ជីវិតពេលនៅលីវនិង មានគ្រួសារពិតជាវេទនាដូចគេនិយាយមែន

//s9.kh1.co/67/67bf6155effbebe116308d50b57ce48421111457.jpg
ប្រលោមលោក & អប់រំ

 ០៩-មេសា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

មនុស្សម្នាក់ៗគឺតែងតែមានទុកខ្លះសុខខ្លះចូលមក ហើយមិនមែនទាល់តែនៅម្នាក់ឯងទើបមានក្ដីសុខ ក៏មិនមែនមានគ្រួសារទើបមានក្ដីសុខនោះទេ

ភាពឯកាវាពិតជាគួរឱ្យខ្លាច និងមានអារម្មណ៍មួយថាវាពិតជាខ្វះភាពកក់ក្ដៅក្នុងបេះដូង រហូតមានមនុស្សមួយចំនួនយល់ថាទាល់តែមានដៃគូជីវិត ដើម្បីយល់ចិត្តគ្នាមើលថែគ្នាទើបមានក្ដីសុខពេញមួយជីវិតរបស់គេ។ ប៉ុន្តែនៅពេលដែលពួកគេបានសាងគ្រួសាររួចហើយ ពួកគេទាំងនោះនៅតែមិនអាចបំពេញនូវសេក្ដីសុខ សម្រាប់ខ្លួនឯងអស់មួយជីវិតដូចដែលធ្លាប់បានគិតនោះទេ ពួកគេនៅតែមានរឿងថ្មីៗដែលជាបញ្ហាចូលមក ជាបន្តបន្ទាប់មិនចេះចប់មិនមិនចេះហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នងបញ្ហាមួយនេះអ្នកទាំងអស់គ្នាសាកស្រម៉ៃមើល ថាស្ថានភាពទាំងពីររវាងជីវិតនៅលីវដែលមានតែខ្លួនមួយគ្មានអ្នកយល់ចិត្ត និងជីវិតគ្រួសារដែលមានមនុស្សម្នាក់ទៀត ឬអាចបន្តលើសពី២នាក់ បន្ថែមទៀតសម្រាប់ឱ្យយើងត្រូវមានទំនួលខុសត្រូវ ថាតើមានចំនុចខុសគ្នាត្រង់ណាខ្លះ នៅក្នុងអារម្មណ៍ផ្លូវចិត្តរបស់យើង។

រូបតំណាង
រូបតំណាង

ចំណុចទីមួយៈ

ជីវិតពេលនៅលីវៈ  នៅពេលដែលអ្នកទាំងអស់គ្នាចាប់ផ្ដើមធំពេញវ័យ ចេះរស់នៅឆ្ងាយពីគ្រួសារឱពុកម្ដាយ លេងពឹងពាក់ពួកគាត់ និងចេះមានទំនួលខុសត្រូវលើខ្លួនឯងគ្រប់សព្វបែបយ៉ាង  ពិតណាស់ស្ទើតែ៩៩ភាគរយទៅហើយដែលមានអារម្មណ៍មួយថាខ្លួនឯងកំពុងតែរស់នៅជាមួយនឹងភាពឯកា គ្មានអ្នកយល់ចិត្ត គ្មានអ្នកលួងលោម ពេលឈឺ។

ពេលមិនសប្បាយចិត្ត ពេលមានបញ្ហាដែលត្រូវដោះស្រាយ ពេលមានកិច្ចការដែលត្រូវប្រឹក្សាយោបល់ ក៏គ្មានសូម្បីតែម្នាក់។ បើទោះបីជាយើងមានមិត្តភ័ក្តិស្និទ្ធស្នាល ក៏គេមិនអាចមានពេលកំដរយើងអស់មួយជីវិតបាននោះទេ។ ដូច្នេះហើយទើបមនុស្សម្នាក់ៗ តែងតែស្វែងរកដៃគូជីវិតដែលសាកសម ដើម្បីដើរលើផ្លូវជីវិតជាមួយគ្នាក្នុងការស្វែងរកសុភមង្គល និងសេចក្ដីសុខសម្រាប់ខ្លួន។

រូបតំណាង
រូបតំណាង

ចំណុចទីពីរ

ជីវិតពេលមានគ្រួសារៈ ដៃគូជីវិតគ្រប់រូបបន្ទាប់ពីរៀបការជាមួយគ្នា គឺត្រូវតែបង្កើតកូនដើម្បីជាចំណងសម្រាប់ចងភ្ជាប់អ្នកទាំងពីរមិនឱ្យឃ្លាតឆ្ងាយពីគ្នា ទាំងនេះគឺជាទំនួលខុសត្រូវមួយដែលគ្មាននរណាម្នាក់អាចដោះដៃមិនទទួលបាននោះទេ ។

ដំណាក់កាលមួយនេះម្នាក់ៗ មិនអាចឈរអោបដៃមើលគ្នាទៅវិញទៅមក ដោយមិនខំប្រឹងបង្កើតនូវមុខរបររកស៊ីចិញ្ចឹមគ្រួសារនោះទេ ព្រោះតែកូនៗជាបន្ទុករបស់ពួកគេ។ កូនកាន់តែធំការចំណាយកាន់តែច្រើន មួយថ្ងៃៗគឺត្រូវតែគិតរកវិធីដើម្បីរកចំណូលឱ្យបានចូលក្នុងគ្រួសារបន្ថែម ។

សម្រាប់ជីវិតប្ដីប្រពន្ធវិញបើប៉ះប្ដី ឬប្រពន្ធចេះយល់ចិត្តគ្នាគឺមានភាពធូរស្បើយខ្លះក្នុងបន្ទុកគ្រូសារ តែបើប្ដីប៉ះប្រពន្ធមិនយល់ការ មិនសូវចេះទុកដាក់គឺពិតណាស់មានតែភាពឈឺក្បាល គ្រួសារមិនរីកចម្រើន  សម្រាប់ប្រពន្ធវិញបើប៉ះប្ដីផឹកស៊ីស្រីញីអូនបង ច្បាស់ណាស់នាងនិងគ្រាំទ្រូងអស់មួយជីវិត។

រូបតំណាង
រូបតំណាង

ដូច្នេះហើយសម្រាប់ជីវិតនៅលីវ និងជីវិតមានគ្រួសារវាមិនងាយស្រួល និងមានភាពវេទនាដូចពាក្យគេនិយាយមែន តែរឿងទាំងអស់នេះគឺអាស្រ័យនៅលើខ្លួនយើងចេះគ្រប់គ្រោងជាមួយស្ថានភាព និងឧបសគ្គដែលចូលមកនោះបានឬអត់។

អ្វីដែលសំខាន់គឺត្រូវចេះរៀនទទួលស្គាល់ និងព្រមទទួលយកនូវអ្វីដែលជាការពិតបើសិនជាជីវិតនៅលីវត្រូវតែធ្វើចិត្តឱ្យសប្បាយ ព្រោះពេលនេះគឺជាឱកាសសម្រាប់យើងបានបង្រៀនខ្លួនឯងឱ្យរឹងមាំ   តែនៅពេលសម្រេចចិត្តរៀបការមានគ្រួសារហើយ  ត្រូវចេះត្រៀមចិត្តទទួលយកនូវអ្វីគ្រប់យ៉ាងដែលវានឹងកើតឡើង និងជំនះរាល់ឧបសគ្គទាំងអស់ជាមួយដៃគូជីវិតរបស់យើង៕

រូបតំណាង
រូបតំណាង
Yith Manil
យិត ម៉ានិល

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T