៣ ចំណុចដែលធ្វើឲ្យមនុស្ស​វ័យពី ១៥ ដល់ ៣០ឆ្នាំ ស្មុគ​ស្មាញ​ពេល​គិត​ម្តង​ៗ

//s9.kh1.co/40/406254c425baf3add90ad3b11892775d02545df2.jpg
ប្រលោមលោក & អប់រំ

 ៣០-មីនា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

យុវជន ពេញវ័យរមែងប្រឈមនូវរឿងរ៉ាវជាច្រើនយ៉ាងក្នុងជីវិតរបស់ពួកគេ។ ពាក្យ​ ៣ ឃ្លាដែល​ជា​កង្វល់ និង ប៉ះពាល់​ដល់​យុវជន​នៅ​ពេល​ពេញ​វ័យ​

នៅកម្ពុជា យុវជនត្រូវបានគេឲ្យនិយមន័យថា ជាបុរស ស្ត្រី ដែលមាន​អាយុ១៥ ឆ្នាំ ដល់ ៣០ឆ្នាំ (ប្រែប្រួល​អាស្រ័យ​បរិបទ​)។ ពួកគេអាចនៅលីវ ឬរៀបការហើយ។ ម្យ៉ាងវិញទៀតយុវជន ជាវ័យមួយដែលពោលពេញ​ទៅដោយកម្លាំង​ប្រាជ្ញា និងស្មារតីដ៏រឹងមាំបំផុតជាងវ័យណាៗទាំងអស់។ ក៏ប៉ុន្តែក្នុងវ័យនេះ ពួកគេរមែងប្រឈមនូវរឿងរ៉ាវ​ជាច្រើនក្នុង​ជីវិត នៅក្នុងនោះក៏មាន ពាក្យ​ ៣ ឃ្លាដែលជាកង្វល់ និងប៉ះពាល់ដល់យុវជននៅពេលពេញវ័យផងដែរ៖ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពាក្យទី​១ : ជំនាញ​

តើត្រូវរៀនជំនាញអី​បន្ត ?
តើត្រូវរៀនជំនាញអី​បន្ត ?

យុវជនចាប់ផ្តើមត្រូវគិត ពីជំនាញដែលពួកស្រលាញ់ ឬចង់សិក្សាចាប់ពីអាយុ ១៥ ឬ ១៦ឆ្នាំឡើងទៅ ពីព្រោះនៅក្នុង​វ័យនេះ​ពួកគេមានចំណេះដឹងល្មម និងអាចគិតពី​ជំនាញ​បានហើយ ។ ពីព្រោះតែពាក្យថា​ "ជំនាញ" នេះយុវជនត្រូវខ្វាយខ្វាល់ពីវាយ៉ាងខ្លាំងបំផុត ក៏ព្រោះថា​បើគេរើសជំនាញខុស​គេ ប្រាកដជាមិនអាចសិក្សា​បាន​លទ្ធផលល្អទេ ។ 

ពាក្យទី​២ : គោលដៅ 

តើត្រូវរៀបចំគោលដៅបែបណា​សម្រាប់ជីវិតមួយនេះ​?
តើត្រូវរៀបចំគោលដៅបែបណា​សម្រាប់ជីវិតមួយនេះ​?

មនុស្សត្រូវការមានគោលដៅជីវិត មួយពីព្រោះវាប្រៀបបាននឹងត្រីវិស័យ សម្រាប់តម្រង់ឲ្យជីវិតនេះ​ទទួលបាន​ភាព​ជោគជ័យ។ ក៏ប៉ុន្តែពាក្យថា ​" គោលដៅ" មួយនេះ ក៏អាចមានការផ្លាស់ប្តូរបានដដែរ ពួកកាលៈទេសៈ វាមិនសម​ស្របនោះឯង។ អ្នកអាចសង្កេតឃើញនៅក្នុងសង្គមជាក់ស្តែងបាន មានមនុស្សជាច្រើនមែនទែន ដែលបានចូល​បំរើការងារខុសពីជំនាញនៅឧត្តមសិក្សា។ នេះក៏ព្រោះថាកាលពីពួកគេរៀនជំនាញនោះ​ដោយសារ ពេលនោះជំនាញ​ដែល​ពួកគេរៀនជាប្រភពចំណូលដ៏សំខាន់ តែក្រោយមកវាមិនមែនទៀតទេ។ 

ពាក្យទី​៣ : អនាគត 

តើអនាគតខ្ញុំវានិងទៅជាយ៉ាងណា​ បើសិនជាស្ថានភាពបច្ចុប្បន្នរបស់ខ្ញុំមិនទាន់ល្អ ផងនិង​?
តើអនាគតខ្ញុំវានិងទៅជាយ៉ាងណា​ បើសិនជាស្ថានភាពបច្ចុប្បន្នរបស់ខ្ញុំមិនទាន់ល្អ ផងនិង​?

ចាប់តាំងពីមនុស្សមកដល់វ័យជា​យុវជនមក ពួកគេបានតែងតែខ្វល់ខ្វាយទៅដល់ពាក្យមួយឃ្លាទៀតនោះគឺ​

"អនាគត " ដែលនេះជាពាក្យកំណត់ដល់រឿងមិនទាន់់កើតឡើងនៅឡើយ។តែវានៅតែជាអ្វីដែលមនុស្សគិតដល់ជានិច្ច។ ចំពោះយុវជន ពួកគេក៏គិតពីអនាគតដែលថាវានិងទៅជាយ៉ាងណា​ បើសិន​ជា​ស្ថានភាពបច្ចុប្បន្នរបស់ពួកគេមិនទាន់ល្អ ឬមានចំំណុចខ្វះខាតមួយចំនួន ពុំទាន់សមស្របតាមគោលដៅ​ដែលពួកគេបានដៅផងនោះ ។ 

សរុបមកវិញ ទោះបីពាក្យទាំង ៣​ឃ្លានេះបានធ្វើឲ្យយុវជនមានការខ្វល់ខ្វាយខ្លាំងគួរសម។ យុវជនគួរប្រឹងក្រោកឈរឡើងរួចបន្តដើរក្នុងវិថីជីវិត ដែលពួកគេបានជ្រើសរើស តាំងពីពាក្យដំបូងថា​ "​ជំនាញ "​ និង  "គោលដៅ​"​ នេះ​ឲ្យអស់ពីសមត្ថភាព ព្រមទាំងកម្លាំងកាយចិត្ត​​ពីព្រោះអាចបង្ហាញជាក់ស្តែងនូវលទ្ធផលដ៏ប្រពៃមួយ​ ដែល​ជួយឲ្យអនាគតរបស់យុវជនទាំងឡាយមានភាពល្អប្រសើរ និងស្រស់ត្រកាល៕

ក្នុងនាមជា យុវជនត្រូវ​តស៊ូ ​និង ក្លាហាន 
ក្នុងនាមជា យុវជនត្រូវ​តស៊ូ ​និង ក្លាហាន 
Khum Thida
Ms Orange (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T