កាន់តែចម្លែក! សុនកអនាថានៅរុស្ស៊ី ថ្ងៃមុនឃើញប្ដូរពណ៌រោមទៅជាខៀវ បន្ទាប់មកពណ៌ផ្កាឈូក ស្រាប់តែឥឡូវពណ៌បៃតងម្ដង ដោយសារមូលហេតុស្រដៀងគ្នានេះ

//s9.kh1.co/cc/cc18071e9617bd524477df228086876f5b21019e.jpg
សង្គម

 ២៤-កុម្ភៈ-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

សុនកអនាថានៅរុស្ស៊ីថ្ងៃមុន ឃើញប្ដូរពណ៌រោមទៅជាខៀវ បន្ទាប់មកពណ៌ផ្កាឈូក ស្រាប់តែឥឡូវ ពណ៌បៃតងម្ដង។

រុស្ស៊ី៖ រឿងរ៉ាវរបស់សុនកអនាថាក្នុងប្រទេសរុស្ស៊ី បានក្លាយជាប្រធានបទគួរឲ្យភ្ញាក់ផ្អើល និងចាប់អារម្មណ៍មួយ សម្រាប់អ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើនក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ ដោយសារពួកវាបានប្រែពណ៌រោមធម្មជាតិ ទៅជាពណ៌ផ្សេងៗយ៉ាងចម្លែក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង កាលពីដើមខែកុម្ភៈនេះ សុនកអនាថារោមខៀវចំនួន ៧ក្បាល ត្រូវបានអ្នកស្រុកប្រទះឃើញនៅក្បែររោងចក្របោះបង់ចោល និងមានសភាពទ្រុឌទ្រោមមួយកន្លែង ដែលធ្លាប់ជារោងចក្រផលិតអាស៊ីត hydrocyanic និងកញ្ចក់ plexiglass ហើយបន្ទាប់មក គេប្រទះឃើញសុនកផ្សេងទៀត បានប្រែពណ៌រោមទៅជាផ្កាឈូកយ៉ាងចម្លែកដូចគ្នា។

សុនកទាំងពីរពណ៌នេះ ត្រូវបានប្រទះឃើញក្នុងតំបន់ពីរផ្សេងគ្នាក្នុងទីក្រុង Dzerzhinsk នៃប្រទេសរុស្ស៊ី ដែលជាទីតាំងមួយក្នុងចំណោមទីតាំងមានការបំពុលខ្លាំងបំផុត នៅលើពិភពលោក ហើយទីក្រុងនេះ ក៏ជាកន្លែងគេចាក់កាក់សំណល់គីមីចោលជិត៣០ម៉ឺនតោន អំឡុងពេល និងក្រោយពេលសង្គ្រោមត្រជាក់ផងដែរ។

សុនករោមពណ៌ខៀវ
សុនករោមពណ៌ខៀវ
សុនករោមពណ៌ក្រហម
សុនករោមពណ៌ក្រហម

យ៉ាងណាមិញ បន្ទាប់តែពីការបង្ហាញខ្លួនរបស់សុនករោមពណ៌ផ្កាឈូកបានប៉ុន្មានថ្ងៃ ពេលនេះគេប្រទះឃើញសុនកមួយហ្វូងផ្សេងទៀត ដែលមានរោមពណ៌បៃតងខ្ចីម្ដង នៅក្នុងតំបន់ឧស្សាហកម្ម ក្នុងទីក្រុង Podolsk ចម្ងាយប្រហែល ៤០គីឡូម៉ែត្រពីភាគខាងត្បូងទីក្រុងមូស្គូ។

សុនករោមពណ៌បៃតង
សុនករោមពណ៌បៃតង

ពាក់ព័ន្ធនឹងករណីនេះ ក្រុមមន្ដ្រីបាននិយាយថា មូលហេតុដែលបណ្ដាលឲ្យប្ដូរពណ៌រោម ទំនងដោយសារពួកវានាំគ្នាទៅននៀលលើថ្នាំពណ៌បៃតង ដែលសេសសល់ក្នុងឃ្លាំងបោះបង់ចោលមួយកន្លែងក្នុងតំបន់ ហើយសមាគមការពារសត្វរុស្ស៊ី បានឲ្យដឹងថា សុនកទាំងនេះមានសុខភាពល្អជាធម្មតាទេ។

គួរបញ្ជាក់ថា ចំពោះសុនកទាំងបីពណ៌ផ្សេងគ្នារួមមាន ខៀវ ផ្កាឈូក និងបៃតងខ្ចីនេះ សុទ្ធតែត្រូវបានអ្នកជំនាញអះអាងក្នុងហេតុផលស្រដៀងគ្នា ពោលគឺដោយសារពួកវាទំនងជាប្រទះនឹងសារធាតុពណ៌ដែលនៅសេសល់ក្នុងរោងចក្រ ខណៈពេលពួកវាចូលទៅរុករកចំណីស៊ី៕

សូមទស្សនារូបភាពសុនកខាងក្រោម៖

សុនករោមពណ៌បៃតង
សុនករោមពណ៌បៃតង
សុនករោមពណ៌បៃតង
សុនករោមពណ៌បៃតង
សុនករោមពណ៌បៃតង
សុនករោមពណ៌បៃតង
សុនករោមពណ៌បៃតង
សុនករោមពណ៌បៃតង
សុនករោមពណ៌ខៀវ
សុនករោមពណ៌ខៀវ
សុនករោមពណ៌ខៀវ
សុនករោមពណ៌ខៀវ
សុនករោមពណ៌ខៀវ
សុនករោមពណ៌ខៀវ
សុនករោមពណ៌ក្រហម
សុនករោមពណ៌ក្រហម
សុនករោមពណ៌ក្រហម
សុនករោមពណ៌ក្រហម
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T