ថៃ ៖ ដូចដែរ បានដឹងរួចមកហើយថា ក្រោយពេល តារាស្រីកូនកាត់បារាំង Sririta Jensen Narongdej បានរៀបការជាមួយនឹង ទាយាទសេដ្ឋីវល់លាន គឺលោក Korn Narongdej រួចមក មិនយូរប៉ុន្មានអ្នកទាំងពីរ បានទទួលនូវចំណងដៃកូនម្នាក់ក្នុងផ្ទៃផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សពិតណាស់ អ្នកគាំទ្រពិតជាទន្ទឹងរងចាំមើល ថាកូនរបស់អ្នកទាំងពីរស្រស់ដល់កម្រិតណា បើសិនជាមានលោកប៉ាអ្នកម៉ាក ស្រស់ស្អាតនិងសង្ហារថ្នាក់នេះ ។ ជាមួយគ្នានេះ កាលពីពេល ថ្មីៗនេះ អ្នកទាំងពីរបានបង្ហាញភេទរបស់កូនក្នុងផ្ទៃរបស់ខ្លួន ដល់អ្នកគាំទ្រ។ មិនតែប៉ុណ្ណោះ វាពិតជាភ្ញាក់ផ្អើលខ្លាំងព្រោះ កូនក្នុងផ្ទៃនោះ ជាកូនប្រុស។
គួរបញ្ជាក់ផងដែរថា អ្នកទាំងពីរជាញឹកញាប់ តែងបង្ហាញភាពផ្អែមល្អែមនឹងគ្នាជាខ្លាំង ជាពិសេស បានបង្ហាញក្តីស្រលាញ់និងភាពថ្នាក់ថ្នម ទៅកាន់កូនដែលជាឈាមញ័ររបស់ខ្លួន។ ពិតណាស់ ក្នុងគណនីIG របស់លោក Korn Narongdej បានបង្ហោះរូបកូនប្រុស ក្នុងអេគូដែលអាចបង្ហាញមុខមាត់ពិតរបស់កូន ដែលមើលទៅពិតជាស្រស់សង្ហារតាំងពីក្នុងផ្ទៃមែន។ ក្នុងនាមជាលោកប៉ាម្នាក់ រូបលោកពិតជារំភើបជាខ្លាំង ដែលបានឃើញមុខកូនប្រុសជាលើកដំបូងបែបនេះ មិនតែប៉ុណ្ណោះ លោកបានសរសេរថា ៖
ខ្ញុំមានអាយុ ៣១សប្តាហ៍ហើយ ខ្ញុំនឹងបើកភ្នែករបស់ខ្ញុំមើលកាមេរ៉ា៕
បើចង់ដឹងឲ្យកាន់តែច្បាស់នោះ តោះទៅមើលរូបភាពខាងក្រោម ៖











