ជូរចត់​ តែមាន​តម្លៃ! រឿង​លំបាក ៦យ៉ាង​ ដែលធ្វើឲ្យយើង​រង​ទុក្ខ​​គួរសម តែផ្តល់​ឱកាសឲ្យយើងអភិវឌ្ឍន៍ខ្លួន

//s9.kh1.co/b5/b5def5edd3756a87eed03ae63b5a6ed29bea9317.png
ប្រលោមលោក & អប់រំ

 ០៨-មេសា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

យើងត្រូវ​អរគុណ​ការ​លំបាក ភាពខ្វះខាត ដែលបានធ្វើឱ្យយើង ស្គាល់កាន់តែច្បាស់អំពីតម្លៃជីវិតរបស់ខ្លួនឯង

ជូរចត់​ តែមាន​តម្លៃ! រឿង​លំបាកខ្លះធ្វើឲ្យយើង​រង​ទុក្ខ​​គួរសម តែផ្តល់​ឱកាសឲ្យយើងអភិវឌ្ឍន៍ខ្លួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រឿង​លំបាកៗទាំង​៦យ៉ាង ដែលជួយឲ្យជីវិតយើងមានរស្មី៖

- រឿងលំបាកទី១ : បញ្ហាជីវភាពរស់នៅប្រចាំថ្ងៃ 

 បញ្ហាជីវភាពរស់នៅប្រចាំថ្ងៃ 
 បញ្ហាជីវភាពរស់នៅប្រចាំថ្ងៃ 

ពីព្រោះថាដើម្បីអាចរស់នៅបន្តបាន មនុស្សគ្រប់រូបត្រូវតែមានអាហារ ទឹក សម្រាប់បរិភោគ។ ហើយដើម្បីបាន​វា​មនុស្សត្រូវតែមានអ្វីមកដោះដូរ ដូចជា បុគ្គលិកត្រូវយក កម្លាំងប្រាជ្ញា ឬចំណេះដឹងខ្លួនមានមក បំពេញកាតព្វកិច្ច​ការងារ ប្តូរយកប្រាក់ខែមកដើម្បីបំពេញតម្រូវការជីវភាពរស់នៅប្រចាំថ្ងៃ។ បែបនេះ​ហើយទើបយើងត្រូវ​អរគុណ​ការ​លំបាក ភាពខ្វះខាត ដែលបានធ្វើឱ្យយើង ស្គាល់កាន់តែច្បាស់អំពីតម្លៃជីវិតរបស់ខ្លួនឯង។ 

 - រឿងលំបាកទី២ : បញ្ហាការបែកបាក់ មិត្តភាព                                                                                                        

 បញ្ហាការបែកបាក់ មិត្តភាព 
 បញ្ហាការបែកបាក់ មិត្តភាព 

មនុស្សត្រូវការមិត្តភក្តិ តែមិត្តភក្តិពេលខ្លះក៏គ្មានភាពស្ថិតស្ថេរដែល ពេលនេះគេនៅជាមួយយើងសប្បាយចិត្ត ពេល​ក្រោយ​គេនៅជាមួយអ្នកផ្សេងសប្បាយចិត្ត ចឹងគេក៏អាចផ្លាស់ប្តូរមិត្តភក្តិបានហើយ។ ដូចនេះគ្រាន់តែទទួលយកវាទៅ ហើយអរគុណការបែកបាក់ មិត្តភាពនោះដែលធ្វើឱ្យយើងដឹងថា អ្នកណាជាមិត្តល្អរបស់យើងពិតប្រាកដ។   

- រឿងលំបាកទី៣ : បញ្ហានៃការគ្រោះថ្នាក់ 

បញ្ហានៃការគ្រោះថ្នាក់
បញ្ហានៃការគ្រោះថ្នាក់

នៅក្នុងការរស់នៅតែងជួបសុខ ជួបទុក្ខ​ ឬជួបគ្រោះថ្នាក់ជាយថាហេតុវាជារឿងដែលក្នុងមួយជីវិតមនុស្សត្រូវជួប​តែគ្រាន់តែវាខុសពេលវេលាគ្នាប៉ុណ្ណោះ ។ បើសិនជាអ្នកជួបនិងគ្រោះថ្នាក់អ្នកគួរតែ អរគុណវាដែលធ្វើឱ្យអ្នក​បាន​ស្គាល់ពីទំហំនៃការឈឺចាប់ ហើយស្គាល់សារៈសំខាន់នៃក្តីសង្ឃឹម។ 

- រឿងលំបាកទី៤ : បញ្ហាការបាត់បង់ការងារ 

បញ្ហាការបាត់បង់ការងារ
បញ្ហាការបាត់បង់ការងារ

បើគ្មានការងារធ្វើទេ មនុស្សពិតជាបាត់បង់ចំណូលសម្រាប់គ្រួសារមិនខានទេ។ តែមិនមែនការបាត់បង់ការងារនេះ​ជា​រឿង​​អាក្រក់បំផុតនោះទេ វាគ្រាន់តែជាការដែលអាចឲ្យយើងទុកពេលស្វែងរកចំណុចខ្វះខាតរបស់ខ្លួនយើងឲ្យ​បាន​ច្បាស់​លាស់ប៉ុណ្ណោះ។ ដូចនេះអ្នកគួរតែអរគុណការលំបាក ដែលធ្វើឱ្យខ្ញុំបានរីកចម្រើន ហើយអរគុណបាត់បង់​ការងារ​ ដែលធ្វើឱ្យអ្នកចេះរកវិធីដើម្បីលើកទឹកចិត្តខ្លួនឯង និងរកឃើញសមត្ថភាពពិតរបស់ខ្លួនមុន និងរកការងារថ្មី​។

- រឿងលំបាកទី៥ : បញ្ហាស្នេហា (គូជីវិត)​

បញ្ហាស្នេហា (គូជីវិត)​
បញ្ហាស្នេហា (គូជីវិត)​

រឿងស្នេហា មនុស្សគ្រប់រូបតែងតែជួប តែវាប្រកបទៅដោយសុភមគ្គល ឬ​យ៉ាងណាក៏ពិបាកក្នុងការនិយាយណាស់។ដូចនេះប្រសិនជាអ្នកជួប និងស្នេហា ឬគូជីវិតដែលមិនសមបំណង មានន័យថាអ្នកទាំង២ គ្រាន់តែអស់និស្ស័យ​ស្រលាញ់​គ្នាប៉ុណ្ណោះ ចឹងមានតែអរគុណបញ្ហាស្នេហា  ដែលធ្វើឱ្យយើងមានពេលមើលថែខ្លួនឯង ជាជាងទុក្ខខ្លួន​​​​​ឯង​ឲ្យឈឺចាប់ជាមនុស្សដែលអស់ក្តីស្រលាញ់ឲ្យយើង។

- រឿងលំបាកទី៦ : បញ្ហាជីវិត

បញ្ហាជីវិត
បញ្ហាជីវិត

នៅក្នុងជិវិតរស់នៅ​ប្រាកដជានៅមានរឿងជាច្រើនទៀតដែលចូលមក ដែលទាមទាំរឲ្យយើងប្រឈមមុខ និងដោះ​ស្រាយវា ដោយខ្លួនអ្នកផ្ទាល់។ ដូចនេះ យើងមានស្នាមញញឹមពោលពេញទៅដោយភាពជឿជាក់ និងក្តីសង្ឃឹម​ប៉ុណ្ណោះ​នៅជាប់ប្រាណ ទោះយ៉ាងណាក៏អរគុណការលំបាក ដែលនាំមកនូវឱកាសជាច្រើនដល់យើង៕

Khum Thida
Ms Orange (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T