ទឹកចិត្តល្អណាស់! អ្នកនេសាទ ប្រគល់សត្វអណ្តើកសមុទ្រ (ល្មិច) ចំនួន២ក្បាលទម្ងន់សរុប ១៩.៧គ.ក ជូនខណ្ឌរដ្ឋបាលជលផលខេត្តកែប ដើម្បីលែងចូលសមុទ្រវិញ

//s9.kh1.co/20/200e81f92ef0ecc49670f1c7974a3b67ff63087a.jpg
សង្គម

 ២៦-មេសា-២០២៤ ១១ព្រឹក · ១១ ថ្ងៃមុន

ទឹកចិត្តល្អណាស់! អ្នកនេសាទ ប្រគល់សត្វអណ្តើកសមុទ្រ (ល្មិច) ចំនួន២ក្បាលទម្ងន់សរុប ១៩.៧គ.ក ជូនខណ្ឌរដ្ឋបាលជលផលខេត្តកែប ដើម្បីលែងចូលសមុទ្រវិញ

កែប៖ នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ខណ្ឌរដ្ឋបាលជលផលខេត្តកែប សហការជាមួយអង្គការអភិរក្សសមុទ្រកម្ពុជា (MCC) បានលែងអណ្តើកសមុទ្រ(ល្មិច) ចំនួន០២ក្បាល ចូលសមុទ្រវិញ ក្រោយអ្នកនេសាទ បានប្រគល់ ជូនខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកែប បន្ទាប់ពីពួកគាត់នេសាទបាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមរបាយការណ៍របស់លោក ថឹង បូរិន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកែប បានអោយដឹងថា អណ្តើកសមុទ្រទាំងពីរក្បាលនោះទម្ងន់សរុប ១៩.៧គ.ក ដោយអណ្តើកឈ្មោល មានទម្ងន់១១គីឡូក្រាម បណ្ដោយប្រវែង ៤៧សង់ទីម៉ែត្រ ទទឹងប្រវែង ៤៣សង់ទីម៉ែត្រ បានកឹបលេខសម្គាល់KH 2077 និងអណ្តើកញីមួយក្បាលទៀតមានទម្ងន់៨.៧គីឡូក្រាម បណ្ដោយប្រវែង ៤៣សង់ទីម៉ែត្រ ទទឹងប្រវែង ៣៩សង់ទីម៉ែត្រ បានកឹបលេខសម្គាល់ KH 2079។

គួរកត់សំគាល់ថា អ្នកនេសាទខេត្តកែបបច្ចប្បន្នហាក់មានការយល់ដឹងច្រើន អំពីការថែរក្សាធនធានសត្វសមុទ្រកម្រៗ ដោយជាញយដង ពួកគាត់តែងប្រគល់ជូនជំនាញជលផល ក្រោយពួកគាត់នេសាទបានសត្វសមុទ្រកម្រទាំងនោះ៕

ប្រភព៖ ក្រសួងព័ត៌មាន

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T