រសជាតិ​ជីវិតអាចនឹងជូរចត់ខ្លាំង ស្ទើរតែអស់ទ្រាំ តែ​មាន​រឿង​មួយដែលអ្នកត្រូវចាំជាងអ្វីៗទាំងអស់ - Khmerload

រសជាតិ​ជីវិតអាចនឹងជូរចត់ខ្លាំង ស្ទើរតែអស់ទ្រាំ តែ​មាន​រឿង​មួយដែលអ្នកត្រូវចាំជាងអ្វីៗទាំងអស់

https://s9.kh1.co/06/06c4ff7bff6c41137a0a8a3a5ea31bcb1060a9e7.jpg
ប្រលោមលោក & អប់រំ
 02-Mar-2021 3pm · 9 months ago

កុំរង់ចាំការឳ្យតម្លៃពីអ្នកដទៃ ត្រូវបង្កើតតម្លៃឳ្យខ្លួនឯង។ អ្នកដែលអាចធ្វើអោយអ្នកមានតម្លៃបំផុត គឺជាអ្នកខ្លួនឯងមិនមែន​អ្នកដទៃទេ​។

មិនថាបុរស ឬនារីទេ ម្នាក់ៗតែងតែចង់បានការឲ្យតម្លៃពីអ្នកដទៃ ប៉ុន្តែអ្នកប្រហែលជាភ្លេចគិតថា​ការផ្ដល់តម្លៃពី​សំណាក់​​អ្នកដទៃមកកាន់អ្នកមិនអាចស្ថិតស្ថេរគង់វង្សជានិរន្តន៍ឡើយ ព្រោះភាគច្រើនអ្នកតែងមានតម្លៃចំពោះគេ​នៅពេលដែលអ្នកធ្វើត្រូវចិត្តគេ លុះពេលអ្នកធ្វើខុសចិត្តគេតម្លៃរបស់អ្នកអាចធ្លាក់មកដល់ត្រឹម​សូន្យក៏ថាបាន។​ គេអាចបោះបង់អ្នកនៅពេលដែលអ្នកអស់ប្រយោជន៍សម្រាប់គេ ឬក៏អស់តម្លៃក្នុងចិត្តគេ ហើយពេលនោះបើអ្នកមិន​យល់​ពី​តម្លៃរបស់ខ្លួនទេនោះ អ្នកមិនខុសអីពីដុំថ្មក្នុងបាតសមុទ្រ ដែលកប់ចោលយូរប៉ុណ្ណាក៏គ្មានអ្នកខ្វល់ហើយ​ខ្លួនឯង​ក៏រកមិនឃើញពីមធ្យោបាយសម្រាប់ជួយខ្លួនឯងអោយរួចផុតពីភាពឈឺចាប់ឡើយ។ 

https://s9.kh1.co/__image/w=650,h=793,q=100/84/843dc6b0d150d6deb8ae5f64fb64cb723d3e4d66.jpg
រូបតំណាង
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ផ្ទុយទៅវិញបើអ្នកយល់​ និងចេះផ្ដល់តម្លៃឲ្យខ្លួនឯង មិនថាអ្នកណាមើលមកអ្នកជាមនុស្សបែបណា ឬ មានគេបោះ​បង់​អ្នកចោល​ប៉ុន្មានដងនោះទេ ក៏អ្នកនៅតែអាចជួយស្រោចស្រង់ខ្លួនឯងឳ្យរួចផុតពីរណ្ដៅខ្លោចផ្សាទាំងអស់នោះ ព្រមទាំងអាចបញ្ចេញពន្លឺចែងចាំងបានដោយខ្លួនឯងថែមទៀត។ ត្រូវចាំថាគ្រប់យ៉ាងគ្មានអ្វីជាអមតៈទេ គឺតែងតែមាន​ការប្រែប្រួលទៅតាមពេលវេលា និងកាលៈទេសៈ។ ដូច្នេះអ្នកត្រូវដឹងនឹងយល់ពីអ្វីដែលអ្នកមាន ត្រូវចេះផ្ដល់តម្លៃឳ្យ​ខ្លួន​ឯង ស្រឡាញ់ខ្លួនឯងឳ្យបានកាន់តែច្រើនឡើង ច្នៃខ្លួនឯងទៅជាគ្រាប់ពេជ្រដែលមានតម្លៃ មិនថាក្នុងស្ថានភាព​ណា​ក៏អ្នកនៅតែមានគេត្រូវការជានិច្ច៕

https://s9.kh1.co/__image/w=650,h=813,q=100/dc/dc3932e8c40fcfdcbb7e061055999ed71160ff93.jpg
រូបតំណាង
Sark Phila
Phila (C)

អត្ថបទទាក់ទង