របៀបជ្រើស​រើស​គូស្រករដែល Mark Zuckerburg បង្ហើប​ទៅ​កាន់​​មហាជន - Khmerload

របៀបជ្រើស​រើស​គូស្រករដែល Mark Zuckerburg បង្ហើប​ទៅ​កាន់​​មហាជន

https://s9.kh1.co/7a/7abcdc3cea764cad830188b2f3652d8c77e76d23.jpg
ប្រលោមលោក & អប់រំ
 25-Mar-2021 3pm · 8 months ago

«ប្រពន្ធរបស់ខ្ញុំនាងមិនមានរូបសម្បត្តិស្អាតដូចស្រីដទៃក៏ពិតមែន តែនាងមានចរិយាសម្បត្តិល្អសម្រាប់ខ្ញុំ។»

Mark Zuckerburg៖ ប្រពន្ធរបស់ខ្ញុំនាងមិនមានសម្រស់ស្អាតនោះទេ មានមនុស្សជាច្រើននាក់ដែលបានសួរខ្ញុំថា៖​“តើហេតុអ្វីបានជាលោកមិនរើសប្រពន្ធស្អាត​ ខណ:ដែលលោកមានប្រាក់ច្រើនលើសលប់បែបនេះនោះ?”​ក្នុងក្រសែភ្នែករបស់ពួកគេ​ ខ្ញុំគួរតែជ្រើសរើសយកនារីម្នាក់​ ដែលស្អាតជាង​ Prescilla Chan ដែលជាប្រពន្ធរបស់​ខ្ញុំសព្វថ្ងៃនេះ...

មុននឹងឆ្លើយនឹងសំណួរនេះ​ ខ្ញុំសូមសួរបកទៅអ្នកទាំងអស់គ្នាវិញថា​ តើ“នារីស្អាត” និង​ “នារីមិនស្អាត” មានលក្ខណ:​ខុសគ្នាដូចម្ដេចទៅ?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

និយាយដោយស្មោះត្រង់​ ខ្ញុំពិតជាមានឱកាសច្រើនណាស់​ ដើម្បីជួបនារីដ៏ស្រស់ស្អាត​ ហើយមាននារីជាច្រើននាក់​ ដែលចង់ធ្វើជាប្រពន្ធរបស់ខ្ញុំ​ ប៉ុន្តែស្រីស្អាតប្រៀបបានទៅនឹងបេះដូងធ្វើពីកញ្ចក់​ ...គឺវាងាយនឹងបែកណាស់...​ និយាយឲ្យងាយយល់​ មនុស្សស្រីរឹតតែស្អាតយើងរឹតតែពិបាកថែរក្សា​...

ស្រីស្អាតខ្លះធ្វើឫកឆ្មើងឆ្មៃ ព្រហើន​ ងរចុះ​ ងរឡើង​ និងមាយាដូចជាម្ចាស់ក្សត្រី​ ដើម្បីឱ្យបុរសតាមលួងនាងរហូត ពេលខ្លះនាងប្រាកដជាសួរខ្ញុំថា៖

“យីលោកអើយ! មានលុយច្រើនដូចបងហើយ​ ម្ដេចក៏បងមិនដូរឡានចេញ?”

ខ្ញុំដឹងថា​ ពួកនាងមានគោលបំណងចង់បានខ្ញុំ​ជាប្ដី​ ក៏ព្រោះតែពួកនាងចង់សម្ញែងឫកកប់ពពក​ រួចលាដៃទារ​លុយឥត​ឈប់ឈរ​ ក្នុងឋាន:នាងជាប្រពន្ធរបស់មហាសេដ្ឋី...

ផ្ទុយទៅវិញ​ បើស្រីស្អាតម្នាក់ចេះត្រឹមតែទារលុយមិនចេះស្កប់ស្កល់នោះ​ នាងគ្រាន់តែស្រីដ៏អាក្រក់​ម្នាក់​តែប៉ុណ្ណោះ សម្រាប់ខ្ញុំ​ តើអ្នកដឹងទេ?​

ស្រីស្អាតបែបនេះ​ ឲ្យខ្ញុំទទេ​ ក៏ខ្ញុំមិនយកដែរ!

តេីលោកអ្នកដឹងទេថា​ សសម្រស់គ្រាន់តែជាគ្រឿងលម្អខាងក្រៅប៉ុណ្ណោះ វានឹងប្រែប្រួលពី១ថ្ងៃទៅ១ថ្ងៃ យើងមិនមែន​រស់នៅជា១សម្រស់ខាងក្រៅនោះទេ ​ ប៉ុន្តែសម្រស់ក្នុងបេះដូងនឹងកាន់តែស្អាតឡើងៗ​ នៅពេលដែលវ័យរបស់​នាង​កាន់​តែកើនឡើងៗ​នោះ...

បើវាអ៊ីចឹង​ វាដល់សំណួរមួយដែលអ្នកត្រូវសួរខ្ញុំថា៖​ “តើ​ប្រពន្ធរបស់ខ្ញុំមានអ្វីល្អ​ ដែលធ្វើឲ្យខ្ញុំជ្រើសរើសយកនាង?”

https://s9.kh1.co/__image/w=650,h=434,q=100/aa/aa72d69af4f054f720c5374cd22194535f3e0592.jpeg

ទឹកមុខរបស់នាងឆ្លុះបញ្ចាំងនូវបេះដូងរបស់នាង​ ហើយស្នាមញញឹមរបស់នាងធ្វើឲ្យខ្ញុំបាក់ចិត្តទាំងស្រុង!”

ចាប់តាំងពីនាងមានផ្ទៃពោះមក​ នាងរក្សាបាននូវទឹកមុខញញឹមដដែល​ ហើយមិនខ្វាយខ្វល់ទៅនឹងការប្រែប្រួល​នៃរាងកាយ​របស់នាងនោះឡើយ​ គឺនាងថែរក្សាបាននូវភាពសាមញ្ញ​ និងភាពប្រកបដោយសុខដុមរមនារបស់នាង។

https://s9.kh1.co/__image/w=636,h=382,q=100/26/260e6930dac84ef1081247bb34709af113cfc896.jpg

ខ្ញុំពេញចិត្តនឹងភាពសាមញ្ញ​ និងរូបរាងរបស់នាង។ នាងគឺជានារីដែលចេះអាណិតអាសូរ​ ឆ្លាតវៃ​ ក្លាហាន​ ច្នៃប្រតិដ្ឋ​ និងចេះយកអាសារអ្នកដទៃ គួរឲ្យស្រឡាញ់ណាស់។

https://s9.kh1.co/__image/w=650,h=434,q=100/d4/d4b3b00bd8c2d54f61c72e610a3612fb84ee1391.jpeg

នៅជាមួយនាង​ ខ្ញុំមានអារម្មណ៍ធូរស្រាល​ កក់ក្ដៅ​ និងសុខស្រួល​ណាស់។ នាងមិនដែលប្រើប្រាស់​ ឬកេងប្រវ័ញ្ចពីខ្ញុំ​ ធ្វើឬកពារអួតអាងសោះឡើយ​ ហើយនាងមានបញ្ញា​ ឈ្លាសវៃ​ ដ្បិតនាងបានបញ្ចប់ការសិក្សាពី​សាកលវិទ្យាល័យ​ហាវើដ ផ្នែកវេជ្ជសាស្ត្រ។

តើអ្នកដឹងទេថា​ អាពាហ៍ពិពាហ៍ប្រៀបដូចជាស្បែកជើងមួយគូ​ គឺវាមានតែអ្នកពាក់ទេ​ ដែលដឹងថា​ តើស្បែកជើងនោះ​ពាក់​ស្រួលដែរ ឬទេនោះ...

ចំពោះខ្ញុំ​ ប្រពន្ធរបស់ខ្ញុំពិតជាស័ក្ដិសមនឹងខ្ញុំណាស់! ខ្ញុំបានស្គាល់នាង​ នៅពេលដែលយើងតម្រង់ជួរចូលបន្ទប់ទឹក​ ខណ:នោះ​ បេះដូងខ្ញុំប្រាប់ថា​ នាងគឺជាដៃគូជីវិតរបស់ខ្ញុំហើយ!

នៅក្នុងក្រសែភ្នែករបស់អ្នក​ ប្រពន្ធរបស់ខ្ញុំពិតជាមិនស្អាតទេ​ តែនៅក្នុងក្រសែភ្នែកខ្ញុំ​ នាងស្អាត​ ​និងស័ក្ដិសម​នឹងខ្ញុំ​ណាស់!

ហេសហេ! ខ្ញុំមិនអាចទប់ចិត្តបានទេ​ ហើយខ្ញុំសុំអួតមួយហើយ​ ដោយបង្ហាញជូនអ្នកនូវរូបថតមួយសន្លឹកនេះ!

នៅក្នុងរូបថតនេះ​ នាង និងខ្ញុំមើលទៅដូចជាកំពុងតែមានសេចក្តីសុខពិតៗ។

អូ! វិះភ្លេចប្រាប់អ្នកមួយឱ្យបានយល់ច្បាស់ថា​៖

 “ភាពសាមញ្ញទើបជាភាពដ៏ស្រស់ស្អាតពិតណា!”៕

https://s9.kh1.co/__image/w=650,h=684,q=100/6a/6a9fcddb73b7857b0b24e36ccaf65eecf849ef7b.jpg
RITH CHOMROEURN
CHOMROEURN (C)

អត្ថបទទាក់ទង