ភ្ញាក់ផ្អើលសាជាថ្មី! សុនកអនាថានៅរុស្ស៊ីដែលបានប្រែរោមទៅជាពណ៌ខៀវនោះ ពេលនេះលេចចេញជាពណ៌ក្រហមយ៉ាងចម្លែក ទំនងបណ្តាលមកពីមូលហេតុនេះ

//s9.kh1.co/eb/eb158143d9767112c3020ed76e2d4ae9bce8bf78.jpg
សង្គម

 ២២-កុម្ភៈ-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

សុនកអនាថានៅរុស្ស៊ីមួយចំនួនបានប្រែរោមទៅជាពណ៌ក្រហម សង្ស័យបណ្តាលមកពីការបំពុលបរិស្ថាន

រុស្ស៊ី៖ សុនកអនាថានៅរុស្ស៊ីមួយចំនួន បានប្រែរោមទៅជាពណ៌ក្រហមយ៉ាងចម្លែក សង្ស័យបណ្តាលមកពីការបំពុលបរិស្ថាន ដែលស្ថិតនៅក្បែរអតីតរោងចក្រផលិតអាវុធគីមីក្នុងទីក្រុង Dzerzhinsk ប្រទេសរុស្ស៊ី ខណៈកាលពីពេលកន្លងមក សុនកចំនួនក្បាល បានប្តូរពណ៌ទៅជាខៀវនិងត្រូវបានគេប្រទះឃើញនៅក្នុងតំបន់តែមួយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សុនកដែលបានប្រែពណ៌ទៅជាក្រហមនេះ ត្រូវបានគេប្រទះឃើញនៅក្បែររោងចក្រ Kristall ដែលពីមុនជារោងចក្រផលិតគ្រឿងផ្ទុះ និងរំសេវ។ យ៉ាងណាមិញ គេនៅមិនទាន់ដឹងច្បាស់ថាសុនកទាំងនេះត្រូវបានអាជ្ញាធរចាប់បាន ឬយកទៅធ្វើតេស្តពិនិត្យយ៉ាងណានោះទេ។ ដោយឡែក ចំពោះសុនករោមខៀវវិញត្រូវបានគេប្រទះឃើញនៅជិតរោងចក្រ Dzerzhinskoye Orgsteklo ដែលជារោងចក្រផលិតសារធាតុគីមី អាស៊ីត hydrocyanic និងកញ្ចក់ plexiglass ដ៏ធំមួយនៅរុស្ស៊ី។

អាជ្ញាធរក្នុងតំបន់ រួមជាមួយនឹងខាងពេទ្យសត្វបានប្រាប់អ្នកស្រុកថា សត្វទាំងនេះមិនបានប្រែពណ៌ដោយសារសារធាតុគីមីនោះទេ ហើយក៏មិនមែនកើតចេញពីជាតិពុលអ្វីដែរ។ តែទោះជាយ៉ាងណាក៏ដោយ សត្វសុនកខៀវទាំងនេះនឹងត្រូវបានអាជ្ញាធររក្សាទុក និងបន្តស្ថិតក្រោមការឃ្លាំមើលយ៉ាងជិតស្និទ្ធចំនួន​ ២០ ថ្ងៃ៕

សុនករោមក្រហម
សុនករោមក្រហម
សុនករោមក្រហម
សុនករោមក្រហម
សុនករោមពណ៌ខៀវ
សុនករោមពណ៌ខៀវ
សុនករោមពណ៌ខៀវ
សុនករោមពណ៌ខៀវ
តំបន់រោងចក្រដែលគេបោះបង់ចោល
តំបន់រោងចក្រដែលគេបោះបង់ចោល
រោងចក្រដែលគេបោះបង់ចោល
រោងចក្រដែលគេបោះបង់ចោល
Ho Pichmonita
ហូ ពេជ្រមោនីតា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T