ថៃ៖ បន្ទាប់ពីគូស្នេហ៍តារាថៃល្បីឈ្មោះ Alek Teeradetch និង Toey Jarinporn បានប្រកាសបញ្ចប់ទំនាក់ទំនងស្នេហាដ៏ផ្អែមល្ហែមស្អិតរមួត ធ្វើឲ្យអ្នកគាំទ្រជាច្រើនបានសម្តែងនូវអារម្មណ៍ខកចិត្ត និងសោកស្តាយចំពោះតារាប្រុសស្រីទាំងពីររូបនេះខ្លាំងមែនទែន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតួយ៉ាង ថ្វីបើស្នេហារវាង Alek និង Toey បានដើរដល់ទីបញ្ចប់ក៏ពិតមែន ប៉ុន្តែឃើញថាអ្នកទាំងពីរនៅតែបន្តរាប់អានជាមិត្តភក្តិល្អនឹងគ្នាដដែល។ មិនតែប៉ុណ្ណោះ រាល់ពេលដែល Toey បង្ហោះរូបភាព និងវីដេអូនៅលើបណ្តាញសង្គមម្តងៗឃើញ Alek ចូលចុចបេះដូងព្រមទាំងបាន Comment លេងជាមួយ Toey ញឹកញាប់តែម្តង។
ជាក់ស្តែងកាលពីម្សិលមិញនេះគឺជាថ្ងៃខួបកំណើតរបស់ Toey ក្នុងវ័យ ៣១ ឆ្នាំឃើញថាមានមិត្តភក្តិ និងអ្នកគាំទ្របានសរសេរនូវពាក្យជូនពរជាច្រើនទៅកាន់នាង។ ហើយអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺលោក Alek ក៏បានបង្ហោះ Story ភ្ជាប់ជាមួយរូបថតរបស់ Toey និងបានសរសេរពាក្យពេចន៍ជូនពរ Toey ផងដែរ៕
ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ ៖




