Falcon និង Winter Soldier ក្លាយជាខ្សែភាពយន្តដែលមានអ្នកទស្សនាច្រើនបំផុតនៅក្នុង Disney+ (មានវីដេអូ) - Khmerload

Falcon និង Winter Soldier ក្លាយជាខ្សែភាពយន្តដែលមានអ្នកទស្សនាច្រើនបំផុតនៅក្នុង Disney+ (មានវីដេអូ)

https://s9.kh1.co/05/059745e6a622ca0f3b072c1ce0330f32841e924a.png
ប្រលោមលោក & អប់រំ
 23-Mar-2021 12pm · 8 months ago

ការចាក់បញ្ចាំងរឿង Falcon និង Winter Soldier បានផ្តួល WandaVision និង The Mandalorian ជាខ្សែភាពយន្តភាគដែលមានអ្នកទស្សនាច្រើនបំផុតនៅក្នុង Disney+​ សម្រាប់សប្តាហ៍ដំបូង

បរទេស៖ ចាប់ពីថ្ងៃសុក្រទី ១៩ ខែមីនាដល់ថ្ងៃអាទិត្យទី ២២ ខែមីនា ឆ្នាំ២០២១​ ខ្សែភាពយន្តភាគរបស់ Marvel រឿង The Falcon and The Winter Soldier បានក្លាយជាចំណងជើងនឹងរឿងភាគដែលត្រូវបានគេមើលច្រើនជាងគេក្នុងរយៈពេលតែមួយក្នុងពេលតែមួយលើសកលលោករួមទាំង Disney + និង Hotstar របស់ឥណ្ឌា។ ជាមួយនឹងគ្នានេះវាបានធ្វើឱ្យ Falcon and Winter Soldier រួមជាមួយនឹងខ្សែភាពយន្តផ្សេងទៀតរបស់ Marvel គឺដូចជា WandaVision និង ខ្សែភាពយន្តយីហោររបស់ Star War គឺរឿង The Mandalorian រដូវការទី២ ក្លាយជារឿង TOP 3 ដែលមានអ្នកទស្សនាច្រើនជាងគេក្នុងការបង្ហាញវត្តមានក្នុងសប្តាហ៍ដំបូងនៅលើ Disney +។

https://s9.kh1.co/__image/w=650,h=963,q=100/88/88d8e97b7bef3c3ab0e0cf790c2f93996d683bf4.png
Poster នៃរឿង Falcon and Winter Soldier
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរឱ្យដឹងផងដែលថា សាច់រឿងឬ Timeline របស់រឿងភាគមួយនេះគឺមានព្រឹត្តិការណ៍បន្ទាប់ពី Avenger: Endgame ចប់ទៅដែលកំពូលវីរៈបុរស Captain America គឺ​ Steve Roger បានមកប្រគល់ខែល (Shield) របស់គេទៅដល់វីរៈបុរសមួយទៀតគឺ The Falcon Sam Wilson នេះឯង។ ហើយសាច់រឿងនឹងបន្តដោយ Sam Wilson និង Bucky Barnes ដែលគេស្គាល់ថា​ The Winter Soldier នេះនៅពេលពួកគេធ្វើដំណើរចូលទៅក្នុងពិភពមួយដែលមានភាពច្របូកច្របល់បន្ទាប់ពី Thanos បានធ្វើអោយមនុស្សប្រែក្លាយទៅជាធូលីឬបាត់ស្រមោលរួចបានត្រឡប់មកវិញ៥ឆ្នាំបន្ទាប់នៅក្នុង Avenger: Endgame ហើយ Sam បានបង្វែរឬប្រគល់ខែលរបស់ Captain American ទៅរដ្ឋាភិបាលអាមេរិកជា ខណៈពេលដែល Bucky ព្យាយាមទាំងលំបាកជាមួយនឹងសុបិន្តដ៏អាក្រក់ពីអតីតកាលរបស់ខ្លួនហើយកែរប្រែមករស់នៅជាជីវិតមនុស្សសាមញ្ញវិញ។ ដែលភាគ១ដំបូងនេះបញ្ចប់ដោយជាមួយរដ្ឋាភិបាលបានណែនាំភ្នាក់ងារអាមេរិក (US Agent) ម្នាក់មកជំនួស Captain America ដែលលាលែងពីតំណែងជាមួយរូបរាងវ័យចំណាស់របស់គេនៅក្នុង Avenger: Endgame នេះ៕

https://s9.kh1.co/__image/w=650,h=366,q=100/42/423f6d62fa7a28df52b86b033c3a35e837939ad4.png
រូបភាពនៅក្នុងភាគដំបូងនៃរឿង
https://s9.kh1.co/__image/w=650,h=299,q=100/dd/ddab0edeaf925a50c56d7ccea5f7edf178b12157.png
រូបភាពនៅក្នុងភាគដំបូងនៃរឿង
https://s9.kh1.co/__image/w=650,h=383,q=100/a2/a29a14cb8f698094db27703d5d8a71e84e95c7d6.png
រូបភាពនៅក្នុងភាគដំបូងនៃរឿង
វីដេអូ Promo  ឬ Preview ភាគ១
វីដេអូ Trailer 

ប្រភពCBR.COM

Yato
Yato The Nerd (C)

អត្ថបទទាក់ទង