ការពិត ​៥ យ៉ាងអ្នកគួរទទួលយកវា ហើយព្រមដើរចេញ​កុំឲ្យគ្រាំចិត្តខ្លាំងជាងនេះ​ - Khmerload

ការពិត ​៥ យ៉ាងអ្នកគួរទទួលយកវា ហើយព្រមដើរចេញ​កុំឲ្យគ្រាំចិត្តខ្លាំងជាងនេះ​

https://s9.kh1.co/cf/cfd6437a76240fb37522e1e0f6b3249867bd7a8e.jpg
មេរៀនជីវិត
 12-Apr-2021 3pm · 9 months ago

ការពិត ​៥ យ៉ាងអ្នកគួរទទួលយកវាហើយព្រមដើរចេញ​កុំឲ្យគ្រាំចិត្តខ្លាំងជាងនេះ​

ពាក្យចាស់លោកពោលថា "ពាក្យពិតរែងស្លែង...សម្តីស្មោះទាស់ត្រចៀក..." ពាក្យនោះមកពី អំពើមនុស្សមិនព្រមទទួលយកការពិត ចូលចិត្តតែស្តាប់ពាក្យអ្វីដែលផ្អែមៗទើបបណ្តាលឲ្យពួកគេរកនូវភាពឈឺចាប់។ ដូចនេះ​ដើម្បីកុំឲ្យរងការឈឺចាប់ខ្លាំងពេក មនុស្សគ្រប់រូបត្រូវរៀនទទួលយកនូវការពិត ​៥ យ៉ាង ខាងក្រោម៖ 

ទី​១. មិនមាននរណាដែលនឹងមកស្រឡាញ់យើង ហើយច្បាស់លាស់ជាមួយយើងរហូតទេ

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=626,h=417,q=100/4c/4c3011c368081c1f83fedb3fbc72c0f6dc158ba3.jpg
មិនមាននរណាដែលនឹងមកស្រឡាញ់យើង ហើយច្បាស់លាស់ជាមួយយើងរហូតទេ

ការស្រលាញ់មិនមានភាពស្ថិតស្ថេរបាននោះទេ ពេលខ្លះវាអាចមានត្រឹមតែនៅក្នុងភាពយន្តប៉ុណ្ណោះ។ ដូចនេះ មនុស្សគ្រប់រូប ជាពិសេសយុវវ័យគប្បីរៀនរស់ដោយខ្លួនឯង ស្រលាញ់ខ្លួនឯងឲ្យច្រើនៗ កុំខ្លួនធ្វើជាបញ្ញើក្អែកដែលត្រូវការអ្នកដទៃដើម្បីបន្តជីវិត។

ទី២. រឿងអ្វីដែលមិនគួរដឹង មិនបាច់ចង់ដឹងទេ

https://s9.kh1.co/__image/w=540,h=360,q=100/c1/c135775c690f0868cadc7de3950b902df97318b1.jpg
 រឿងអ្វីដែលមិនគួរដឹង មិនបាច់ចង់ដឹងទេ

មានរឿងរាប់ម៉ឺន សែន លាន នៅលើលោកនេះ ហើយមានរឿងមួយចំនួនដែរវាទាក់ទងនិងយើង ក៏ប៉ុន្តែរឿងខ្លះប្រសិនបើមានគេហាមឃាត់ ឬមិនចង់ឲ្យយើងដឹង សូមកុំព្យាយាមចង់ដឹងពីវាអី ព្រោះវានាំតែធ្វើឱ្យខ្លួនឯងពិបាកចិត្តតែប៉ុណ្ណឹង។

ទី៣. កុំសួររកហេតុផលពីអ្នកដែលគេអស់ចិត្ត

https://s9.kh1.co/__image/w=650,h=434,q=100/41/4146cddae77fccb9a705102c1f901c66d464940e.jpg
កុំសួររកហេតុផលពីអ្នកដែលគេអស់ចិត្ត

មនុស្សតែដល់ពេលមួយគេ ឆ្អែតចិត្ត អស់ចំណង់ ឬ តណ្ហា និងយើងគេតែងតែរកលេស ចង់បែកចែកផ្លូវគ្នាហើយ បើសិនជាគេចង់ទៅ​ហើយ ដោះលែងគេទៅ ព្រោះបើគេអស់ចិត្តហើយគ្មានហេតុផលណាមួយដែលគេត្រូវនិយាយឡើយ។

ទី​៤. ស្រឡាញ់ខ្លួនឯងឱ្យច្រើន កុំស្រឡាញ់អ្នកដទៃខ្លាំងពេក

https://s9.kh1.co/__image/w=650,h=366,q=100/49/498fc5c1c6775508bc87b21524f813151ee231ef.jpg
ស្រឡាញ់ខ្លួនឯងឱ្យច្រើន កុំស្រឡាញ់អ្នកដទៃខ្លាំងពេក

ការស្រលាញ់គឺតែងតែអ៊ីចឹង មុនស្រលាញ់និយាយថា និងថែរក្សាគ្នាមួយជីវិត​តែចុងក្រោយក៏បែកគ្នា​ ហើយសន្យានោះក៏បានចប់ ពីព្រោះគ្មានការស្ថិតស្ថេរបែបនេះ គឺត្រូវត្រៀមចិត្តសម្រាប់ឈឺខ្លះ ហើយកាត់ចិត្តទៅលើរឿងគ្រប់យ៉ាងដែលកើតឡើង​ មិនស្នេហា ឬមិត្តភាព។

ទី​៥. លះបង់ខ្លះទៅ ចាត់ទុកថាខ្លួនឯងធ្វើកម្មមិនល្អទៅ

https://s9.kh1.co/__image/w=650,h=447,q=100/cf/cf0e17d9cad280c50d45266aecd2fb23d9ba1429.jpg
លះបង់ខ្លះទៅ ចាត់ទុកថាខ្លួនឯងធ្វើកម្មមិនល្អទៅ

ពេលខ្លះរឿងនោះវាត្រូវកើតឡើង ទោះយើងខំឃាត់ ហាមបែបណា ក៏នៅតែបែបនោះដដែលហ្នឹង។ អ៊ីចឹង មិនបាច់ទៅសោកស្តាយដោយសារអ្នកដទៃច្រើនពេកទេ ព្រោះពេលដែលអ្នកឯកា មានតែខ្លួនអ្នកប៉ុណ្ណោះដែលនៅមើលថែខ្លួនឯង៕

Khum Thida
Ms Orange (C)

អត្ថបទទាក់ទង