

៤.គេមានអនាម័យខ្លួនប្រាណល្អ

ថ្វីត្បិតថារូបសម្បតិ្តមិនមែនជាចំណុចសំខាន់ចំពោះបុរសក៏ដោយ តែក៏អ្នកមិនអាចបណ្តោយខ្លួនឲ្យសាមញ្ញពេកនោះដែរ។ មិនចាំបាច់ដល់ថ្នាក់រៀបចំខ្លួនឲ្យដូចតារាល្បីអីនោះទេ គ្រាន់តែមានអនាម័យល្អជាប្រចាំ ដោយការប្រើប្រាស់សាប៊ូដុសខ្លួនដែលមានក្លិនតិចៗ ឬប្រើទឹកអប់ដែលមានក្លិនក្រអូបប្រហើរគួរឲ្យទាក់ទាញ ស្លៀកសំលៀកបំពាក់ដែលមានរបៀប (មិនឡូយឆាយពេក មិនចាស់គំរឹលពេក) រៀបម៉ូតសក់ឲ្យមានសណ្តាប់ធ្នាប់ សម្អាតក្រចកដៃក្រចកជើងជាដើម។  

រូបតំណាង
រូបតំណាង

៥.គេជាមនុស្សមើលទៅមានអំណាច និងចេះការពារ 

វាការជាការពិតដែលថានារីចូលចិត្តបង្ហាញភាពឯករាជ្យរបស់ខ្លួន ប៉ុន្តែពួកគេពិតជាចូលចិត្តបុរសដែលពោរពេញដោយអំណាច និងភាពជាម្ចាស់ការលើខ្លួនឯងដែលអាចធ្វើឲ្យគេអាចពឹងផ្អែកបាន។ ក្នុងកាលៈទេសៈដែលមានរឿងហេតុ ឬគ្រោះថ្នាក់អ្វីកើតឡើង ត្រូវចេះការពារនាង ធ្វើយ៉ាងណាបំបាត់នូវអារម្មណ៍តក់ស្លុត និងព្រួយបារម្ភពីក្នុងចិត្តរបស់នាងឲ្យបាន៕   

Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T