អ្នក​​អស់​ចិត្តពី Crush ហើយ បើ​លេច​​សញ្ញា​​​ទាំង ៨នេះ

//s9.kh1.co/96/96121845e39303b54958b67640f0aedaab118726.jpg
ប្រលោមលោក & អប់រំ

 ០៤-កុម្ភៈ-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

នៅពេលអ្នកចាប់ផ្តើមមានអារម្មណ៍ល្អចំពោះនរណាម្នាក់ រឿងតូចតាចដែលគេធ្វើ គឺនាំឲ្យអ្នកពោរពេញដោយ​ភាព​សប្បាយ​​រីករាយ

នៅពេលអ្នកចាប់ផ្តើមមានអារម្មណ៍ល្អចំពោះនរណាម្នាក់ រឿងតូចតាចដែលគេធ្វើ គឺនាំឲ្យអ្នកពោរពេញដោយ​ភាព​សប្បាយ​​រីករាយ។ ប៉ុន្តែសុខៗ​ ស្រាប់តែអ្នក​គ្មានអារម្មណ៍ទាំងនោះទៀត តើអ្នកឈប់ស្រឡាញ់គេមែនទេ? ការមាន​ចិត្តលើ​នរណាម្នាក់ គឺមិនអាចប្រាកដថា អ្នកទាំងពីរនឹងបានស្រឡាញ់គ្នា ហើយចាប់ផ្តើមមានទំនាក់ទំនង​នោះទេ​ដោយសារ​តែភាពងាយស្រួលសម្រាប់អ្នកក្នុងការស្រលាញ់គេ វាក៏កាន់តែលឿនដែលអ្នកនឹងអស់អារម្មណ៍លើ​បុគ្គល​ម្នាក់នោះ ជាពិសេសប្រសិនបើអ្នកទាំងពីរពុំមានទំនាក់ទំនងមនោសញ្ចេតនា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. អ្នកចាប់ផ្តើម​សង្កេតឃើញចំណុចមិនល្អរបស់គេ

អ្នកធ្លាប់​មើលឃើញភាពល្អឥតខ្ចោះរបស់គេ ទោះបីជាគេធ្វើអ្វីក៏ដោយ សូម្បីតែគុណវិបត្តិក៏អ្នកគិតថា វាគួរអោយ​ស្រឡាញ់ និងចូលចិត្ត។ ប៉ុន្តែឥឡូវនេះអ្នកចាប់ផ្តើមសង្កេតមើលពួកគេដោយយកចិត្តទុកដាក់​ ហើយចាប់ផ្តើម​មើលឃើញពីគុណវិបត្តិ និង​ចំណុច​​ខ្សោយកាន់​តែច្បាស់ គឺដូចជាឥឡូវនេះអ្នកមើលឃើញពីការពិតរបស់គេ។

២. អ្នកលែងមានអារម្មណ៍ថាភ័យពេលនៅក្បែរគេ

បេះដូងរបស់អ្នកធ្លាប់លោតលឿនណាស់ និងភ័យអរនៅពេលដែលក្រាស់មើលមកអ្នក ឬនិយាយជាមួយអ្នក ប៉ុន្តែ​ពេល​​នេះ​អារម្មណ៍ទាំងនោះមិនដូចពីមុនទៀតទេ បែរជាអ្នកមានអារម្មណ៍ថា​ធម្មតានៅពេល​ដែលអ្នក​នៅក្បែរគេ​ដូច​គ្នាទៅនឹងពេលអ្នកនៅជិតអ្នកផ្សេង។

៣. អ្នកមិនរំភើបពេលគេផ្ញើរសារមក

អ្នកតែងតែអង្គុយរង់ចាំសារ រកនឹកគួរនិយាយអ្វីទៅកាន់ក្រាស់អ្នក និងចង់​និយាយជាមួយគេណាស់ ហើយថែម​ទាំង​សប្បាយ​​ចិត្តពេលឆ្លើយតបសារគ្នាទៅវិញទៅមក ប៉ុន្តែឥឡូវនេះអ្នកបែរជាលែងដូចមុន គឺអ្នកឈប់ចាំ និងមាន​អារម្មណ៍​​ធ​ម្មតា​​​ពេល​គេផ្ញើរសារមក។

៤. អ្នកឈប់តាមដានគេ

ពីមុនអ្នកតែងតែមើលផុសរបស់ក្រាស់អ្នក ដោយចង់ដឹងថាគេកំពុងធ្វើអ្វី និងតើគេមាននិយាយអ្វីពីអ្នកអត់ ប៉ុន្តែពេល​នេះ​​អ្នក​ឈប់ឆ្ងល់ចង់ដឹងចង់លឺនិងលែងខ្វាយខ្វល់ថាគេកំពុងធ្វើអ្វី ឬផុសអ្វីទៀតឡើយ។

https://s9.kh1.co/__image/w=650,h=434,q=100/34/344b7c01830110a097481e7b1447b04f33f01c4a.jpg

៥. អ្នកមិនមានអារម្មណ៍ថាប្រច័ណ្ឌ

អ្នកតែងតែខឹង ឬមិនសប្បាយចិត្តនៅពេលដែលមានគេមកនិយាយជាមួយ ឬមានគេមករាក់ទាក់ ​និងនៅក្បែរ​ក្រាស់​អ្នក។ តែឥឡូវមិនដូចពីមុនឡើយ វាមិនបានរំខានអ្នកនៅពេលឃើញគេនៅជាមួយអ្នកដទៃ។

៦. អ្នកមិននិយាយអំពីគេទៀតទេ

អ្នកតែងតែនិយាយប្រាប់មិត្តភក្តិអ្នកអំពីក្រាស់របស់អ្នក ពីរូបរាងគេ អ្វីៗដែលគេចូលចិត្ត ឬអ្វីដែលអ្នកទាំងពីរបានធ្វើ។ តែឥលូវនេះអ្នកក៏ឈប់ធ្វើបែបនេះ ហើយមានអារម្មណ៍អៀនដែលអ្នកតែងតែធ្លាប់និយាយ​ពីគេទៅកាន់មិត្តភក្តិអ្នក​បែបនេះ។

៧. គ្មានអ្វីអាចរំឮកអ្នកអំពីគេ

អ្នកធ្លាប់តែចងចាំគេដោយរឿងតូចតាចដូចជាអាវ ដែលពួកគេពាក់ ឬបទចម្រៀងដែលគេចូលចិត្តស្តាប់ ឬអ្វីដែលគេ​ចូលចិត្តញ៉ាំ។ រឿងដែលធ្លាប់តែជាមនោសញ្ចេតនានេះមិនមានទៀតទេ ដោយវត្ថុទាំងនេះក្លាយជារបស់សាមញ្ញ ហើយ​មិន​មានអ្វីដែលធ្វើអោយអ្នកចងចាំដល់អនុស្សាវរីយ៍ចាស់ៗ។

៨. អ្នកលែងព្យាយាមដើម្បីគេ

មានពេលខ្លះ អ្នកបានលះបង់ដើម្បីអ្នកអាចទៅជួប ឬជិះកាត់មុខផ្ទះគេ ដោយចង់បានពេលវេលាខ្លះ​ជាមួយ​មនុស្ស​ដែល​យើង​លួចស្រឡាញ់ និងបានប្រើលេសជាច្រើន។ តែឥឡូវមិនដូចមុនទេ គឺអ្នកឈប់ប្រើវិធីណាមួយតទៅទៀត៕

រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង
Ly PouyKim
kim_lee (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T