កូរ៉េខាងត្បូង៖ ក្រុមតារាចម្រៀងបុរសដ៏ល្បីល្បាញ BTS នៃផលិតកម្ម Bighit ដែលមានសមាជិក ៧នាក់ ឥលូវនេះផលិតកម្មរបស់់ពួកគេកំពុងតែខ្នះខ្នែងក្នុងការស្វែងរកអ្នកច្នៃម៉ូតសំលៀកបំពាក់សម្រាប់ផលិតកម្មរបស់ពួកគេផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅថ្ងៃទី៣ ខែកុម្ភៈ មានអ្នកលេងអ៊ីនធើណេតម្នាក់ បានបង្ហោះព័ត៌មានទាក់ទងនឹងផលិតកម្មរបស់ BTSថា កំពុងជ្រើសរើសអ្នកច្នៃម៉ូតសំលៀកបំពាក់របស់តារាខ្លួន ដែលមានភាពច្នៃប្រឌិតខ្ពស់សម្រាប់ក្រុមពួកគេក៏ដូចជាតារាក្នុងផលិតកម្មរបស់ខ្លួន។
ជាក់ស្តែងមានមតិជាច្រើនពីសំណាក់អ្នកគាំទ្ររបស់ BTS (Army) ដែលបានសំណូមពរផលិតកម្មអោយជ្រើសរើសអ្នកច្នៃម៉ូតសំលៀកបំពាក់ថ្មីដែលមានភាពច្នៃប្រឌិតខ្ពស់ជាងនេះ ដោយសារតែពេលខ្លះ សំលៀកបំពាក់ដែលចេញមកគឺមិនសាកសមនឹងពួកគេទាល់តែសោះ។
ហ្វេននៅក្នុងប្រទេសក៏ដូចជាក្រៅប្រទេស មានការខកចិត្តជាខ្លាំងដោយឃើញសំលៀកបំពាក់របស់សមាជិកខ្លះហាក់ដូចជាមិនត្រូវបានគេយកចិត្តទុកដាក់ក្នុងការតុបតែងអោយ ជាក់ស្តែងដូចជាពេលពួកគេត្រូវថតផ្សាយអោយក្របទស្សនាវដ្តីរបស់ "Time Magazine" ហើយក៏ដូចជាពេល BTS ចូលរួមកម្មវិធី "Golden Disk Award" កាលពីថ្ងៃទី១០ ខែមករានេះផងដែរ។


មានមតិភាគច្រើនពីអ្នកគាំទ្រដែលពួកគេពិតជាសប្បាយចិត្តដែលក្រុមហ៊ុនរបស់ BTS មានគំនិតក្នុងការស្វែងរកច្នៃម៉ូដសំលៀកបំពាក់ថ្មីអោយពួកគេផងដែរ៕
