រំឭក​​នាំតែ​តឹងទ្រូង! អតីតកាល​ខ្លះ​ មិន​ចាំ​បាច់​ងាក​ទៅ​មើល​វា​ក៏​បាន គួរ​សំឡឹង​​ទៅ​​មុខ​​ហើយ​​តាំង​​ជំហរ​ឲ្យល្អជាងមុន

//s9.kh1.co/76/7663a8191da1385cefac077740872fd9ae75b25d.jpg
ប្រលោមលោក & អប់រំ

 ០១-មេសា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

អតីតកាលខ្លះដែលបានកន្លងផុត មិន​ចាំ​បាច់​ងាក​ទៅ​មើល​វា​ក៏​បាន គួរ​សំឡឹង​​ទៅ​​មុខ​​ហើយ​​តាំង​​ជំហរ​ឲ្យល្អជាងមុន

មនុស្សម្នាក់ៗគឺសុទ្ធតែមានអតីតកាលជាការចងចាំ។ អ្នកខ្លះមានការចងចាំល្អច្រើនជាងមិនល្អ ប៉ុន្តែអ្នកខ្លះមានការ​ចងចាំ​មិនល្អច្រើនជាងល្អ។ តាំងពីកុមារភាពរហូតដល់ពេលនេះគឺមានរឿងរ៉ាវច្រើនណាស់ដែលបានកើតឡើង មានទាំង​ការ​ប្រមាទ មាក់ងាយ ការបោកប្រាស់ និងការចងចាំផ្សេងៗទៀត។ សម្រាប់ការចងចាំពីកុមារភាពភាគច្រើន​គឺជា​ការ​ចង​ចាំ​ដែលសប្បាយៗ គ្រប់ពេលនឹកឃើញអាចឲ្យយើងញញឹមបានស្ទើរតែគ្រប់រឿង​ដែលបានកើតឡើង​នៅពេល​នោះ។ ចំណែកឯរឿងរ៉ាវស្នេហាពីអតីតជាការចងចាំ ដែលភាគច្រើនបានបង្កប់នូវភាពឈឺចាប់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបតំណាង
រូបតំណាង

ភាពឈឺចាប់ពីការក្បត់ចិត្តរបស់ភាគីម្ខាងទៀត បែកព្រោះគ្រួសារ​ ឬដោយមូលហេតុផ្សេងៗ​ហើយការ​ឈឺចាប់ពីការ​ឃ្លាត​ចាកមនុស្សដែលខ្លួនស្រលាញ់ ពិតណាស់គឺជាអារម្មណ៍មួយដែលមនុស្សគ្រប់គ្នាពិបាកទទួលយកបំផុត។ ប៉ុន្តែទោះបីឈឺចាប់ខ្លាំងប៉ុណ្ណាក៏ដោយ ក៏សូមប្រាប់ខ្លួនឯងថាវាជាអតីតកាលវាក៏បាន​កន្លងផុតទៅហើយ​ឈប់សោក​សៅ​ជាមួយវាទៀតទៅ។

រូបតំណាង
រូបតំណាង

កុំងាកក្រោយទៅមើលវាទៀតធ្វើអី រៀបចំជីវិតសារជាថ្មីហើយព្យាយាមធ្វើដំណើរទៅមុខបន្តទៀត។ ជួនកាលអាចនឹង​មានអ្វីដែលល្អ​កំពុង​រង់ចាំអ្នកនៅខាងមុខ​ក៏អាចថាបានរឿងមិនល្អដែលបានកើតឡើងពីអតីតកាលវាគឺជាមេរៀនដំបូង​សម្រាប់ដំណើរជីវិតមួយនេះ ទុកវាជាបទពិសោធន៍ហើយត្រូវប្រាប់ខ្លួនឯងជារឿយៗកុំឲ្យកំហុស​ដដែលៗ​កើតឡើង​ទៀត​។

ញញឹម ហើយរឹងមាំឡើង! រឿងល្អៗកំពុងតែរង់ចាំអ្នក៕

រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង


Pen Sreypov
Pov (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T